ថ្មីៗនេះក្បាលមីក្រូហ្វូនដែលតារារ៉េបស្រី Cardi B បានគប់ទៅលើទស្សនិកជន ត្រូវបានគេរើសយក និងដាកដេញថ្លៃដើម្បីយកទៅធ្វើសប្បុរសធម៌នៅក្នុងទីក្រុង Las Vegas សហរដ្ឋអាមេរិក។ រឿងហេតុនេះបានកើតឡើងនៅពេលដែលអ្នកគាំទ្រម្នាក់បានជះស្រានៅសល់ពាក់កណ្ដាលរបស់នាង ទៅលើតារាស្រីរូបនេះអំឡុងការសម្ដែងបទ Bodak Yellow ហើយធ្វើឱ្យនាងខឹងយ៉ាងខ្លាំង។

យោងតាមសារព័ត៌មាន KNTV NewS លោក Scott Fisher ដែលជាម្ចាស់ក្រុមហ៊ុន ផ្ដល់មីក្រូហ្វូនសម្រាប់កម្មវិធីរបស់តារារ៉េបស្រី Cardi B នៅ Drais Beach Club បានសម្រេចចិត្តប្រែក្លាយរឿងអកុសលមួយនេះ ទៅជាឱកាសដោយដាក់ដេញថ្លៃនៅលើ eBay ដើម្បីរៃអង្គាសថវិកាសម្រាប់សប្បុរសធម៌។

ផ្អែកទៅលើព័ត៌មានលម្អិតនៅក្នុង eBay បច្ចុប្បន្នមីក្រូហ្វូន Shure Axient មានការដេញថ្លៃចំនួន ៤៤ លើកហើយមានតម្លៃ ៥០ ១០០ ដុល្លារអាមេរិក។ ការដាក់ដេញថ្លៃនេះគ្រោងនឹងបញ្ចប់នៅថ្ងៃទី ៧ ខែសីហាផងដែរ៕






















Account
Security
Favourite Content