ម៉ៃយ៉ា សម្រាលកូនទើបបាន១ខែ ឥឡូវចេញថតសម្អាងវិញហើយ រាងនៅស្អាតដដែល!

តារា​សម្ដែង​ស្រី និង​ជា​ពិធី​ការិនី ម៉ៃយ៉ា ទើប​តែ​សម្រាល​កូន​បាន ១ ខែ​ជាង​ប៉ុណ្ណោះ តែ​ឥឡូវ​នាង​វិល​មក​ទទួល​ការងារ​ធម្មតា ហើយ​គេ​សង្កេត​ឃើញ​ថា​ស្រី​ស្អាត​កូន​កាត់​អាល្លឺម៉ង់​រូប​នេះ រាង​នៅ​ស្រឡូន ស័ក្ដិសម​ការ​ថត​ប្រម៉ូត​សម្អាងការ។

ម៉ៃយ៉ា សម្រាល​បាន​កូន​ស្រី​មុខមាត់​ស្រស់​ស្អាត​ដូច​ម្ដាយ មាន​ឈ្មោះ​ថា លាង សៀវមាស ហៅ អូន Pink Pink កាល​ពី​ថ្ងៃ ២៩ ខែ​កញ្ញា ឆ្នាំ ២០២៣។ ក្រោយ​សម្រាល​បាន ១០ ថ្ងៃ​នាង​ធ្លាប់​ថា​ស្រក​គីឡូ​បាន​រហូត​ដល់​ជិត ១០ គីឡូ​ឯណោះ ពោល​ពី​គីឡូ ៦២ មក​សល់​ត្រឹម ៥៤ ប៉ុណ្ណោះ ហើយ​នាង​បន្ត​ស្រក​សឹងតែ​នៅ​គីឡូ​ដើម​ទៅ​ហើយ។

សម្រាប់​តារា​ស្រី​រូប​នេះ សូម្បី​តែ​កាល​មាន​ផ្ទៃពោះ​សឹងតែ​គ្រប់ខែ​ហើយ​នោះ ក៏​នៅ​តែ​ទទួល​ថត​សម្អាងការ​បាន​ដដែល ដោយសារ​តែ​មិន​សូវ​ឡើង​ទម្ងន់ និង​ពោះ​មិន​សូវ​ខ្ទាត មើល​មិន​ដឹង​ឡើយ​ថា​នាង​ពពោះ ៧ ខែ នៅ​តែ​អាច​ថត​សម្លៀកបំពាក់​សម្អាងការ​បាន​ដដែល កាលពី​អំឡុង​ខែ​កក្កដា។ មិន​តែ​ប៉ុណ្ណោះ​ការងារ​ពិធី​ការិនី​ក៏​នាង​នៅតែ​បន្ត​ធ្វើ​ជា​ធម្មតា ហើយ​លេង​ស្ទីល៍​សម្លៀកបំពាក់​បាន​យ៉ាង​ស្អាត​ដូច​មនុស្ស​ស្រី​គ្មាន​ផ្ទៃពោះ។

កាល​ពី​ថ្ងៃ​១ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ កន្លង​ទៅ​នេះ នាង​បាន​បង្ហោះ​រូប​មួយ​សន្លឹក​ពាក់​អាវ crop top បង្ហាញ​ក្បាលពោះ​រាប​ស្មើ រលោង​ស្រិល ដូច​មនុស្ស​ធ្លាប់​មាន​កូន។ មិន​ខុស​ពី​រូប​នេះ​នាង​បង្ហោះ វីដេអូ​ដែល​បង្ហាញ​ពី​សកម្មភាព​នាង​ថត​សម្អាងការ​ឃើញ​ថា រូបរាង​នាង​គ្មាន​ខុស​ប្លែក​ពី​ការ​មិន​ទាន់​មាន​កូន​ឡើយ។

ក្នុង​ការ​ឆ្លើយ​តបក្នុង live ម៉ៃយ៉ា បាន​ឆ្លើយ​តប​ចំពោះ​ការ​សួរ​របស់​ហ្វេន​ៗ​ថា តើ​នាង​អាច​ទទួល​ការ​ថត​ភាពយន្ត​វិញ​ឬ​នៅ? នាង​ឆ្លើយ​តប​ថា ចំពោះ​រឿង​វិញ​នាង​ទទួល​ថត តែ​ថត​រឿង​ខ្លី​ៗ​ប៉ុណ្ណោះ ហើយ​មួយ​រយៈ​នេះ​នាង​ក៏​ខកខាន​ធ្វើ​វិដេអូ​កំប្លែង​ខ្លី​ៗ​ដែរ។ រីឯ​មូលហេតុ​ដែល​នាង​ឆាប់​ត្រឡប់​មក​ស្អាត​ដូច​ដើម ដោយសារ​កាល​មាន​ផ្ទៃពោះ​រហូត​គ្រប់​ខែ​សម្រាល គីឡូ​នាង​មិន​សូវ​ឡើង​ខ្លាំង។ នេះជា​ការ​បញ្ជាក់​របស់ ម៉ៃយ៉ា៕

រូបថតថ្មីៗនេះ

រូបថតមានផ្ទៃពោះ ៧ ខែហើយថតសម្អាងការ

រូបថតសម្អាងការ ក្រោយសម្រាលបានជាង ១ ខែ



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន