វគ្គ Close Door Interview ពេជ្រ វត្តីសារ៉ាវឌ្ឍី ឆ្លើយបានល្អគណៈកម្មការ​ពេញចិត្តស្ដូក តែស្លុតរឿងចុងក្រោយ

តាម​រយៈ​វីដេអូ​​កិច្ច​សម្ភាសន៍​ទាំង​ស្រុង​របស់ Miss Grand Cambodia2022 នៅ​ក្នុង​​វគ្គ Close Door Interview ជាមួយ​នឹង​គណៈកម្មការ Miss Grand International ទាំង ៣ ក្នុង​ពេល​នោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បាន​បញ្ចេញ​សមត្ថភាព​ឆ្លើយសំណួរល្អជាភាសា​អង់គ្លេស​ទោះ​មិន​បាន​ perfect តែ​នាង​ក្លាហាន និង​ហ៊ាន​និយាយ​ដោយ​ទឹកមុខ​ជឿជាក់ ព្រម​ជាមួយ​ស្នាម​ញញឹម។

ក្នុង​កិច្ច​សម្ភាសន៍​ជាង ៧ នាទី វត្តីសារ៉ាវឌ្ឍី បាន​រៀបរាប់​ពី​ស្រុក​កំណើត​ខេត្ត​ព្រះសីហនុ​នៅ​​ទិស​និរតី​ នៃ​ប្រទេស​កម្ពុជា និង​ការ​តស៊ូ​មួយ​ចំនួន​ក្នុង​ជីវិត ក៏​ដូចជា​ការ​សិក្សា។ អ្វី​ដែល​យើង​បាន​ឮ​គឺ​ស្ថាបនិក Miss Grand International លោក Nawat Itsaragrisil បាន​សួរ និង​ពោល​សរសើរMiss Grand Cambodia ថា​​ធ្វើ​យ៉ាង​ម៉េច​អាច​និយាយ​ព​​ភាសា​អង់គ្លេស​បាន​​​ល្អ។

ចម្លើយ​ដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី ផ្ដល់​ទៅ​គណៈកម្មការ​ទាំង ៣ គឺ​នាង​ទើប រៀន​ភាសា​អង់គ្លេស​ថ្មី​ៗ​នេះ​ប៉ុណ្ណោះ ហើយ​ក៏​មិន​យូរ​ប៉ុន្មាន​ដែរ។នាង​បាន​រៀបរាប់​ថា៖” កាលពី​មុន​ខ្ញុំ​មិន​ចេះ​​​អង់គ្លេស​ទេ​ ព្រោះ​ខ្ញុំ​គ្មាន​លុយ​សម្រាប់​រៀន តែ​នៅ​ពេល​ដែល​ខ្ញុំ​មាន​ការងារ ​ធ្វើ​មាន​អាជីព​ជា​អ្នក​សម្ដែង​ ខ្ញុំ​មាន​លុយ ហើយ​ខ្ញុំ​បាន​ទៅ​រៀន​​អង់គ្លេស​​រយៈពេល ៦ ខែ​ មុន​ចូល​រួម​ប្រកួត Miss Grand Cambodia ពីព្រោះ​​ខ្ញុំ​ចង់​និយាយ​​អង់គ្លេស​ ខ្ញុំ​​ចង់​បង្ហាញ​ពី​ការ​តស៊ូ​ និង​ក្ដី​សុបិន​របស់​ខ្ញុំ ដើម្បី​​ក្លាយ​ជា Miss Grand International 2022 ហើយខ្ញុំ​នឹង​ធ្វើ​ឲ្យ​អស់​ពី​​សមត្ថភាព ​ដើម្បី​ប្រជាជន​ខ្ញុំ និង​​ឲ្យ​ពួកគាត់​មាន​មោទនភាព​​ចំពោះ​ខ្ញុំ​ដែល​មាន​ខ្ញុំ​ជា​ម្ចាស់ក្សត្រី​តំណាង​កម្ពុជា“។

ក្រៅ​ពី​នេះ​តារា​សម្ដែង​ដែល​លោក​ ហ្វៃ​ សំអាង ទើប​ជ្រើសរើស​ក្នុង​រឿង «អប្សរា​មហា​អង្គរ​» ក៏​បាន​បង្ហាញ​ពី​សមត្ថភាព​និយាយ​ភាសា​ថៃ និង​មូលហេតុ​ចេះ​ ដែល​នាង​មិន​បាន​ទៅ​រៀន​នៅ​សាលា​ឡើយ ត្រឹម​មើល​រឿង​ថៃ​។ ក្រោយ​ស្ដាប់​ការ​បកស្រាយ​របស់​នារី​ដែន​កោះ​នោះ​រួច គណៈកម្មការ​ពិតជា​ស្ងើចសរសើរ​ពី Miss Grand Cambodia 2022 ខ្លាំង​ណាស់។

ដោយ​ដឹង​ថា សារ៉ាវឌ្ឍី ចូលចិត្ត​មើល​រឿង​ថៃ Nawat បាន​សួរ​ថា តារា​​ស្រី​ម្នាក់​ណា​ដែល​នាង​ចូល​ចិត្ត? Idol នាង គឺ​តារា​ថៃ Kimmy Kimberley ហើយ​លោក​បាន​សួរ​បន្ត​ថា ចុះ​តារា​ប្រុស ចម្លើយ​គឺ​នាង មិន​ចូលចិត្ត​មនុស្ស​ប្រុស​ឡើយ។ អ្វី​ដែល​កាន់តែ​រំជួលចិត្ត​គឺ ពេជ្រ វត្តីសារ៉ាវឌ្ឍី ធ្លាប់​ត្រូវ​បាន​មនុស្ស​ប្រុស​បៀតបៀន​ផ្លូវ​ភេទ​កាលពី​នៅ​ក្មេង ពេលនោះ​ទើប​មាន​អាយុ ៦ ឆ្នាំ​ប៉ុណ្ណោះ ហើយ​​អាក្រក់​បំផុត​នោះ គឺ​អ្នក​ដែល​បៀតបៀន​នាង ជា​មិត្តភ័ក្ដិ​របស់​ឪពុក​នាង។ បន្ទាប់ពី​វីដេអូ​បាន​បង្ហោះ​ អ្នក​គាំទ្រ​បាន​ចូល​ទៅ​លើក​ទឹកចិត្ត និង​កោតសរសើរ​ពី​ភាព​រឹងមាំ​ដែល​នាង​ឆ្លង​វាផុត​បាន៕

​​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន