កំពូលតារាចម្រៀងសំឡេងផ្អែមស្រទន់ មាស សុខសោភា នៅតែមានទីផ្សារមិនថមថយ បើទោះជាស្ងាត់បទថ្មី។ ការឡើងសម្ដែងតាមឆាកខនសឺត និង pub ជាច្រើនបន្តបន្ទាប់ សឹងតែរកពេលសម្រាកគ្មាន តែម្ចាស់បទ «ម្នាក់ឯងមិនស្លាប់» បែរជាកាន់តែស្រស់ស្អាត និងក្មេងជាងវ័យមិនសមអាយ ៤០ ឆ្នាំសោះ។


មាស សុខសោភា ត្បិតមមាញឹកការងារមែន តែអ្នកនាងក៏មិនភ្លេចថែរក្សាខ្លួនឯងដែរ ហើយអ្នកគាំទ្របានលាន់មាត់សរសើរពីការគ្រប់គ្រងពេលវេលាការងារ និងថែសម្រស់បានយ៉ាងល្អ។ ការមើលថែខ្លួន សម្រាប់កំពូលតារាចម្រៀងស្រីរូបនេះគឺជារឿងសំខាន់ ដោយមានរបបអាហារបែបសុខភាព មានលំហាត់ប្រាណជាប្រចាំ។
ការងារប្រចាំថ្ងៃហត់នឿយ តែម្ចាស់បទ «ព្រោះគេចង់ចប់» មានតិចនិកច្រនជួយឲ្យសម្រស់មិនថមថយ។ មាស សុខសោភា កន្លងមកធ្លាប់ប្រាប់ក្នុងបទសម្ភាសន៍ថា កត្តាធ្វើឲ្យមើលទៅនៅតែស្អាតក្រៅពីរបបអាហារ គឺការថែរក្សាផ្លូវចិត្ត និងសុខភាពបានល្អប្រសើរ ទើបបង្ហាញតាមរយៈទឹកមុខ និងរូបរាងនេះឯង។ ក្រៅពីក្បួនថែរក្សាសម្រស់ហើយ មាស សុខសោភា ហៅ ស្រីអូន ក៏ជាមនុស្សចូលចិត្តធ្វើដំណើរកម្សាន្តទាំងក្នុង និងក្រៅស្រុក ដើម្បីកាត់បន្ថយភាពតានតឹង និងស្រូបយកខ្យល់ធម្មជាតិ។



អ្នកនាងនៅតែជាគោលដៅដែលត្រូវឡើងសម្ដែងលើកម្មវិធីធំៗរបស់ជាតិ ដូចថ្ងៃឆ្លងឆ្នាំខាងមុខអ្នកនាង នឹងត្រូវឡើងច្រៀងរួមជាមួយតារាប្រុសស្រីដទៃទៀតក្នុងកម្មវិធី «សាទរកម្ពុជា» ព្រោះតែកេរ្តិ៍ឈ្មោះ និងសមត្ថភាពពិតប្រាកដ។ ចំណែកជីវិតគូរបស់ មាស សុខសោភា នៅតែរលូន ហើយស្វាមីតែងតែនៅក្បែរ និងជារួមដំណើរទៅកម្មវិធីតូចធំមិនថាក្នុងក្រុង ឬតាមបណ្ដាលខេត្ត លោក រ៉ាដា ជាអនិកជនកាណាដា ការពារមិនទៅណាឆ្ងាយពីអ្នកនាងឡើយ៕
រូបភាព៖ FB Meas Soksophea























Account
Security
Favourite Content