ស្អាតព្រមទាំងទេពកោសល្យ Mélia Constantin កំពុងត្រូវប៉ាន់ថត MV ជាមួយតារាល្បីៗ

មាន​អាជីព​ជា​តារា​ម៉ូដែល​ និង​ជា​តារា​សម្ដែង​ស្រី​ដែល​មាន​ទាំង​សម្រស់​ និង​ទេពកោសល្យ ​ ​Mélia Constantin កំពុង​ទាញ​បាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង ព្រម​ទាំង​បាន​​សម្ដែង​​ជាមួយ​តារា​ប្រុស​ល្បី​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​។

មាលា​ ជា​កូន​កាត់​បារាំង​-ខ្មែរ​ ដែល​មាន​ម្ដាយ​​ជា​ជន​ជាតិ​ខ្មែរ ​និង​ឪពុក​ជា​ជន​ជាតិ​បារាំង​។ តារា​ស្រី​កូន​កាត់​រូប​នេះ​ហាក់​ត្រូវ​ប៉ាន់​ខ្លាំង​នៅ​ក្នុង​អាជីព​ជា​តារា​សម្ដែង​ ខណៈ​ថ្មី​ៗ​នេះ​ កញ្ញា​បាន​បង្ហាញ​វត្តមាន​ថត​ខ្សែ​ភាពយន្តខ្លី​ ដើម្បី​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណី​ខ្មែរ​ជាមួយ​តារា​ចម្រៀង​ប្រុស ​ថេ​ណា​។ ​មិន​តែ​ប៉ុណ្ណោះ​ តារា​ស្រី Mélia Constantin ក៏​ធ្លាប់​ប៉ះ​គ្នា​ជាមួយ​កូន​ប្រុស​ពៅ​​របស់​កំពូល​តារា​ចម្រៀង ​ព្រាប ​សុវត្ថិ ​គឺ ​សុវត្ថិ ​សិរីវុឌ្ឍ​ ​ក្នុង​ការ​ថត ​​MV ​រួម​គ្នា​បទ​ STUCK WITH YOU ​។​ នៅ​មិន​អស់​នោះ​ទេ ​តារា​ស្រី​រូប​នេះ​ក៏​ធ្លាប់​ក្ដោប​បាន​ដំណែងជា​តួ​ឯក​ស្រី​ក្នុង​ខ្សែ​រឿង​ «ប្រវត្តិ​ស្នេហ៍​នាង​នាថ​» ជាមួយ​តារា​សម្ដែង​ប្រុស​មីយ៉ានម៉ា Paing Thakhon​ ក្នុង​ផលិត​កម្ម​LD​ភាព​យន្ត​ថែមទៀតផង។ ​​​មិន​ត្រឹម​តែ​ប៉ុណ្ណឹង​នោះ​ទេ​ Mélia Constantin ​ក៏​មាន​វត្តមាន​សម្ដែង​រួម​គ្នា​ក្នុង ​MV ​​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ជា​មួយ​កំពូលតារា​រ៉េប​ស្រុក​ខ្មែរ ​វណ្ណ​ដា​ ដែល​នឹង​ចេញ​​ម៉ោង ​៧ ​យប់​នេះ​។​​​

​​​Mélia Constantin ​មិន​ត្រឹម​ជា​តារា​សម្ដែង​ដែល​មាន​ទាំង​ទេពកោសល្យ​ ​​​សម្រស់​លេច​ធ្លោ​​ក្នុង​ចង្កោមអ្នកសិល្បៈ​​ប៉ុណ្ណោះ​ទេ​ នាង​ក៏​ជា​ម៉ូដែល និង Influencer ល្បី ហើយ​ក៏​​អាជីវកម្ម​​​ផ្ទាល់​ខ្លួន​ផង​ដែរ​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​