Miss Cambodia ទាំង ២១ រូប ត្រូវឆ្លងកាត់វិញ្ញាសាថ្មី «Keyword Challenge» ដែលកម្មវិធីប្រកួតប្រជែងសម្រស់ក្នុងស្រុក មិនធ្លាប់មានពីមុនមក

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

ក្រុមហ៊ុន CIM ដែល​ជា​អ្នក​រៀបចំ​កម្មវិធី Miss Cambodia 2024 បាន​បន្ថែម​វិញ្ញាសា​ថ្មី​ដល់​បេក្ខនារី​ទាំង ២១ រូប។ វិញ្ញាសា​ថ្មី​នោះ គឺ «Keyword Challenge» ដើម្បី​វាស់​ស្ទង់​ពី​សមត្ថភាព ចំណេះដឹង និង​ភាព​ក្លាហាន​របស់​អ្នក​ចូលរូម​ប្រកួត​ទាំងអស់។

សម្រាប់​វិញ្ញាសានេះ​ដែរ កម្មវិធី​ប្រកួត​ក្នុង​ស្រុក​កន្លង​មក​មិន​ធ្លាប់​បាន​បញ្ចូល​ឡើយ ដោយ​ឃើញ​មាន​តែ​កម្មវិធី Beauty Pageant នៅ​បរទេស​ប៉ុណ្ណោះ រៀបចំ​វិញ្ញាសាបែបនេះ។ បេក្ខភាព​ទាំង ២១ រូប​របស់ Miss Cambodia ឆ្នាំ​នេះ នឹង​បញ្ចេញ​សមត្ថភាព ភាព​រហ័សរហួន និង​ដឹង​ពី​អ្វី​ដែល​ខ្លួន​ត្រូវ​ធ្វើ ដើម្បី​អាច​ទទួល​បាន​ពិន្ទុ និង​អាច​ឆ្លង​ទៅ Top 11 បាន។

មួយ​វិញ​ទៀត Miss Cambodia ត្រូវ​​ពន្យល់​អត្ថន័យ​ស៊ី​ជម្រៅ​នៃ​ពាក្យ​គន្លឹះ​សំខាន់​ៗ ក្នុង​វិញ្ញាសា «Keyword Challenge» នៅ​ចំពោះ​មុខ​គណៈកម្មការ​ជំនាញ ៧ រូប ដើម្បី​ឲ្យ​គណៈកម្មការ​ទាំងអស់​វិនិច្ឆ័យ​លើ​ការ​បកស្រាយ​របស់​បេក្ខភាព​នីមួយ​ៗ ហើយ​ក៏​ដូចជា​ធ្វើ​ឲ្យ​កម្មវិធី​អាច​ស្វែងរក​បេក្ខភាព​ដ៏​មាន​សក្តានុពល​បាន ក្នុង​វិញ្ញាសារ​ដ៏​លំបាក​ថ្មី «Keyword Challenge នេះ»។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Cambodia International Models បាន​ថ្លែង​ក្នុង​ថ្ងៃ​បើក​ការ​ប្រកួត​វិញ្ញាសាដ៏​លំបាក «Keyword Challenge» កាល​ពី​ថ្ងៃ១៧ ខែសីហា ឆ្នាំ ២០២៤ ​កន្លង​ទៅ នៅ Hall 2 នៃ​រោង​ភាពយន្ត Legend Cinema ជាន់ទី៦​ នៃ​ផ្សារ​ទំនើប​អូឡាំព្យ៉ា​ម៉ល លោក ម៉ែន និមលរតន៍ ថា ត្បិត «Keyword Challenge » ជា​វិញ្ញាសារ​ថ្មី និង​លំបាក​ក៏​ពិតមែន តែ​ក៏​ជា​វិធី​​ដើម្បី​ឲ្យ​បេក្ខភាព​ទាំង​អស់​អាច​ពង្រឹង​សមត្ថភាព​ខ្លួន​កាន់តែ​ខ្លាំង រហូត​ឈាន​ទៅ​រក​ឃើញ​អ្នក​ដែល​ឆ្លើយ Keyword បានល្អជាងគេ។

គួរ​បញ្ជាក់​ថា «Keyword Challenge» គឺ​ជាវិញ្ញាសា​ថ្មីដែល​មិន​ទាន់​មាន​ឃើញ​កម្មវិធី​ប្រកួតប្រជែង​សម្រស់​ក្នុង​ស្រុក​បានធ្វើ​ទេ ឃើញ​តែ​កម្មវិធី​នៅ​បរទេស​ប៉ុណ្ណោះ​ដាក់​បញ្ចូល​ ​«Keyword Challenge» នេះ។ ក្រៅ​ពី «Keyword Challenge» នៅ​មាន​វិញ្ញាសាច្រើន​ទៀត​តម្រូវ​ឲ្យ​បេក្ខជន​ទាំងអស់​ត្រូវតែ​ធ្វើ​ដូចជា​ថត​វីដេអូ​ប្រម៉ូត​ពី​តំបន់​អេកូ​ទេសចរណ៍, Photoshoot និង​វិញ្ញាសារ​ផ្សេង​ៗ​ទៀត។

ចំពោះ​គណៈកម្មការ​ទាំង ៧ រូប ក្នុង​ការ​កាត់​សេចក្ដី​វិញ្ញាសារ «Keyword Challenge» រួម​មាន ងិន ម៉ារ៉ាឌី Miss Universe Cambodia 2021គ្រូបង្វឹក​ផ្នែក Soft Skill,លោក ម៉ែន និមលរតន៍, លោក ប្រាក់ សំណាង, កញ្ញា រ៉ាត់ ចាន់ធីតា Social media Trainer , លោក អេង ស៊ីម៉េង, កញ្ញា សុខ កាក់កា ស្ថាបនិក TBS Cosmetic Corporayion និង​លោក ភឿន វណ្ណៈ។

បេក្ខភាព Miss Cambodia 2024 ត្រូវ​បាន​អ្នក​គាំទ្រ និង Fan Page ជាច្រើន​កត់សម្គាល់​ឃើញ​ថា​មាន​រូប​សម្រស់​ស្រស់​ស្អាត​ម្យ៉ាង​ម្នាក់​ ហើយ​​ចំណេះ​ដឹងទូទៅ និង​ផ្នែក​ភាសា​សុទ្ធតែ​ល្អ ស័ក្តិសម​ជា​អ្នក​តំណាង​ឲ្យ​កម្ពុជា​លើ​ឆាក​អន្តរជាតិ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​