រាជិនី​ក្រមា មាន សូនីតា ជានារីម្នាក់នៅពីក្រោយភាពជោគជ័យរបស់ ​ម៉ានិត

ភ្ញាក់​ផ្អើល​ ក្រោយ​បាន​ឃើញ​អ្នក​និពន្ធ​ និង​ជា​តារា​ចម្រៀង​លោក ​ម៉ុង ​ម៉ានិត ​​បើក​បង្ហាញ​​មុខ​នារី​ម្នាក់​ដែល​តែង​នៅ​ពី​ក្រោយ​ភាព​ជោគជ័យ​របស់​ខ្លួន​នោះ​គឺ​ រាជិនី​ក្រមា​ មាន​ សូនីតា​។​

កាល​ពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​ ម្ចាស់​បទ​ «ពេល​បង​បិទ​ភ្នែក»​ បាន​បង្ហោះ​នៅ​​លើ​អាខោន​ហ្វេសបុក​របស់​លោក​ថា​ កញ្ញា​ មាន​ សូនីតា​ ដែល​គ្រប់​ស្គាល់​ថា​ជា​ «រាជិនី​ក្រមា» ​គឺ​ជា​នារី​ម្នាក់​​​នៅ​ពី​ក្រោយ​ភាព​ជោគជ័យ​ជា​ច្រើន​របស់​លោក​។​​ លោក​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​​ អ្នក​ទាំង​ពីរ​តែង​ដើរ​ជាមួយ​គ្នា​ ជោគជ័យ​ជាមួយ​គ្នា​ ហើយ​ធ្វើ​អ្វី​តែង​គិត​ឃើញ​គ្នា​មុន​គេ​ តែង​ជួយ​គិត​ ជួយ​គ្នា​ ប្រឹក្សា​ គាំទ្រ​​ និង​ជំរុញ​លើក​ទឹក​ចិត្ត​គ្នា ក៏​នៅ​មាន​ជា​ច្រើន​ទៀត​ដូច​ជា​ឈ្លោះ​ប្រកែក​គ្នា​ យំ​សោក​ ភ័យ​ស្លន់​ជាមួយ​គ្នា ​​ប៉ុន្តែ​អ្នក​ទាំង​ពីរ​​មិន​ដែល​គិត​ថា​នឹង​បោះ​គ្នា​ចោល​នោះ​ទេ​​​ ហើយ​ទំនាក់ទំនង​អ្នក​ទាំង​ពីរ​​មិនមែនត្រឹម​ដៃគូ​​ក្នុង​សិល្បៈ​ តែជា​​លក្ខណៈ​គ្រួសារ​ ហើយស្រលាញ់​គ្នា​ដូចជា​បង​ប្អូន​​បង្កើតយ៉ាងអ៊ីចឹង។​​​​​​​​​​​​​

មក​ដល់​ពេល​នេះ​​មាន​ការងារ​ជា​ច្រើន​ដែល​អ្នក​ទាំង​ពីរ​បាន​ធ្វើ​រួម​គ្នា ​និង​​ទទួល​ជោគជ័យ​ជាមួយ​គ្នា​មាន​ដូច​ជា​ ផ្ទះ​ស្រលាញ់ ស្រលាញ់​សៀវភៅ វីដេអូ​ចម្រៀង​កម្ពុជា​ឋានសួគ៌​លើ​ដី និង​​ជោគជ័យ​ថ្មី​ប្រចាំឆ្នាំ ២០២៤ ​មួយ​ទៀត​នោះគឺ ​បេសកកម្ម Cannes Film Festival ដែល​អ្នក​ទាំង​ពីរ​បាន​ចូលរួម​ជាមួយ​គ្នានា​ពេល​ថ្មី​ៗ​នេះ​ដែរ​៕ ​​

​​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ