តារាសម្ដែងជនជាតិថៃ ២រូប គឺ Mile Phak Phum និង ម៉ៃ ដាវិកា បានធ្វើដំណើរមកដល់ខេត្រសៀមរាប ហើយ ដោយការមកកាន់ប្រទេសកម្ពុជាលើកនេះ គឺដើម្បីចូលរួមក្នុងកម្មវិធី BVLGARI AETERNA EVENT ដែលនឹងធ្វើឡើងនៅថ្ងៃទី២១ ខែកុម្ភៈខាងមុខនេះ។




ក្រោយពីមានដំណឹងលេចឮក្នុងចំណោមអ្នកគាំទ្រជនជាតិខ្មែរថា នឹងមានវត្តមានតារាបរទេសពីប្រទេសចិន និងថៃមកចូលរួមនៅក្នុងវិធីដែលចាត់ចែងដោយម៉ាកយីហោគ្រឿងអលង្ការល្បីឈ្មោះពីទ្វីបអឺរ៉ុប Bvlgari នៅថ្ងៃទី២០ ខែកុម្ភៈនេះ តារាប្រុស Mile Phak Phum បានធ្វើដំណើរមកដលខេត្តសៀមរាបហើយ ដោយលោកថែមទាំងបានចែករំលែករូបថតនៅក្នុងបរិវេណព្រលានយន្តហោះខេត្តសៀមរាប កាលពីព្រឹកក្នុងថ្ងៃតែមួយនេះទៀតផង។


ដោយឡែក សម្រាប់ ម៉ៃ ដាវិកា វិញ តារាស្រីកំពូលរបស់ថៃរូបនេះក៏បានបង្ហោះរូបថត និងវីដេអូរបស់ខ្លួននៅក្នុងសណ្ឋាគារមួយកន្លែង តាំងតែពីល្ងាចថ្ងៃទី១៩ ខែកុម្ភៈមកម៉្លេះ ទន្ទឹមគ្នានឹងពាក្យចចាមអារ៉ាមដែរថា បច្ចុប្បន្ននាងកំពុងតែស្នាក់ក្នុងទឹកដីខេត្តសៀមរាប ។
ក្រៅពីតារាថៃទាំង ២ដួងខាងលើនេះ ក៏នៅមានវត្តមានតារាកម្ពុជា ស៊ីន យូប៊ីន និងតារាពីប្រទេសចិនមកចូលរួមផងដែរ។ គួរបញ្ជាក់ផងដែរថា BVLGARI AETERNA EVENT ដែលគ្រោងនឹងប្រារព្ធធ្វើឡើងនៅក្នុងបវិវេណប្រាសាទបាយ័ន នៅថ្ងៃទី២១ ខែកុម្ភៈនេះ គឺជាប្រភេទកម្មវិធីបិទ ដែលមានតែភ្ញៀវ និងអតិថិជនដែលក្រុមហ៊ុនអញ្ជើញដោយផ្ទាល់ប៉ុណ្ណោះ ទើបអាចចូលរួមបាន៕

























Account
Security
Favourite Content