វត្តី និង មាលា គ្រងឈុតសម្លៀកបំពាក់ខ្មែរចុងសម័យ​ឧត្តុង្គ ថតនៅប្រាសាទអង្គរវត្ត

តារា​ស្រី ២ រូប គឺ ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ដែល​ជា​មនុស្ស​ស្និទ្ធស្នាល​នឹង​គ្នា​ស្រាប់​ទាំង​ក្នុង​វិស័យ​សិល្បៈ ក៏​ដូចជា​ជីវិត​ខាងក្រៅ​ផ្ទាល់​ខ្លួន។ ទាំង វត្តី និង មាលា ឧស្សាហ៍​មាន​ការងារ​ថត​ជា​គូ​នឹង​គ្នា​ណាស់​មិន​ថា​ជា BA និង​ថត​ឲ្យ​សម្អាងការ ឬ​ហាង​លក់​សម្លៀកបំពាក់​ឡើយ។

ថ្មី​ៗ​នេះ​ទៀត វត្តី និង មាលា បាន​ទៅ​ថត​តែង​បែប​បុរាណ ដែល​សម្អិតសម្អាងដោយសម្អាងការ​មួយ​នៅ​ខេត្ត​សៀមរាប ក្នុង​សម្លៀកបំពាក់​ខ្មែរ​បុរាណ ស្ថិត​នៅ​ក្នុង​សម័យ​ឧត្តុង្គ ដែល​មាន​ស្បៃ​អង្កាញ់​វែង និងសំពត់ចង​ក្បិន។ ចំណែក​ទីតាំង​ថត​នៅ​បរិវេណ​ប្រាសាទ​បុរាណ​ខ្មែរ យ៉ាង​ស្រស់​សោភា ទាំង​មនុស្ស ព្រម​ទាំង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។

វត្តី និង មាលា បាន​បន្ថែម​ដោយ​គ្រឿង​ខ្មែរ​តាម​លំដាប់​ដូចជា កង​ទ្រ ឬ​កង​ញ័រ ឬ​ក្រវិល​ដៃ, កន្ទ្រុំ,ស្លឹក​ទេស, ចិញ្ចៀន​ក្រង កង​រាក់,ខ្សែ​ឆៀង ឬ​ខ្សែ​ខ្លួន, កង​ជើង ឬ​កង​ទង​ឈូក និង​កង​ញ័រ ឬ កង​ទ្រ ឬ​ក្រវិល​ជើង និង​ខឹមខាត់​ជាដើម។

រូបភាព​នៃ​កុលធីតា​ខ្មែរ​ទាំង​ទ្វេ ទាំង​ស្រស់​ស្អាត និង​ឆ្លុះ​បញ្ចាំង​ពី​ប្រណីតភាព​នៃ​សម្ផៀកបំពាក់​ដែល​បន្សល់​ទុក​ពី​ដូនតា និង​រក្សា​ទុក​ដោយ​កូនចៅ​ជំនាន់​ក្រោយ​ខ្មែរ។ រូបភាព​ជាច្រើន​សន្លឹក​របស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី និង​កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង ព្រោះ​មនុស្ស​ក៏​ស្រស់​ស្អាត ហើយ​បូករួម​ជាមួយ​ទស្សនីយភាព​នៃ​អច្ឆរិយ​វត្ថុ​ដ៏​អស្ចារ្យ​របស់​មនុស្សជាតិ​ក្នុង​ពិភព​លោក​គឺ «ប្រាសាទអង្គរវត្ត» ដែល​មាន​តែ​មួយ។

អំឡុង​ពេល​ថត​នៅ​បរិវេណ​ប្រាសាទ​អង្គរវត្ត ភ្ញៀវ​ទេសចរអន្តរជាតិ​បាន​ចាប់អារម្មណ៍​ជាមួយ​តារា​ម៉ូដែល​ខ្មែរ​ទាំង ២ រូប ហើយ​ក៏​បាន​ថតរូប​អ្នក​ទាំង ២ ផងដែរ៕

រូបភាព៖ vgallery_official



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​



Leave a Reply

Your email address will not be published.Required fields are marked *