រដ្ឋមន្រ្តីក្រសួងព័ត៌មាន ព្រមានអ្នកផលិតមាតិកា Prank ខ្វះក្រមសីលធម៌ និងទំនួសខុសត្រូវ ប៉ះពាល់ដល់សិទ្ធបុគ្គល

នា​ព្រឹក​ថ្ងៃ​២៨ ខែ​កុម្ភៈ ឆ្នាំ ២០២៥ នេះ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បាន​ណែនាំ​ដល់​អ្នក​ផលិត​មាតិកា​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម ​និង​អ្នក​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម ឲ្យ​បញ្ឈប់​ជា​បន្ទាន់​ការ​យក​វិធីសាស្ត្រ​លេង​សើច​មក​ផលិត​មាតិកា ដើម្បី​លក់​ផលិតផល​ដាច់ ឬ​ទាក់ទាញ​ការ​ចាប់​អារម្មណ៍ ដែល​បង្ក​ផល​ប៉ះពាល់​ដល់​កិត្តិយស សេចក្ដី​​ថ្លៃថ្នូរ និង​សិទ្ធិ​របស់​អ្នក​ដទៃ។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​បញ្ជាក់​ថា ការ​យក​វិធីសាស្ត្រ​លេង​សើច ឬ Prank មក​ផលិត​មាតិកា​របស់​ខ្លួន​​នេះ មិនមែន​ជា​ភាព​ស្មោះត្រង់​ក្នុង​ការ​ផលិត​មាតិកាឡើយ ប៉ុន្តែ​ជា​ការ​បង្កើត​មាតិកា ដោយ​ខ្វះ​ក្រម​សីលធម៌ និង​ការ​ទទួល​ខុស​ត្រូវ ព្រម​ទាំង​បាន​បង្កើត​ឲ្យ​មាន​ការ​យល់​ច្រឡំ។

ក្រសួង​ព័ត៌មាន បាន​កត់​សម្គាល់​ឃើញ​ថា មាន​អ្នក​ផលិត​មាតិកា​ផ្សព្វផ្សាយ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម និង​អ្នក​ប្រើប្រាស់​​បណ្ដាញ​សង្គម​មួយ​ចំនួន បាន​ផលិត​វីដេអូ​មាន​ខ្លឹមសារ​បំពាន​ក្រម​សីលធម៌ និង ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​មិន​ស្មោះត្រង់ និង​បំពាន​លើ​សិទ្ធិ សេចក្ដី​ថ្លៃថ្នូរ​របស់​អ្នក​ដទៃ ឬ​ប្រើប្រាស់​ពាក្យពេចន៍​អសុរោះ ដើម្បី​ទាក់ទាញ​ការ​ចាប់​អារម្មណ៍ និង​លក់​ផលិតផល​របស់​ខ្លួនដាច់ ដោយ​មិនមាន​ការ​គិតគូរ​ដល់​សីលធម៌​សង្គម។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ម្សិលមិញ​ផ្ទុះការ​រិះគន់ខ្លាំង ចំពោះ​អ្នកបង្កើត​មាតិកាដែល​គេ​ស្គាល់​ថា កាកា តឿ បាន​បង្ហោះ​វីដេអូដែល​លេងសើច​ ប៉ះពាល់ដល់​កុមារី​លក់​សណ្ដែក​ដី​ម្នាក់។ ក្នុង​វីដេអូ​បង្ហាញពីភាព​អសីលធម៌ មិន​គួរ​កើត​មាន​ក្នុង​សង្គម៕

រូបភាព៖ ក្រសួងព័ត៌មាន



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *