រកឃើញហើយ ម្ចាស់មកុដដំបូងបំផុតបវកញ្ញា-មេរ៉ានៃកម្ពុជា ថាន រតនា

កម្មវិធី​ប្រកួត​បវរកញ្ញា-មេរ៉ា​នៃ​កម្ពុជា វគ្គ​ផ្ដាច់ព្រ័ត្រ​កាលពី​យប់មិញ ដែល​រក​បាន​ម្ចាស់​មកុដ​យ៉ាង​ស្រស់​ស្អាត និង​ស័ក្ដិសម​ទាំង​ព្រម។ កញ្ញា ថាន រតនា ម្ចាស់​មកុដ Miss Mera Cambodia មាន​រូប​សម្រស់​ស្រស់​ស្អាត ស្រទន់​មុខ​មាន​មន្ត​ស្នេហ៍​បែប​នារី​ខ្មែរ​តែម្ដង។

ថាន រតនា បាន​ឆ្លើយ​សំណួរ​របស់​បេក្ខនារី ៣ រូប​ចុងក្រោយ​យ៉ាង​ល្អ ធ្វើឲ្យ​អ្នក​ទៅ​ទស្សនា​លាន់​មាត់​សរសើរ និង​ទះដៃ​គាំទ្រ​ខ្លាំង។ MMC 12 បាន​ឆ្លើយតបនឹង​សំណួរ​ថា «ប្រសិនបើ​កញ្ញា​ក្លាយ​ជា​ម្ចាស់​មកុដ Miss Mera ដំបូង​គេ​នៅ​កម្ពុជា តើ​កញ្ញា​ចង់​លើកឡើង​អំពី​បញ្ហា​អ្វី​នៅ​ក្នុង​សង្គម​ដែល​ត្រូវ​ដោះស្រាយ​ជា​បន្ទាន់ ហើយ​កញ្ញា​នឹង​ត្រូវ​ដោះស្រាយ​បញ្ហា​នោះ​ដោយ​របៀប​ណា?»

នាង​បាន​ឆ្លើយ​ថា នាង​នឹង​​លើកឡើង​អំពី​បញ្ហា ការ​ឡើង​ថ្លៃ​មិនមែន​ស្តង់ដារ ដែល​នេះ​ជា​ចម្លើយ​កម្រ​មានអ្នកលើ​យក​មក​​និយាយ​។ ក្រៅ​ពី​ជា​ម្ចាស់​មកុដ Miss Mera Cambodia ហើយ ថាន រតនា ក៏​ទទួល​បាន​ពាន​រង្វាន់​ជាច្រើន​បន្ថែម​ទៀត​ដែរ។

ចំណែក​ការ​រៀបចំ​កម្មវិធី​បវរកញ្ញា-មេរ៉ា​នៃ​កម្ពុជា ដែល​ម្ចាស់​កម្មវិធី គឺ សុខា ច័ន្ទ ហៅ Kate Cat ឃើញ​ថា​ទទួល​បាន​ការ​សាទរ ព្រោះ​​កម្មវិធី​ដំណើរ​ការ​បាន​យ៉ាង​រលូន ទាំង​ឆាក ទាំង​ភ្លើង និង​ម៉ូដ​សម្លៀកបំពាក់​របស់​បេក្ខជន​ទាំង​អស់ ចេញ​មក​មាន​ភាព​សម​សួន។

ចំណែក​លំដាប់​រង​ទី​១ បាន​ទៅ​លើ​កញ្ញា លីម ណាលី ហើយ​លំដាប់​រង​ទី​២ Miss Mera Cambodia បាន​ទៅ​លើ MMC 01 សូ ពេជ្រវល្ល័ក៕

រូបភាព៖ Naly Lim



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មក​ស្គាល់ «បិតា​ស្ថាបនិក» ឆ្នើម​ទាំង ៤ នៃ​អង្គការ​អន្តរជាតិហ្វ្រង់កូហ្វូនី

កូន​ខ្មែរ​ត្រូវ​ចាំ! ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គឺជា​ឥស្សរ

កំពូលតារាហូលីវូដ Angelina Jolie មកដល់ខ្មែរ មិនរំលង​​ផ្សារ​ទួលទំពូង ព្រោះសម្បូរវត្ថុ​អនុស្សាវរីយ៍​

កាលពី​ថ្មីៗ​នេះ​កំពូល​តារា​ហូលីវូដ Angelina Jolie បាន​បង្ហាញ​វត្តមាន​លើ​ទឹកដី​កម្ពុជា​ដែល ជា​ផ្ទះ​របស់​អ្នកនាង។ ក្រៅ​ពី​បាន​ទៅ​ទស្សនា​ពិព័រណ៍​អចិន្ត្រៃយ៍​របស់​

សិល្បករខ្មែរ ទទួលបានកិត្តិយស ថតរូបជាអនុស្សាវរីយ៍ជាមួយ ប្រធានាធិបតីបារាំង និងស្រ្តីទី១

កាល​ពី​រាត្រី​ថ្ងៃ ១៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ សិល្បករ​ខ្មែរ​ទាំង​សម័យ និង​បុរាណ​ច្រើន​រូប​បាន​សម្ដែង​ជូន​ឱកាស​ប្រធានាធិបតី​បារាំង លោក Emmanuel Macron និង​លោក​ស្រ

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូល

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​

លោក Jensen Huang ចុះចេញពីតំណែងជា CEO របស់ក្រុមហ៊ុន Nvidia ក្រោយបែកធ្លាយរឿងអាស្រូវសហាយស្មន់ ២ ករណី

លោក Jensen Huang បានចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia កាលពីថ្ងៃទី ១២ ខែវិច្ឆិកានេះ បន្ទាប់ពីមានការបែកធ្លាយរឿងអាស្រូវស្នេហាត្រីកោណចំនួន ២ ករណី

ហ្វីយ៉ាតា ទទួលបាន​ការ​អញ្ជើញផ្ទាល់ពី Fátima Miss Universe 2025 សម្រាប់រាត្រីចុងក្រោយនៃការគ្រងមកុដ

ការ​រឿង​ដ៏​ភ្ញាក់ផ្អើល និង​កិត្តិយស​សម្រាប់​អ្នកនាង ថៃ នារីសុជាតា ឬ ហ្វីយ៉ាតា ត្រូវ​បាន​ Miss Universe អញ្ជើញ​រូប​នាង ដែល​ជា Miss Universe Cambodia 2025 ទៅ​ចូល

Maurice Chan កូនខ្មែរជាតួ Stunt ដ៏ល្បីនៅហូលីវូដ ប្រកាសផលិតភាពយន្ត​ Action ខ្នាតធំលើកដំបូងនៅកម្ពុជា

បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះ និងបទពិសោធន៍យ៉ាងជោគជ័យក្នុងវិស័យភាពយន្តហូលីវូដតាមរយៈស្នាដៃលំដាប់ពិភពលោកជាច្រើនដូចជា John Wick: Chapter 4 និង James Bond: Spectre លោក



Leave a Reply

Your email address will not be published.Required fields are marked *