កូនកាត់ប៉ះកូនកាត់! តារា​ខ្មែរ មាលា ជួបគ្នាជាមួយតារាថៃ Mai Davika ស្អាតខ្លាំងចែងចាំងពេញកម្មវិធី

ក្នុង​កម្មវិធី​សម្ពោធ​ហាង​សម្លៀកបំពាក់​ដែល​ជា​ម៉ាក​ល្បី​មក​យូរ​ឆ្នាំ Pedro កាល​ពី​សប្ដាហ៍​មុន បាន​អញ្ជើញ​តារា​ប្រុស​ស្រី​ល្បី​ៗ​ជាច្រើន​មាន​ទាំង​ខ្មែរ និង​ថៃ។ ក្នុង​នោះ Mai Davika ក៏​ត្រូវ​បាន​អញ្ជើញ​ចូលរួម ហើយ​ក៏​មាន​ឱកាស​ជួប​គ្នា​Mélia Constantin ព្រម​ទាំង​ថត​រូបជាមួយ ​។

រូបថត និង​វីដេអូ ដែល​បង្ហោះ​ដោយ មាលា នាង​បាន​និយាយ​ថា ការ​ជួប​ជាមួយ​កំពូល​តារា​ថៃ​លំដាប់​ជួរ​មុខ Mai Davika គឺជា​រឿង​មិន​អាច​បំភ្លេច​បាន ព្រោះ​តារា​ស្រី​វ័យ ៣២ ឆ្នាំ​រូប​នោះ ទាំង​ស្រស់​ស្អាត គួរ​ឲ្យ​ស្រលាញ់ និង​ចិត្ត​ល្អ។ មាលា បាន​បង្ហាញ​អារម្មណ៍​រំភើប​សឹង​តែ​មិន​ជឿ​ថា​ជា​រឿង​ពិត​ទេ ដែល​អាច​និយាយ​ទល់​មុខ​គ្នា​ជាមួយ​តារា​ស្រី​លំដាប់​ពិភពលោក Mai។

ពេល​ថត​រូប​ជាមួយ​គ្នា Mai Davika បាន​ជួយ​លើក​អាវ​ក្រៅ​របស់ Mélia Constantin ដែល​របូត​ធ្លាក់​ចេញ​ពី​ស្មាថែម​ទៀត​ផង ធ្វើឲ្យ​តារា​ខ្មែរ​កាត់​បារាំង​រំភើប​ចិត្ត​ខ្លាំង។ អ្នក​គាំទ្រ​ពិតជា​កោតសរសើរ​រូប​សម្រស់​តារា​ស្រី​ទាំង ២ រូប ដោយ​ម្នាក់​ជា​កូនខ្មែរ​កាត់​បារាំង និង​ម្នាក់​ទៀត​​ថៃ​កាត់​បែលហ្សិក។

ស្ទីល៍​ខុស​គ្នា​ក៏​ពិត​មែន តែ​សម្រស់​ចែងចាំង​មិន​ខុស​គ្នា​ឡើយ មាលា ផាត់​មុខ​បែប​សិចស៊ី សម​គ្នា​នឹង​សម្លៀកបំពាក់​ពណ៌​ខ្មៅ មើល​ទៅ​ស្អាត​ទាក់​ចិត្ត​ភ្លាម​ៗ។ ចំណែក Mai Davika វិញ​ស្លៀក​ក្រហម​ឈាម​ជ្រូក ការ​ផាត់​មុខ​ស្ដើង​ៗ ហើយ​ពេល​ឈរ​ជិត​គ្នា ទាំង មាលា និង Mai ពិត​ជា​ស្រស់​ស្អាត រហូត​មាន​អ្នក​គាំទ្រ​ខ្លះ​និយាយ​ថាតារា​ស្រី​ទាំង ២ ស្អាត​គ្មានក្រែងចិត្តអ្នកណាសោះ៕

រូបភាព៖ Mélia Constantin



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New



Leave a Reply

Your email address will not be published.Required fields are marked *