ជាដំណឹងដ៏គួរសោកស្ដាយមួយក្នុងរង្វង់សិល្បៈតៃវ៉ាន់ និងចិន ក្រោយតារាប្រុស Chen Xiao ដលរជាតួអង្គ យ៉ាងគួ និងភរិយា Michelle Chen និងសម្ដែងជាតួ សៀវ ឡុងនី ប្រកាសលែងលះគ្នាហើយ ក្រោយព័ត៌មានពាក្យចចាមអារ៉ាមបែកបាក់គ្នាលេចឮ ១ ឆ្នាំមកនេះ។


នៅមុននេះបន្តិចសារព័ត៌មានតៃវ៉ាន់ បានចុះផ្សាយពីតារាសម្ដែងស្រី Michelle Chen និង Chen Xiao ប្រកាសលែងលះគ្នា ក្រោយរៀបការបាន ៨ ឆ្នាំ និងមានកូនប្រុស ម្នាក់។ តារាសម្ដែងតៃវ៉ាន់ Michelle Chen និងតារាសម្ដែងចិន Chen Xiao បានលែងលះគ្នាជាផ្លូវការ បន្ទាប់ពីមានការខ្វែងគំនិតគ្នា និងរស់នៅបែកផ្ទះគ្នាជាច្រើនខែ។
តួឯកប្រុសស្រីក្នុងរឿង “ទេពឥន្ទ្រីបក្សីស្នេហ៍” បានចែករំលែកសេចក្ដីថ្លែងការណ៍ដូចគ្នានៅលើបណ្ដាញសង្គមរបស់ពួកគេនៅថ្ងៃ ១៦ ខែកុម្ភៈ ដោយបង្ហាញពីការអរគុណចំពោះគ្នា សម្រាប់ពេលវេលារបស់ជាមួយគ្នា ៨ ឆ្នាំមកនេះ និងការប្ដេជ្ញាចិត្តក្នុងការចិញ្ចឹមកូនប្រុសរបស់ពួកគេឲ្យបានល្អ។

គូស្នេហ៍ Michelle Chen និង Chen Xiao រៀបការបានប្រាំ ៨ ឆ្នាំ បានប្រឈមមុខនឹងពាក្យចចាមអារ៉ាមជាញឹកញាប់ពីជីវិតអាពាហ៍ពិពាហ៍។ កាលពីខែមិថុនា ឆ្នាំមុនក្រុម paparazzi បានលាតត្រដាងថា តួឯកប្រុសស្រីក្នុងរឿង “ទេពឥន្ទ្រីបក្សីស្នេហ៍” ឆ្នាំ ២០១៤ បានរស់នៅបែកគ្នាជាងមួយឆ្នាំហើយ។
អ្នកប្រមាញ់រូបភាពតារាល្បីៗ Zhuo Wei បានអះអាងថា Chen Xiao បានបិទលេខទូរស័ព្ទរបស់ Michelle Chen និងលុបនាងចេញពីបណ្ដាញទំនាក់ទំនង WeChat។ នៅពេលដែល Michelle ព្យាយាមទៅជួប Chen Xiao នៅ Hengdian គាត់បានគេចពីនាងទាំងស្រុង ដើម្បីកាត់ផ្តាច់ទំនាក់ទំនងជាមួយគ្នា។ ក្នុងអំឡុងពេលនោះ ការប្រាស្រ័យទាក់ទងរវាង Michelle Chen និង Chen Xiao ត្រូវរាយការណ៍ថា ទទួលបានការសម្របសម្រួលដោយមិត្តភ័ក្ដិទៅវិញទៅមក។
Michelle Chen ត្រូវបានអ្នកគាំទ្រខ្មែរស្គាល់យ៉ាងច្បាស់ថាជាតួអង្គ សៀវ ឡុងនី ឆ្នាំ ២០១៤។ ក្រោយសម្ដែងជាមួយគ្នានាឆ្នាំ ២០១៤ រួចមក Michelle និង Chen Xiao បានរៀបការ ២ដងនៅឆ្នាំ ២០១៦ លើកដំបូងនៅប្រទេសចិនខាងស្វាមី និងលើកទី២ នៅតៃវ៉ាន់ ដែលជាទឹកដីកំណើតខាងស្រី។ នាងត្រូវបានគេស្គាល់ច្រើនបំផុត សម្រាប់តួអង្គរបស់នាងនៅក្នុងខ្សែភាពយន្តឆ្នាំ ២០១១ “You Are the Apple of My Eye” ដែលបានបង្កើតណត់ត្រា box office ទូទាំងតំបន់និយាយភាសាចិន៕





























Account
Security
Favourite Content