ស្រីស្អាត មីណា តុបតែងដូចព្រះនាងចូលរួមមង្គលការ ណារ៉ូ និង លីនដា

បណ្ដា​អ្នក​គាំទ្រ​ចូល​ខមិន​សរសើរ​ព្រោង​ព្រាត​ពេល​បាន​ឃើញ​តារា​ចម្រៀង​ក្មេង​ខ្ចី​ មី​ណា​ គ្រង​ឈុត​ដូច​ព្រះ​នាង​ក្នុង​ព្រេង​និទាន​ចូល​រួម​ពិធី​មង្គលការ​ ណា​រ៉ូ​ និង ​លីនដា សមាជិក​ក្រុម VEESA កាល​ពី​សប្ដាហ៍​កន្លង​ទៅ​ថ្មី​ៗនេះ​។

​មង្គលការ​របស់​គូ​ស្នេហ៍​ Content Creator ណា​រ៉ូ​ និង​ លីនដា ជាមង្គល​ការចុង​ឆ្នាំ​ដ៏​អធិកអធម និង​​​បានអញ្ជើញ​មិត្ត​​សិល្បៈ​ ក៏​ដូច​ជា​អ្នក​ក្រៅ​សិល្បៈយ៉ាង​ច្រើន​កុះករ​។​ បង្ហាញ​វត្តមាន​ចូលរួម​ពី​សំណាក់​ភ្ញៀវ​កិត្តិយស​ក្នុង​កម្មវិធី​មង្គលការ​មួយ​នេះ​មីណា តារាចម្រៀងរបស់ផលិតកម្ម K’ve entertainment បាន​តុប​តែង​ខ្លួន​យ៉ាង​ស្រស់​ស្អាត​ប្រៀប​បី​ដូច​ជា​ព្រះ​នាង​ក្នុង​រឿង​ព្រេង​និទាន​ជាមួយ​ឈុត​ពណ៌​ទឹក​មាស ដែល​ធ្វើ​ឱ្យ​ស្រី​ស្រស់​រូប​នេះ​កាន់​តែ​ស្រស់​ស្អាត​ គួប​ផ្សំ​ជាមួយ​ផ្ទៃ​មុខ​ស​ម៉ត់​រលោង​​ រាង​តូច​ច្រឡឹង​ ដៃ​ជើង​សម​និង​ដង​ខ្លួន​ កាន់​តែ​ធ្វើ​ឱ្យ​ ម្ចាស់​បទ «TIPSY» ទទួលបាន​ភាព​ទាក់​ទាញ​​ថែមមួយ​កម្រិត​ទៀត​។​

បង្ហាញ​រូប​ភាព​ស្អាត​ច្រើន​សន្លឹក​នៅ​លើ​អាខោន​ហ្វេសបុក​ផ្លូវ​ការ​របស់​ម្ចាស់​បទ​ «​Love Calling» បាន​ធ្វើ​ឱ្យ​ហ្វេន​ចូល​ខមិន​សរសើរ​ពី​ភាព​ស្រស់​ស្អាត​ និង​ទាក់ទាញ​របស់​តារា​ចម្រៀង​ស្រី​រូប​នេះ​ក្នុង​ឈុត​ដូច​ជា​ព្រះ​នាង​នៅ​ក្នុង​រឿង​ព្រេង​និទាន​​។

ក្រៅ​​ពី​ស្រី​ស្អាត ​មី​ណា ​ក៏​មាន​វត្តមាន​បណ្ដា​អ្នក​សិល្បៈ​ជា​ច្រើន ​អ្នក​ផលិត​មាតិកា​ប្រុស​ស្រី​ជា​ច្រើន​រូប​ដែល​មាន​ដូច​ជា ​អ្នក​នាង​ផន​សុផារី​ និង​ស្វាមី ​ស្រីនា និង​ ហេង​វិសាល​ ពេជ្រ​ពិសី និង ​គូដណ្ដឹង​ ពិធីករ​ ជា វណ្ណា​រិទ្ធ​ ព្រម​សមាជិក​គ្រួសារ​ VEESA និង​បណ្ដា​មិត្តភក្តិ​ទាំង​ក្នុង​និង​ក្រៅ​សិល្បៈ​​ផង​ដែរ៕

រូបភាព៖ Mina Official 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​



Leave a Reply

Your email address will not be published.Required fields are marked *