មាលា ដល់ទីណាក៏មានអ្នកចោម កាលទៅបង្ហាញម៉ូដនៅចិន គេឯងឃើញហើយលាន់មាត់ wow

ថ្មី​ៗ​នេះ មាលា បាន​ចេញ​ទៅ​បង្ហាញ​ម៉ូដ​លើ​ឆាក Sanya Bridal Fashion Week 2025 ដែល​ជា​ស្នាដៃ​កូន​ខ្មែរ​ប្រ៊េន ALmée Couture។ កូន​កាត់​ខ្មែរ​បារាំង Mélia Constantin ធ្វើឲ្យ​អ្នក​ដែល​បាន​ឃើញ​រ៉ូប​កូន​ខ្មែរ​នោះ​ហើយ លាន់​មាត់​សរសើរ និង​ស្ញប់ស្ញែង​ចំពោះ​សមិទ្ធផល​ដែល​កើត​មក​ពី​ការ​ខិតខំ​របស់​ម្ចាស់​ប្រេន។

គ្រាន់តែ មាលា ល​ឈុត​មុន​ការ​ដើរ​បង្ហាញ​ម៉ូដ​មក​ដល់ អ្នក​ដែល​បាន​ឃើញ​ឈុត​ពណ៌​ទឹក​សមុទ្ទ​នោះ​ហើយ បង្ហាញ​ទឹក​មុខ​ភ្ញាក់ផ្អើល ព្រោះ​តែ​ស្រស់​ស្អាត និង​ប្រណីត​រក​កន្លែង​ទាស់​គ្មាន​នៃ ALmée Couture។ ពេល មាលា គ្រង​ឈុត​ដែល​នាង​ត្រូវ​ដើរ​បើក​កម្មវិធី Sanya Bridal Fashion Week China សម្រាប់ ALmée Couture សំឡេង និង​ទឹកមុខ​ស្ងើចសរសើរ​បាន​លាន់​ឮ​រំពង។

មិន​មែន​តែ​នៅ​លើ​ឆាក​ឡើយ ពេល Mélia Constantin ល​ឈុត​នៅ​ខាង​ក្រោយ​ឆាក បរទេស​ជាច្រើន​នាក់ ក៏​បាន​បញ្ចេញ​ប្រតិកម្ម​​ចំពោះ​ឈុត​កូន​ក្រមុំ​ខ្មែរ​មួយ​នេះ​ដែរ។ ក្រោយ​ចប់​ការ​បង្ហាញ​ម៉ូដ តារា​សម្ដែង និង​ម៉ូដែល​កូន​ខ្មែរ​កាត់​បារាំង​រូប​នេះ បាន​បង្ហោះ​រៀបរាប់​អារម្មណ៍​លើ​បណ្ដាញ​សង្គម ទាក់ទង​នឹង​ការ​ចេញ​ទៅ​ដើរ​ម៉ូដ​នៅ​ចិន​លើក​នេះ​ថា៖ “ការ​ដើរបើក​កម្មវិធីសម្រាប់ Sanya Bridal Fashion Week China ជាមួយ almee.lii ជា​កម្មវិធី​ដ៏​ធំ​បំផុត​មួយ​ដែល​ខ្ញុំ​បាន​ដើរ ប្រទេស​ចិន គឺជា​បទពិសោធន៍​ដ៏​អស្ចារ្យ​មួយ“។

គួរ​បញ្ជាក់​ផង​ដែរ​ថា ALmée Couture មាន​ឈ្មោះ​បោះ​សំឡេង​នៅ​លើ​ឆាក​អន្តរជាតិ​កាន់តែ​ច្រើន​ឡើង ហើយ​ក៏​ជា​មោទនភាព​មួយ​ដែល​ប្រេន​បង្កើត​ឡើ​ដោយ​កូន​ខ្មែរ​ត្រូវ​បាន​អន្តរជាតិ​ទទួល​ស្គាល់។ សម្រាប់​តារា​ខ្មែរ ដែល​ទៅ​បង្ហាញ​ម៉ូដ​នៅ​ចិន​ជាមួយ ALmée Couture មាន​កញ្ញា Mélia Constantin និង ពេជ្រ វត្តីសារ៉ាវឌ្ឍី ជា​តំណាង​ផ្លូវការ ដែល​បង្ហាញ​ពី​ភាព​ឆើតឆាយ ប្រណីត និង​សិល្បៈ​ខ្មែរ​នៅ​លើ​ឈុត​នីមួយ​ៗ។ ព្រឹត្តិការណ៍​នោះ​ដែរ មាន​អត្ថន័យ​សម្រាប់​ម៉ាក​យីហោ​ខ្មែរ និង​ជា​បោះ​ជំហាន​ថ្មី​ឆ្ពោះ​ទៅ​មុខ​ឥត​ឈប់ឈរ៕

រូបភាព៖ Mélia Constantin



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន



Leave a Reply

Your email address will not be published.Required fields are marked *