កាលពីចុងសប្ដាហ៍កន្លងទៅ សារព័ត៌មានចិន Sohu បានចេញផ្សាយបញ្ជីសិល្បករចិនដែលអាកប្បកិរិយា និងការងាររបស់ពួកគេត្រូវបានគេកោតសរសើរបំផុតនៅក្នុងសង្គមសិល្បៈ។
ការស្ទង់មតិនេះគឺផ្អែកលើការមតិរបស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយចំនួន ៥០ រួមទាំងទីភ្នាក់ងារសារព័ត៌មាន និងទូរទស្សន៍ឈានមុខគេនៅក្នុងប្រទេសចិនតែម្ដង។ តារា ៥រូបដែលទទួលបានការសរសើរបំផុតរួមមាន៖
១.Dilraba
យោងតាម Sohu, Dilraba មានភាពល្បីល្បាញដោយសារអាកប្បកិរិយារួសរាយរាក់ទាក់របស់នាងនៅពេលបង្ហាញខ្លួនជាសាធារណៈនិងទំនាក់ទំនងជាមួយប្រព័ន្ធផ្សព្វផ្សាយ។ ផ្ទុយពីរូបសម្រស់ដ៏ឆើតឆាយរបស់នាង Dilraba ត្រូវបានគេស្គាល់ថាជាសិល្បករដែលមានភាពកំប្លែង ស្មោះត្រង់ និងមានភាពប៉ិនប្រសប់។
Dilraba តែងឱ្យតម្លៃខ្ពស់ចំពោះអ្នកសារព័ត៌មាន។ នាងមិនដែលចាកចេញភ្លាមៗទេបន្ទាប់ពីបញ្ចប់ការសម្ភាសន៍។ ជារឿយៗ តារាស្រីរូបនេះនឹងនៅស្ងៀមដើម្បីសួរ ឬជជែកអំពីបញ្ហាផ្ទាល់ខ្លួន ដូចជាគ្រួសារ និងធ្វើការជាមួយអ្នកសារព័ត៌មាន រហូតដល់ពួកគេរើអីវ៉ាន់រួច និងចាកចេញ។
Sohu បានហៅ Dilraba ថាជា “មនុស្សស្រស់ស្អាតទាំងក្រៅនិងក្នុង” ជាមួយនឹងគុណសម្បត្តិជាច្រើនដូចជាការគោរពតួនាទី ភាពល្អិតល្អន់ ភាពម៉ឺងម៉ាត់ក្នុងការងារ និងភាពស្មោះត្រង់ សេចក្តីស្រឡាញ់ និងភាពស្រស់ស្អាតនៅក្នុងជីវិតប្រចាំថ្ងៃ។
២. Zhao Liying

Zhao Liying ត្រូវបានគេអធិប្បាយថា “ពូកែសម្តែង ជាងពូកែនិយាយ” និង “មិនមានជំងឺតួឯក”។ ពេលផ្តល់បទសម្ភាសន៍ តារាស្រីរូបនេះមិនដែលអួតខ្លួនទេ។ នាងតែងតែប្រយ័ត្នប្រយែង រៀបចំពាក្យសម្ដីឱ្យបានត្រឹមត្រូវ។ សារព័ត៌មាន Sohu បានដកស្រង់មតិវាយតម្លៃថា ” Zhao Liying មិនមែនជាប្រភេទសិល្បករដែលបង្ហាញចរិតខ្មឺត ហើយនិយាយស្ដីមិនចេះគិតចំពោះមុខប្រព័ន្ធផ្សព្វផ្សាយនោះទេ”។
ដូច Dilraba ដែរ Zhao Liying ក៏ចូលចិត្តជជែកជាលក្ខណៈឯកជន និងថតរូបជាមួយសាធារណជនដែរ។ នាងរីករាយក្នុងការឆ្លើយតបនឹងការផ្តល់យោបល់ និងការផ្លាស់ប្តូរផ្សេងៗដើម្បីជួយការងាររបស់អ្នកដទៃឱ្យកាន់តែប្រសើរឡើង។
៣. Dylan Wang

ក្លាយជាតារាល្បីត្រឹមមួយប៉ព្រិចភ្នែកមែន ប៉ុន្តែ Dylan Wang នៅតែរក្សាភាពល្បីល្បាញបានយ៉ាងគង់វង្សក្នុងរង្វង់សិល្បៈ។ ក្នុងពេលដែលត្រូវចូលកម្មវិធីជាប់រដឹក ទោះបីហត់នឿយយ៉ាងណាក្តី តារាវ័យ ២៤ឆ្នាំរូបនេះ នៅតែចូលសម្ភាសដោយចិត្តត្រេកអរ និងគិតគូរដល់គ្រប់គ្នា។
ប្រព័ន្ធផ្សព្វផ្សាយបានបញ្ចេញមតិថា Dylan Wang គឺជាមនុស្សស្វាហាប់ កំប្លែង ចូលចិត្ត និងមិនព្រងើយកន្តើយនៅកន្លែងធ្វើការ។ “មានអ្នកសិល្បៈជាច្រើនដែលខ្លាចច្រៀង រាំ និងលេងសើចនៅមុខកាមេរ៉ា ប៉ុន្តែ Dylan Wang មិនមែនបែបនេះទេ”។ Sohu រៀបរាប់។
Dylan Wang ក៏ត្រូវបានគេចាត់ទុកថាជាសិល្បករវ័យក្មេងម្នាក់ដែលចេះគួរសមផងដែរ។ តារាសម្ដែងរូបនេះតែងតែឱនលំទោនចំពោះបុគ្គលិក និងអ្នកសារព័ត៌មាននៅក្នុងព្រឹត្តិការណ៍នានា។ Dylan Wang បានក្លាយជាតារាវ័យក្មេងដែលត្រូវបានគេស្វែងរកច្រើនបំផុតនៅក្នុងប្រទេសចិនបន្ទាប់ពីភាពជោគជ័យនៃខ្សែភាពយន្ត Love Between Fairy and Devil ក្នុងខែសីហាឆ្នាំ ២០២២ ។ ថ្មីៗនេះរូបគេត្រូវបានរាប់បញ្ចូលជាកំពូលតារាវ័យក្មេងដែលនឹងក្ដោបក្ដាប់វិស័យសិល្បៈចិននៅថ្ងៃអនាគត។
៤. Zhu Yilong
យោងតាម Sohu តារាសម្ដែង Zhu Yilong មានអាកប្បកិរិយាជាមួយប្រព័ន្ធផ្សព្វផ្សាយដូចជាគ្រួសារ។ តារាប្រុសរូបនេះត្រូវបានគេចាត់ទុកថាជាមនុស្សនិយាយតិចតួចដែលតែងតែមានអាកប្បកិរិយារមទមនិងគួរសម។
៥. Tan Jianci ឬ JC-T

JC-T និងក្រុមរបស់គេ M.I.C ត្រូវបានបោះឆ្នោតជាក្រុមដែលមានវិជ្ជាជីវៈ និងមានការតាំងចិត្តបំផុតក្នុងវិស័យសិល្បៈចិនបច្ចុប្បន្ននេះ។ តារាសម្ដែងរូបនេះត្រូវបានគេចាត់ទុកថាជាតារាមានទំនួលខុសត្រូវម្នាក់ដែលមិនដែលខកខានការណាត់ជួបជាមួយប្រព័ន្ធផ្សព្វផ្សាយឡើយ បើទោះជាមានការងារមមាញឹកក៏ដោយ។
Tan Jianci មិនដែលកំណត់សំណួរឱ្យអ្នកសារព័ត៌មានសួរនោះទេ និងតែងបញ្ចេញគំនិតផ្ទាល់ខ្លួនដោយស្មោះត្រង់។ Tan Jianci បានក្លាយជាតារាសម្តែងឡើងកូដនៅឆ្នាំ២០២២ ក្រោយភាពជោគជ័យក្នុងរឿងភាគ “Under the Skin” ៕
























Account
Security
Favourite Content