មាស សុខសោភា នៅតែមមាញឹក តែសម្រស់មិនព្រមចាស់ទៅណាសោះ

កំពូល​តារា​ចម្រៀង​សំឡេង​ផ្អែម​ស្រទន់ មាស សុខសោភា នៅតែ​មាន​ទីផ្សារ​មិន​ថមថយ បើ​ទោះ​ជា​ស្ងាត់​បទ​ថ្មី។ ការ​ឡើង​សម្ដែង​តាម​ឆាក​ខនសឺត និង pub ជាច្រើន​បន្តបន្ទាប់ សឹងតែ​រក​ពេល​សម្រាក​គ្មាន តែ​ម្ចាស់​បទ «ម្នាក់​ឯង​មិន​ស្លាប់» បែរជា​កាន់តែ​ស្រស់​ស្អាត និង​ក្មេង​ជាង​វ័យ​មិន​សម​អាយ ៤០ ឆ្នាំ​សោះ។

មាស សុខសោភា ត្បិត​​មមាញឹក​ការងារ​មែន តែ​អ្នកនាង​ក៏​មិន​ភ្លេច​ថែរក្សា​ខ្លួនឯង​ដែរ ហើយ​អ្នក​គាំទ្រ​បាន​លាន់​មាត់​សរសើរ​ពី​ការ​គ្រប់គ្រង​ពេលវេលា​ការងារ និង​ថែ​សម្រស់បាន​យ៉ាង​ល្អ។ ការ​មើល​ថែ​ខ្លួន សម្រាប់​កំពូល​តារា​ចម្រៀង​ស្រី​រូប​នេះ​គឺជា​រឿង​សំខាន់ ដោយ​មាន​របប​អាហារ​បែប​សុខភាព មាន​លំហាត់​ប្រាណ​ជា​ប្រចាំ។

ការងារ​ប្រចាំ​ថ្ងៃ​ហត់នឿយ តែ​ម្ចាស់​បទ «ព្រោះ​គេ​ចង់​ចប់» មាន​តិចនិក​ច្រនជួយ​ឲ្យ​សម្រស់​មិន​ថមថយ។ មាស សុខសោភា កន្លង​មក​ធ្លាប់​ប្រាប់​ក្នុង​បទ​សម្ភាសន៍​ថា កត្តា​ធ្វើឲ្យ​មើល​ទៅ​នៅតែ​ស្អាតក្រៅពីរបបអាហារ គឺ​ការ​ថែរក្សាផ្លូវ​ចិត្ត និង​សុខភាព​បាន​ល្អ​ប្រសើរ ទើប​បង្ហាញ​តាម​រយៈទឹក​មុខ និង​រូបរាង​នេះ​ឯង។ ក្រៅ​ពី​ក្បួន​ថែរក្សា​សម្រស់​ហើយ មា​ស សុខសោភា ហៅ​ ស្រីអូន ក៏​ជា​មនុស្ស​ចូលចិត្ត​ធ្វើ​ដំណើរ​កម្សាន្ត​ទាំង​ក្នុង និង​ក្រៅ​ស្រុក ដើម្បី​កាត់បន្ថយ​ភាព​តានតឹង និង​ស្រូប​យកខ្យល់​​ធម្មជាតិ​។

អ្នកនាងនៅតែ​ជា​គោលដៅ​ដែល​ត្រូវ​ឡើង​សម្ដែង​លើ​កម្មវិធី​ធំ​ៗ​របស់​ជាតិ ដូច​ថ្ងៃ​ឆ្លងឆ្នាំ​ខាងមុខ​អ្នកនាង នឹង​ត្រូវ​ឡើង​ច្រៀង​រួម​ជាមួយ​តារា​ប្រុស​ស្រី​ដទៃ​ទៀត​ក្នុង​កម្មវិធី «សាទរកម្ពុជា» ព្រោះ​តែ​កេរ្តិ៍ឈ្មោះ និង​សមត្ថភាព​ពិត​ប្រាកដ។ ចំណែក​ជីវិត​គូ​របស់ មាស សុខសោភា នៅតែ​រលូន ហើយ​ស្វាមី​តែងតែ​នៅ​ក្បែរ និង​ជា​រួម​ដំណើរ​ទៅ​កម្មវិធី​តូច​ធំ​​មិន​ថា​ក្នុង​ក្រុង ឬ​តាម​បណ្ដាល​ខេត្ត លោក រ៉ាដា ជាអនិកជនកាណាដា ការពារ​មិន​ទៅ​ណា​ឆ្ងាយ​ពី​អ្នកនាង​ឡើយ៕

រូបភាព៖ FB Meas Soksophea



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *