មានអាជីពជាតារាម៉ូដែល និងជាតារាសម្ដែងស្រីដែលមានទាំងសម្រស់ និងទេពកោសល្យ Mélia Constantin កំពុងទាញបានប្រជាប្រិយភាពយ៉ាងខ្លាំង ព្រមទាំងបានសម្ដែងជាមួយតារាប្រុសល្បីទាំងក្នុង និងក្រៅប្រទេស។

មាលា ជាកូនកាត់បារាំង-ខ្មែរ ដែលមានម្ដាយជាជនជាតិខ្មែរ និងឪពុកជាជនជាតិបារាំង។ តារាស្រីកូនកាត់រូបនេះហាក់ត្រូវប៉ាន់ខ្លាំងនៅក្នុងអាជីពជាតារាសម្ដែង ខណៈថ្មីៗនេះ កញ្ញាបានបង្ហាញវត្តមានថតខ្សែភាពយន្តខ្លី ដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរជាមួយតារាចម្រៀងប្រុស ថេណា។ មិនតែប៉ុណ្ណោះ តារាស្រី Mélia Constantin ក៏ធ្លាប់ប៉ះគ្នាជាមួយកូនប្រុសពៅរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ គឺ សុវត្ថិ សិរីវុឌ្ឍ ក្នុងការថត MV រួមគ្នាបទ STUCK WITH YOU ។ នៅមិនអស់នោះទេ តារាស្រីរូបនេះក៏ធ្លាប់ក្ដោបបានដំណែងជាតួឯកស្រីក្នុងខ្សែរឿង «ប្រវត្តិស្នេហ៍នាងនាថ» ជាមួយតារាសម្ដែងប្រុសមីយ៉ានម៉ា Paing Thakhon ក្នុងផលិតកម្មLDភាពយន្តថែមទៀតផង។ មិនត្រឹមតែប៉ុណ្ណឹងនោះទេ Mélia Constantin ក៏មានវត្តមានសម្ដែងរួមគ្នាក្នុង MV អបអរពិធីបុណ្យចូលឆ្នាំខ្មែរជាមួយកំពូលតារារ៉េបស្រុកខ្មែរ វណ្ណដា ដែលនឹងចេញម៉ោង ៧ យប់នេះ។




Mélia Constantin មិនត្រឹមជាតារាសម្ដែងដែលមានទាំងទេពកោសល្យ សម្រស់លេចធ្លោក្នុងចង្កោមអ្នកសិល្បៈប៉ុណ្ណោះទេ នាងក៏ជាម៉ូដែល និង Influencer ល្បី ហើយក៏អាជីវកម្មផ្ទាល់ខ្លួនផងដែរ៕
























































Account
Security
Favourite Content