Miss Grand ស្ទឹងត្រែង៖ខ្ញុំមិនមែនមនុស្សចូលចិត្តបង្ហាញភាពទន់ខ្សោយលើបណ្ដាញសង្គម តែឲ្យឃើញភាពរឹងមាំប៉ុណ្ណោះ

ក្រោយ​វីដេអូ​ដែល​បង្ហាញ​ពី​សកម្មភាព ម៉ូវ សុផាន់ បេក្ខភាព Miss Grand ខេត្ត​ស្ទឹងត្រែង បណ្ដើរ​ម៉ូតូ​អស់​សាំង​នៅ​តាម​ផ្លូវ ផ្ទុះ​ការ​កោតសរសើរ​ពី​ឆន្ទៈ និង​មិន​ចុះចាញ់​ឧបសគ្គ​របស់ Miss Grand រូប​នេះ ដើម្បី​ស្វែងរក​ភាព​ជោគជ័យ។

បើ​ទោះ​ជា ម៉ូវ សុផាន់ ទទួល​បាន​ការ​លើក​ទឹកចិត្ត​ច្រើន​ពីសំណាក់​អ្នក​បញ្ចេញ​មតិ​ក៏​ពិត​មែន តែ​ក៏​នៅ​មាន​ពាក្យ​រិះគន់ បែប​អសីលធម៌ រហូត​ធ្វើ​ឲ្យ​សាមី​ខ្លួន​ទទួល​យក​មិន​បាន។ សុផាន់ បាន​បង្ហោះ​សារ​លើ FB “ជម្រាប​សួរ​ពុក​ម៉ែ​បងប្អូន​ទាំង​អស់​គ្នា បន្ទាប់ពី​មិត្តភ័ក្ដិ​ខ្ញុំ​គាត់​បាន​បង្ហោះ​​វីដេអូ​លើក​ទឹកចិត្ត​ខ្ញុំ ដែល​ក្នុង​វីដេអូ​នោះ​ម៉ូតូ​ខ្ញុំ​អស់​សាំង ឃើញ​ថា​មាន​ពុក​ម៉ែ​បង​ប្អូន​ជាច្រើន​គាត់​បាន​បញ្ចេញ​មតិយោបល់​លើក​ទឹក​ចិត្ត ផ្ដល់​កម្លាំង​ចិត្ត​ដល់​ខ្ញុំ ប៉ុន្តែ​ក៏​មាន​មតិ​បង​ប្អូន​មួយ​ចំនួន​បាន​បញ្ចេញ​មតិ​មក​ដោយ​ខ្វះ​សីលធម៌​ខ្លាំង​ណាស់ នាង​ខ្ញុំ​ជា​និស្សិត​ទស្សនវិជ្ជា​មួយ​រូប​នាង​ខ្ញុំ​តែងតែ​ប្រកាន់​ខ្ជាប់​នូវ​សីលធម៌ គុណធម៌​ក្នុង​ខ្លួន​ជានិច្ច សូម​ពុក​ម៉ែ​បងប្អូន​បញ្ចេញ​មតិ​ប្រកប​ទៅ​ដោយ​សីលធម៌​ទើប​សម​ជា​ជាតិ​សាសន៍​ខ្មែរ​យើង។ មិន​ថា​បញ្ចេញ​មតិ​លើ​នាងខ្ញុំ ឬ​ទៅ​កាន់​នរណា​ម្នាក់​នោះ​ទេ បង​ប្អូន​ត្រូវ​ចាំ​ថា​ពាក្យ​សម្ដី​បញ្ជាក់​អំពី​សេចក្ដី​ថ្លៃថ្នូរ និង​គុណ​តម្លៃ​របស់​មនុស្ស“។

កញ្ញា​បាន​បញ្ជាក់​ថា វីដេអូ​ដែល​បង្ហាញ​ពី​សកម្មភាព​នាង​បណ្ដើរ​ម៉ូតូ​កាលពី​សប្ដាហ៍​មុននោះ ​មិនមែន​នាង​ជា​អ្នក​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​ផ្ទាល់​ខ្លួន​ឡើយ ហើយអ្នក​ដែល​បង្ហោះ​គឺ​ជា​មិត្តភ័ក្ដិ ដោយ​មុន​បង្ហោះ​ក៏​បាន​សុំ​នាង​ត្រឹមត្រូវ​ដែរ។ Miss Grand ស្ទឹងត្រែង ប្រាប់​គោលបំណង​ដែល​មិត្ត​នាង​បង្ហោះ​វីដេអូ​ ព្រោះ​ចង់​លើក​ទឹក​ចិត្ត​ក្នុង​ការ​ប្រកួត​តែ​ប៉ុណ្ណោះ ហើយ​នាង​បាន​បដិសេធ ដាច់ខាត​ថា មិន​មាន​បំណង​បង្ហាញ​ភាព​ទន់ខ្សោយ​ទៅ​ឲ្យ​មហាជន​ ដឹង​ឡើយ ព្រោះ​នាង​ជា​មនុស្ស​ដែល​មិន​ចូលចិត្ត​បង្ហាញ​ភាព​ទន់ជ្រាយ​នៅ​លើ​បណ្ដាញ​សង្គម​នោះ​ទេ។

ជា​ចុង​ក្រោយ​ខ្លឹមសារ​ដែល​បង្ហោះ​នោះ ម៉ូវ សុផាន់ បន្ថែម​ទៀត​ថា​នាង​ចូលចិត្ត​បង្ហាញ​ភាព​រឹងមាំ​ប៉ុណ្ណោះ ដូច្នេះ​ហើយ​សូម​ឲ្យ​មហាជន​មុន​នឹង​បញ្ចេញ​មតិយោបល់​អ្វី​មួយ គិតពិចារណា​ឱ្យ​បាន​ច្បាស់លាស់​​សិន។

គួរ​បញ្ជាក់​ថា កាល​ពី​ចុង​សប្ដាហ៍​មុន នៅ​លើ FB និង Tik Tok គេ​បាន​ប្រទះ​ឃើញ​វីដេអូ​មួយ ដែល Miss Grand ស្ទឹងត្រែង​រូប​នេះ​កំពុង​​បណ្ដើរ​ម៉ូតូ​តាម​ដង​ផ្លូវ​មួយ​នា​ពេល​រាត្រី មូលហេតុ​គឺ​ដោយសារ​នាង​គ្មាន​លុយ​ចាក់​សាំង​ម៉ូតូ។ ក្រោយ​ឃើញ​បែន​នេះ​មហាជន និង​ហ្វេន​ផេក​ធំ​ៗ​បង្ហាញ​ការ​កោត​សរសើរ និង​គោរព​ចំពោះ​ការ​តស៊ូ​របស់ ម៉ូវ សុផាន់។ អ្នក​និយាយ​ក្នុង​វីដេអូ​នោះ បាន​រៀបរាប់​ថា “ហ្អើយ! ​ជីវិត​វេទនា​ណាស់​មកពី​យក​ឈុត​ទៅ​ប្រកួត ម៉ូតូ​បែរ​ជា​អស់​សាំង”។ រីឯ​សកម្មភាព​ដែល​បេក្ខភាព Miss Grand រូប​នោះ​បណ្ដើរ​ម៉ូតូ មិន​និយាយ​អ្វី​ទាំងអស់​ពេល​មិត្តហៅអំឡុង​ពេល​ថត​វីដេអូ ដោយ​មើល​ទៅ​មានសភាពហេវ​ហត់ និងខំ​បន្ត​ដំណើរទៅមុខ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New