សន្និសីទសារព័ត៌មានបង្ហាញមុខបេក្ខភាព Miss Grand Cambodia 2023 ទាំង២៥រូប និងការបំពាក់ឈៀង ជូនបេក្ខភាពទាំងអស់ ត្រូវប្រារព្ធឡើងយ៉ាងអធិកអធមកាលពីថ្ងៃទី ២១ ខែ ឧសភា នៅសណ្ឋាគារ SUN & MOON, Riverside Hotel។

មិនត្រឹមតែ អ្នកស្រី អ៊ឹម សុគន្ធា អ្នកគ្រប់គ្រង Miss Grand Cambodia 2023 តែម្នាក់ប៉ុណ្ណោះទេ ដែលរំលេចឈុតសម្លៀកបំពាក់ច្នៃពីហូលគោមយ៉ាងប្រណីត សូម្បីបេក្ខភាពត្រៀមប្រកួតទាំង ២៥ រូប ក៏បានបង្ហាញខ្លួនក្នុងឈុតច្នៃពីហូលគោមខ្មែរយ៉ាងស្រស់ស្អាតដូចគ្នា មើលទៅប្រណីតទាក់ភ្នែកគ្រប់ឈុតតែម្តង។ មិនទាន់អស់នៅឡើយទេ សូម្បីភ្ញៀវកិត្តិយសដែលចូលរួមកម្មវិធីនេះមួយចំនួនធំក៏បានស្លៀកសម្លៀកបំពាក់បែបបុរាណដែលច្នៃពីហូលខ្មែរប្រណីតៗមើលទៅពិតជាស្រស់ស្អាតខ្លំាងមែនទែន។

















នេះពិតជាពិសេសខុសសព្វមួយដង ព្រោះពីមុនគេកម្រឃើញស្ថាប័នរៀបចំឱ្យបេក្ខភាពស្លៀកពាក់បែបនេះណាស់ បើនិយាយពីការរៀបចំឱ្យស្លៀកពាក់បែបហូលគោម គឺរឹតតែកម្រ ព្រោះការរៀបចំឈុតសម្លៀកបំពាក់នេះមិនតិចជាងរាប់ម៉ឺនដុល្លារនោះទេ។ តែយ៉ាងណា សម្រាប់សម្លៀកបំពាក់ច្នៃពីហូលគោលខ្មែរដែលបង្ហាញក្នុងថ្ងៃបំពាក់ឆៀងនេះ គឺទទួលបានការសហការនិងជួយពីកញ្ញា ឌួង ហ្សូរីដា ម្ចាស់ហាង ដាណាម៉ា កាត់ដេរ ជំនាញខាងហូលគោមខ្មែរ។

តាមការបញ្ជាក់របស់អ្នកស្រី អ៊ឹម សុគន្ធា សន្និសីទសារព័ត៌មានបង្ហាញមុខបេក្ខភាពMiss Grand Cambodia 2023 ទាំង ២៥ រូប និងការបំពាក់ឆៀងនេះគ្រាន់ជាការចាប់ផ្តើមប៉ុណ្ណោះ កុំភ្លេចរង់ចាំមើលការប្រកួតកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ ២០២៣ ទាំងអស់គ្នាថានឹងមានអ្វីអស្ចារ្យខ្លះ៕























Account
Security
Favourite Content