ហេតុអ្វី​ប្រជាជន​អាមេរិក​ច្រើន​ឡើង​ៗ​ ចង់​ចាក​ចេញ​ពី​ប្រទេស?

នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ អត្ថបទ​ជា​ច្រើន​ចុះ​ផ្សាយ​ព្រោងព្រាត​អំពី​ការ​ចាក​ចេញ​ពី​ប្រទេស​ច្រើន​ឡើងៗ​របស់​ប្រជាជន​អាមេរិក​ទៅ​រស់​នៅ​ប្រទេស​ផ្សេង​ ដូច​ជា​ទៅ​ប្រទេស​នៅ​តំបន់​អាស៊ី អឺរ៉ុប អាមេរិកឡាទីន និង​មួយ​ភាគ​ធំ​ផ្លាស់​ទៅ​រស់​នៅ​ប្រទេស​កាណាដា។ អត្ថបទ​ទាំង​នោះ​ក៏​​បាន​បញ្ជាក់​ពី​​រឿង​រ៉ាវ ហេតុ​ផល និង​ការពិត​ដ៏​ជូរចត់​នៃ​សង្គម​អាមេរិក​នៅ​ពី​ក្រោយ​ការ​ចំណាក​ស្រុក​ទៅ​កាន់​ប្រទេស​ដទៃ​របស់​ប្រជាជន​អាមេរិក។

១ សេវា​សុខាភិបាល​ដែល​បែកបាក់

វា​ជា​រឿង​ដ៏​គួរ​ឲ្យ​សោកសង្រេង​នៅ​ពេល​ដែល​ប្រជាជន​ភ័យ​ខ្លាច​ពេល​ធ្លាក់​ខ្លួន​ឈើ​មិន​មែន​ដោយ​សារ​ជំងឺ​តែ​ដោយ​សារ​មិន​អាច​រ៉ាប់​រង​ថ្លៃ​ព្យាបាល​បាន​ នេះ​បើ​យោង​ការ​ចេញ​ផ្សាយ​របស់​គេហទំព័រ​ Renovating life។ ជា​ការ​ពិត​ សេវា​សុខាភិបាល​សហរដ្ឋអាមេរិក​មាន​ប្រសិទ្ធភាព​ខ្ពស់​ តែ​តម្លៃ​វិញ​ក៏​ខ្ពស់​កប់​ពពក​ដូច​គ្នា​។ បើ​តាម​ការ​ស្រង់​មតិ​របស់​ West Health And Gallup បាន​ឲ្យ​ដឹង​ថា​ប្រជាជន​អាមេរិក​ក្បែរ ៤៦លាននាក់​ ឬ​ក្បែរ​ ១អ្នក​ក្នុង​ចំណោម​ ៥នាក់​នៃ​ប្រជាជន​អាមេរិក​ គ្មាន​លទ្ធភាព​រ៉ាប់រង​សេវា​ថែទាំ​សុខភាព​ដោយ​ខ្លួន​ឯង​បាន​នោះ​ទេ។

២ ការ​គ្រប់​គ្រង​កាំភ្លើង​នៅ​អាមេរិក​ដូច​រឿង​កំប្លែង

ដូច​ដែល​យើង​ដឹង​ នៅ​អាមេរិក​ការ​ប្រើប្រាស់​កាំភ្លើង​ស៊េរី​ និង​ហាម​ឃាត់​ផ្អែក​ទៅ​តាម​រដ្ឋ​នីមួយៗ។ ហេតុ​នេះ​ហើយ​ ស្នូល​កាំភ្លើង​តែង​កើត​មាន​ឡើង​នៅ​អាមេរិក ជាក់ស្ដែង​ដូចជា​ការ​បាញ់​រះ​ជា​ច្រើន​កើត​មាន​ឡើង​រួម​ទាំង​ការ​បាញ់​រះ​ទៅ​លើ​សិស្ស​សាលា​ និង​គ្រូ​បង្រៀន​ស្លាប់​អស់​ ១៩នាក់​នៅ​រដ្ឋ​ Nevada និង​ការ​បាញ់​បោះ​ ១៤​ដង​ធំ​ៗ​ក្នុង​ថ្ងៃ​ឈប់​សម្រាក​ផ្សេង​ទៀត។ យោង​តាម​របាយការណ៍​របស់ CDC ជា​រៀង​រាល់​ថ្ងៃ​ប្រជាជន​អាមេរិក​ចំនួន​ ១១០នាក់​ត្រូវ​បាន​សម្លាប់​ដោយ​កាំភ្លើង និង​ជាង​២០០នាក់​រង​របួស​ដោយ​សារ​ការ​បាញ់​បោះ។

៣ បំណុល​សិស្ស​នៅ​តែ​ជា​វិបត្តិ​នៅ​អាមេរិក

នៅ​សហរដ្ឋ​អាមេរិក​វប្បធម៌​ក្នុង​ការ​រស់​នៅ​របស់​គេ​ផ្ទុយ​ពី​ប្រទេស​អាស៊ី​ដាច់​តែ​ម្ដង​ជា​ពិសេស​ទៅ​លើ​ការ​ចិញ្ចឹម​កូន​។ មិន​មែន​ជា​ការ​ដេញ​ចេញ ឬ​តម្រូវ​តែ​វប្បធម៌​របស់​គេ​ចាក់​ឫស​ជ្រៅ​ទៅ​ហើយ​ ពេល​ដែល​កូនៗ​ពេញ​វ័យ​ ១៨​ឆ្នាំ​ហើយ​ភាគ​ច្រើន​ពួក​គេ​ចង់​បាន​ស៊េរី​ភាព​ខ្លាំង​ខុស​ពី​ក្មេង​អាស៊ី ពួក​គេ​ចេញ​ពី​ផ្ទះ​កសាង​ជីវិត​ដោយ​ខ្លួន​ឯង​ ទាំង​ការ​ចំណាយ​ ការ​សិក្សា​ត្រូវ​រ៉ាប់រង​ដោយ​ខ្លួន​ឯង​ទាំង​ស្រុង​។ ដោយ​ឡែក​ងាក​មក​ការ​កើន​ឡើង​នៃ​ថ្លៃ​សិក្សា​នៅ​អាមេរិក​វិញ​ គ្រួសារ​មួយ​ចំនួន​ និង​សិស្ស​ខ្លួន​ឯង​ផ្ទាល់​មិន​អាច​រ៉ាប់រង​បាន​ទេ​ក្រៅ​តែ​ពី​ការ​ខ្ចី​បំណុល​រដ្ឋ​។ ក្នុង​ឆ្នាំ​២០២២ ទស្សនា​វដ្តី Forbes បាន​ឲ្យ​ដឹង​ថា​ជាង​ពាក់​កណ្ដាល​នៃ​សិស្ស​ទើប​បញ្ជាប់​ការ​សិក្សា​មាន​បំណុល​ជាប់​ខ្លួន ដែល​ជា​មធ្យម​ភាគ​ពួក​គេ​មាន​​បំណុល​ក្នុង​ម្នាក់​ចំនួន ២៨,៩៥០ដុល្លារ។ Forbes ថែម​ទាំង​បាន​បញ្ជាក់​ទៀត​ថា ​ផ្អែក​លើ​ខែ​ជា​មធ្យម​ក្រោយ​បញ្ចប់​ការ​សិក្សា​របស់​ពួក​គេ​ ដើម្បី​សង​បំណុល​នេះ​ឲ្យ​អស់​ត្រូវ​ការ​ពេល​រហូត​ដល់ ២០ឆ្នាំ​។

៤ ការ​រើសអើង​ពូជសាសន៍ និង​ភាព​តានតឹង​រវាង​ជាតិ​សាសន៍​

សហរដ្ឋអាមេរិក​ត្រូវ​បាន​កសាង​ឡើង​ដោយ​មិន​ភាព​សមភាព​ជាតិ​សាសន៍ និង​ភាព​តានតឹង​នៃ​ជាតិ​សាសន៍​តាំង​ពី​ដើម​ដំបូង​មក​ម្ល៉េះ។ ចំណែក​ឯ​ការ​រើសអើង​ពូជសាសន៍​វិញ​ក៏​មាន​ឫស​គល់​យូរ​ណាស់​មក​ហើយ​ដែរ​ តែ​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ការ​រើស​អើង​ពូជសាសន៍​អាហ្វ្រិក និង​អាស៊ី​ខ្លាំង​ឡើង​ៗ។ មិន​ថា​មាន ឬ​ក្រ​ទេ​ប្រសិន​បើ​អ្នក​ស្បែក​ខ្មៅ​អ្នក​មិន​អាច​គេច​ផុត​ពី​ការ​រើស​អើង​ឡើយ​ នេះ​បើ​តាម​អត្ថបទ​ចុះ​ផ្សាយ​របស់​ Medium។ ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ ច្រើន​ឡើង​ៗ​ពិចារណា​ផ្លាស់​ចេញ​ពី​សហរដ្ឋ​អាមេរិក​ទៅ​តំបន់​ផ្សេង​ដែល​ពួក​គេ​ទទួល​បាន​អារម្មណ៍​ស្វាគមន៍​។

៥ កត្តា​ពន្ធ

មិន​ថា​ប្រទេស​ណា​ក៏​ដូច​ប្រទេស​ណា​ មាន​ពន្ធ​ដូច​គ្នា​ទៅ​លើ​អ្វី​ៗ​គ្រប់​យ៉ាង។ តែ​សម្រាប់​អាមេរិក​វិញ​ពន្ធដារ​បាន​ចំណូល​ពី​ពលរដ្ឋ​ស្ទើរ​តែ​ពាក់​កណ្ដាល​នៃ​ប្រាក់​ដែល​ពលរដ្ឋ​រក​បាន​ទៅ​ហើយ និង​កត្តា​ដែល​សំខាន់​បំផុត​នោះ​គឺ​ការ​បង់​ពន្ធ​គ្មាន​មិន​ដូច​គ្នា​រវាង​អ្នក​មាន​ទ្រព្យ​ហូរហៀរ និង​ពលរដ្ឋ​ចំណូល​មធ្យម និង​ទាប​។ ពន្ធ​សហរដ្ឋ​អាមេរិក​មាន​ភាព​ស្មុគស្មាញ និង​ប្លែក​ពី​ពន្ធ​ប្រទេស​ដទៃ​ ហើយ​ការ​គ្មាន​តម្លា​ភាព​នៃ​ការ​បង់​ពន្ធ​រវាង​អ្នក​មាន​ និង​អ្នក​ចំណូល​មធ្យម​ ឬ​ក្រ​ ពុំ​មែន​ជា​អំពើ​ពុក​រលួយ​តែ​វា​ជា​ចន្លោះ​ប្រហោង​នៃ​ពន្ធ​ប្រទេស​មួយ​នេះ​ ដែល​អ្នក​មាន​ហាក់​មាន​ប្រៀប​ជាង​ដោយ​សារ​ពួក​គេ​មាន​លទ្ធភាព​ក្នុង​ការ​ជួល​អ្នក​ជំនាញ​ហិរញ្ញវត្ថុ​ប្រឹក្សា​ដើម្បី​បញ្ចៀស​ការ​បង់​ពន្ធ​ដោយ​ការ​ទិញ​អចលនទ្រព្យ ឬ​វិធី​ណា​មួយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត