ដេត ស្រីនាឌ Miss Planet Cambodia 2024 ក្នុងសមរភូមិប្រកួត ៣ ថ្ងៃកន្លងមក

Miss Planet Cambodia 2024 កញ្ញា ដេត ស្រីនាឌ បាន​ចូល​ដល់​សមរភូមិ​ប្រកួត​លក្ខណៈ​អន្តរជាតិ ៣ ថ្ងៃ​មកហើយ ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កម្មវិធី Miss Grand International ​តែម្ដង។ តាំងពី​មុន​ការប្រកួត ស្រីនាឌ បាន​ធ្វើឲ្យ​អ្នក​គាំទ្រ​ឃើញ​ថានាង​ពិតជា​មាន​ភាព​លេចធ្លោ​ សម្រស់​ចែងចាំង គួរ​ជាទី​គយគន់។

ងាក​ទៅ​មើល ដេត ស្រីនាឌ ដែល​ជា​អ្នក​តំណាង​ខ្មែរ បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ក្នុង​ការ​ប្រកួត ដោយ​មក​ទល់​ពេលនេះ​មាន​រយៈពេល ៣ ថ្ងៃ​នៃ​កម្មវិធី Miss Grand International 2024 ហើយ។ ស្រីនាឌ បាន​ត្រៀម​ទាំង​សម្លៀកបំពាក់ និង​ហ្វឹកហាត់​ការ​ដើរ និង​ឆ្លើយ​សំណួរ​មក​ប៉ុន្មាន​ខែ​ហើយ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​មើល​ទៅ​ល្អ​បំផុត​ក្នុង​ពេល​ប្រកួត។

ការ​ត្រៀម​ខ្លួន​មួយ​រយៈ​មក​នេះ ធ្វើឲ្យ ដេត ស្រីនាឌ មើល​ទៅ​កាន់តែ​ប្លែក​ជាង​មុន ទាំង​ស្ទីល៍​ផាត់​មុខ​អាកប្បកិរិយា ដើរ ឈរ​អង្គុយ ពិតជា​ស័ក្ដិសម​ជា​បវរកញ្ញា​ដែល​តំណាង​ឲ្យ​ប្រទេស​កម្ពុជា។ Miss Planet Cambodia 2024 ជា​តារា​ស្រី​ដែល​ឫកពា​ថ្លៃថ្នូរ សុភាពរាបសារ ហើយ​ក៏​តារា​ស្រី​ដែល​មាន​ចំណេះដឹង​ទាំង​ភាសាបរទេស និង​ចំណេះដឹង​ទូទៅ។


រយៈពេល ៣ ថ្ងៃ​មក​នេះ ដេត ស្រីនាឌ ទាំង​នៅ​ព្រលាន​យន្តហោះ និង​ក្នុង​វិញ្ញាសា​នៃ​កម្មវិធី​ដាក់​ឲ្យ នាង​អាច​តម្រូវ​បាន​គ្រប់​បែប​យ៉ាង ហើយ​ទំនាក់ទំនង​ជាមួយ​បវរកញ្ញា​ដទៃ​ក៏​មាន​ភាព​ចុះ​សម្រុង​គ្នា​យ៉ាង​ល្អ​ទៀត។ ខាងក្រោម​នេះ ជា​ឈុត​សម្លៀកបំពាក់​ដែល ដេត ស្រីនាឌ បាន​ស្លៀក​ក្នុង​កម្មវិធី​រួច​មក៖

រូបភាព៖ Det Sreyneat


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Kaylee Hottle តួស្រីក្នុងភាពយន្ត Godzilla ត្រូវបាត់បង់ជីវិតក្នុងអាយុ 18 ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍

Kaylee Hottle តារាសម្តែងស្រីគថ្លង់ ដែលត្រូវបានស្គាល់យ៉ាងច្បាស់បំផុតតាមរយៈការសម្ដែងក្នុងខ្សែភាពយន្ត Godzilla ចំនួនពីរភាគ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តមួយកន្លែងក្នុងរដ្ឋ Maryland សហរដ្ឋអាមេរិក កាលពីព្រឹកព្រលឹមថ្ងៃអង្គារ ទី

ជប៉ុនត្រៀមមានវិធានការការពារ “សំឡេង” បុគ្គលល្បីៗពី AI

ក្នុងសម័យកាលដែល AI អាចត្រាប់តាមសំឡេងរបស់នរណាក៏បាន រហូតដល់ពេលខ្លះស្ទើរតែមិនអាចបែងចែកបានថា ជាសំឡេងពិត ឬជាសំឡេងក្លែងក្លាយ តើច្បាប់អាចការពារម្ចាស់សំឡេងបានដោយរបៀបណា?

គ្រូ​មួយ​ថ្ងៃ គ្រូ​មួយ​ជីវិត! លោកស្រី​ សុភា បុត្រឈរ ​ជូន​ប្រាក់​ ១៨​ ម៉ឺន​ដុល្លារ​ ដល់​គ្រូ​១៨​នាក់​ដែល​ធ្លាប់​បង្រៀន​កាលពីក្មេង

ដូច​ពាក្យ​ដែល​គេ​តែង​និយាយ ​គ្រូ​មួយ​ថ្ងៃ​គ្រូ​មួយ​ជិវិត ​គឺ​មន​ខុស​ពិត​មែន។ ជាក់​ស្ដែង ​លោកស្រី សុភា ​បុត្រឈរ ទោះ​ជា​ទៅ​ដល់​ទី​ណា​ក៏​មិន​ដែល​ភ្លេច​គ្រូ​បង្រៀន​ដែល​ធ្លាប់​បង្រៀន​លោក​ស្រី​កន្លង​មក​នោះ​ទេ។

BTS ចូលរួមបង្កើតប្រវត្តិសាស្ត្រក្នុងកម្មវិធី The 2026 FIFA World Cup Final Halftime Show!

ក្រុមចម្រៀងបុរស BTS បានឡើងសម្តែងនៅលើឆាកនៅ New Jersey Stadium សម្រាប់កម្មវិធី World Cup Halftime Show ជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ World Cup កំលុងពេលប្រកួតផ្តាច់ព្រ័ត្ររវាង Spain និង Argentina

ធុញនឹងការងារពេក អ្នកបើកយន្តហោះម្នាក់ចំណាយពេលជាង ២ ម៉ោង បើកបរយន្តហោះចេញជាអក្សរថា “ខ្ញុំធុញ”

នរណាក៏ធ្លាប់មានអារម្មណ៍ធុញទ្រាន់នឹងការងារដែរ ក៏ប៉ុន្តែអ្នកបើកយន្តម្នាក់នៅក្នុងចក្រភពអង់គ្លេស បានរំសាយភាពធុញទ្រាន់នេះទៅជាស្នាដៃដ៏ប្លែកមួយ ដោយបានចំណាយពេលជាង ២ ម៉ោងនៅលើផ្ទៃមេឃដើម្បី

​កុយ អេនណា ដើរឡើងភ្នំខ្ពស់បំផុតក្នុងស្រុក បង្ហាញសម្រស់ធម្មជាតិបៃតងខៀវស្រងាត់ សត្វព្រៃកម្រៗនៃកម្ពុជា

កុយ អេនណា ជា​ការងារ​ជា​តារា​បង្ហាញ​ម៉ូដ បវរកញ្ញា ហើយ​ក៏​ត្រូវ​បាន​ទទួល​ស្គាល់​ថា​អ្នក​ធ្វើ​ដំណើរ​ផ្សងព្រេង​ស្រី​ដែល​មិន​ចេះ​ខ្លាច​ក្នុង​ការ​ធ្វើ​ដំណើរ​ថ្មើរ​ជើង​ទៅ​កាន់​រមណីយដ្ឋាន​ផ្សេង​ៗ ដើម្បី​ចូលរួម​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​កន្លែង​ទេសចរណ៍​ខ្មែរ​គ្រប់​ខេត្ត​ក្រុង

ចង់លេងផ្លូវកាត់! បុរសកូរ៉េម្នាក់ប្រើប្រាស់វ៉ែនតាមាន AI លួចចម្លងក្នុងការប្រឡងថ្នាក់ជាតិ

រដ្ឋអាជ្ញាកូរ៉េខាងត្បូងបានចោទប្រកាន់បុរសម្នាក់ពីបទប្រើប្រាស់វ៉ែនតាឆ្លាតវៃ ដែលមានបំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីលួចចម្លងក្នុងការប្រឡងយកវិញ្ញាបនបត្រថ្នាក់ជាតិ។ នេះជាចំណាត់ការផ្លូវ

អ៊ីតាលី ប្រទេសដំបូងគេដែលអនុញ្ញាតឱ្យបុគ្គលិកសុំច្បាប់ឈប់សម្រាកមើលថែសត្វចិញ្ចឹមឈឺដោយទទួលបានប្រាក់ឈ្នួល

ប្រទេសអ៊ីតាលីបានបង្កើតប្រវត្តិសាស្ត្រក្នុងនាមជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោក ដែលបានចែងជាផ្លូវការនូវសិទ្ធិរបស់បុគ្គលិកក្នុងការសុំច្បាប់ឈប់សម្រាកដើម្បីមើលថែសត្វចិញ្ចឹមមានជំងឺ ដោយនៅតែទទួលបានប្រាក់ឈ្នួល។

ដាណែត មេក្រុមរាំ OMG កំពុងវិវឌ្ឍន៍ខ្លួនទៅជាមេក្រុមហ៊ុន Agency

​ក្រុម​រាំ OMG ដ៏​ល្បី​ដែល​មាន​បទពិសោធន៍​ជាង ១០ ឆ្នាំ និង​ធ្លាប់​តំណាង​ឲ្យ​កម្ពុជា​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស ហើយទទួល​បាន​ជោគជ័យ​ថែម​ទៀត​ផង កំពុងតែ​បោះជំហ៊ាន​ថ្មី​លើ​វិស័យ​សិល្បៈ​ដដែល តែ​ជា​ជំនាញ​ដ៏​ល្អ។ ដោយ​មិន​ចង់​ទុក​ចោល​បទពិសោ

មានលុយទិញទុកមើលបាន! គ្រោងឆ្អឹង T-rex លក់ចេញក្នុងតម្លៃ ៥០.១ លានដុល្លារ នៅការដេញថ្លៃរបស់ Sotheby’s

កាលពីថ្ងៃទី១៤ ខែកក្កដានេះ ក្រុមហ៊ុនដេញថ្លៃ Sotheby’s បានដាក់ដេញថ្លៃគ្រោងឆ្អឹងផូស៊ីលដាយណូស័រ Tyrannosaurus rex ក្នុងទីក្រុងញូវយ៉ក ដោយបានលក់ចេញក្នុងតម្លៃ ៥០.១ លានដុល្លារ ក្លាយជាគ្រោងឆ្អឹងថ្លៃបំផុត

Leave a Reply

Your email address will not be published. Required fields are marked *