មាលាយ៉ាន បង្ហោះសារហួសចិត្តពេលឈុតតំណាងជាតិត្រូវគេយកមកលេងសើចក្នុងន័យប្រមាថមើលងាយ

បវរ​កញ្ញា​កម្ពុជា សាំង មាលាយ៉ាន នីតា បាន​បង្ហោះ​សារ​ហួសចិត្តបន្ទាប់​ពី​ឈុត​តំណាង​ជាតិ នាង​រំសាយ​សក់ ដែល​អ្នក​នាង​បាន​បង្ហាញ​នៅ​ក្នុង​កម្មវិធី​ប្រកួត Miss Asia Pacific International នៅ​ឯ​ប្រទេស​ហ្វីលីពីន​ត្រូវ​បានមនុស្ស​មួយ​ចំនួន​លើក​យក​មក​លេង​សើច​ក្នុង​ន័យ​ចំអក​ឡកឡឺយ​មិន​ឱ្យ​តម្លៃ។

សំណេររបស់​បវរ​កញ្ញា​កម្ពុជា​រូប​នេះ​ត្រូវ​បាន​សរសេរ​រៀប​រាប់​យ៉ាង​ដូច្នេះ​ថា៖ “ក្នុង​នាម​ជា​បេក្ខភាព Miss Asia Pacific International ដំបូង​ឡើយ​ខ្ញុំ​សម្រេច​ចិត្ត​នៅ​ស្ងៀម​មិន​និយាយ​អ្វី​ទាំង​អស់។ តែ​ភាព​ស្ងប់​ស្ងាត់​មិន​មែន​ជា​ភាព​ខ្លាំង​នោះ​ទេ។ ក្នុង​នាម​ជា​បវរ​កញ្ញា​ខ្ញុំ​ជឿ​ជាក់់ថា​សំឡេង​របស់​ខ្ញុំ​ត្រូវ​បាន​ប្រើ​ក្នុង​ការ​លើក​ទឹក​ចិត្ត ជំរុញ​និង​ការពារ។ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ​ខ្ញុំ​បាន​រង​ការ​គំរាម​កំហែង​តាម​អនឡាញ​យ៉ាង​ច្រើន​លើស​លុប​ដោយ​ពួក​គេ​បាន​ធ្វើ​ការ​វាយ​ប្រហារ​លើ​ឈុត​តំណាង​ជាតិ នាង​រំសាយ​សក់ ដោយ​បាន​កាត់​រូបភាព​បញ្ចូល​គ្នា​ក្នុង​ន័យ​ប្រមាថ​មើល​ងាយ​និង​លេង​សើច​យ៉ាង​ចាស់​ដៃ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សម្ដីចោទប្រកាន់ថា​ជា​របស់​ដែល​លួច​ពី​ជាតិ​សាសន៍​អ្នក​ដ៏​ទៃ។ ​ខ្ញុំ​បាន​ជ្រើស​យក​ឈុត​នាង​រំសាយ​សក់​តំណាង​ឱ្យ​ខេត្ត​បាត់ដំបង​ដើម្បី​យក​ទៅ​ប្រកួត។ ក្នុង​នាម​ជា​អតីត​អ្នក​របាំ​ម្នាក់​ខ្ញុំ​បាន​បញ្ចូល​ប្រពៃណី​បុរាណ​ទៅ​ក្នុង​តន្ត្រី​សម័យ​ទំនើប​ដើម្បី​បង្ហាញ​នូវ​ភាព​អស្ចារ្យ​និង​ការ​កែ​ច្នៃ​ដែល​អាច​លាយ​បញ្ចូល​គ្នា។ ខ្ញុំ​បាន​គិត​រួច​ទៅ​ហើយ​អំពី​ការ​ប្រៀប​ធៀប​រវាង​កម្ពុជា​និង​ថៃ​នូវ​ឫស​គល់​នៃ​វប្បធម៌ តែ​ខ្ញុំ​ពិត​ជា​មិន​បាន​គិត​ឡើយ​ថា​វា​ក្លាយ​ជា​ការ​លេង​សើច​ក្នុង​ន័យ​ប្រមាថ​មើល​ងាយ​ដោយ​ចោទ​ថា​ជា​ការ​លួច​របស់​អ្នក​ដ៏​ទៃ​បែប​នេះ​ទៅ​វិញ“។

អ្នកម្ដាយកូន២ រូបនេះ បាន​បកស្រាយទាំង​ក្ដៅ​ចិត្ត​ចំពោះ​ក្រុម​អគតិ​ទាំងនោះ​ថា “ទង្វើ​បែបនោះ​ជា​ការ​លេងសើច​ដែល​ធ្វើ​ឱ្យ​មាន​ការ​ប៉ះពាល់​ជា​ខ្លាំង​ហើយ​ក៏​មិន​គួរ​យក​មក​លើក​បង្ហាញ​ជា​សាធារណៈ​ដែរ។ វា​ជា​ការ​ប្រមាថ​មើល​ងាយ​ដ៏​អាក្រក់​បំផុត។ អ្នក​ដឹង​ទេ​នៅ​ពី​ក្រោយ​ពាក្យ​សម្ដី ​ឬ​ការ​លេង​សើច​មិន​ចេះ​គិត​របស់​អ្នក​ពួក​គេ​សុទ្ធ​តែ​ជា​មនុស្ស​ដែល​មាន​អារម្មណ៍​ចេះ​ឈឺ​ចាប់​ហើយ​ម្នាក់​នោះ​គឺ​ខ្ញុំ។ សាក​គិត​ទៅ​ បើជា​អ្នក​ដែល​ត្រូវ​បាន​គេ​យក​មក​លេង​សើចបែបនេះ តើ​អ្នក​មាន​អារម្មណ៍​បែប​ណា? ប៉ះ​ពាល់​ត្រឹម​ខ្ញុំ​ម្នាក់​ខ្ញុំ​នៅ​ទ្រាំ​បាន​ព្រោះ​ខ្ញុំ​បាន​ត្រៀម​ជា​ស្រេច​ចំពោះ​ការ​រិះ​គន់​មិន​ថា​ចំពោះ​មុខ​ឬ​នៅ​លើ​បណ្ដាញ​សង្គម។ ប៉ុន្តែ​នេះ​វា​បាន​ប៉ះ​ពាល់​ទៅ​ដល់​ក្រុម​គ្រួសារ មិត្តភ័ក្ដិ អ្នក​គាំទ្រ ជា​ពិសេស​ប្រជាជន​កម្ពុជា។ កម្ពុជា​ជា​ប្រទេស​ដ៏​តូច​ពុំ​សូវ​មាន​អ្នក​ស្គាល់​ច្រើន​លើ​ពិភពលោក​ដូច្នេះ​សម្រាប់​ឱកាស​ក្នុង​ការ​ឈរ​និង​និយាយ​សម្រាប់​ប្រជាជន​និង​ប្រទេស​របស់​យើង​គឺ​ជា​កិត្តិយស​មួយ​ដ៏​អស្ចារ្យ​បំផុត​សម្រាប់​ខ្ញុំ“។

បន្ថែម​លើក​ការ​សរសេរ​រៀប​រាប់​ខាង​លើ​ សាំង មាលាយ៉ាន នីតា ក៏​បាន​បញ្ជាក់​ច្បាស់​ៗ​លើ​សំណេរ​របស់​អ្នក​នាង​ថា សារមួយ​នេះ​មិន​មែន​ជា​ការ​បញ្ជ្រាប​ការ​ស្អប់ ឬ​គំនុំ​នោះ​ទេ ហើយ​ក្នុង​នាម​ជា​មនុស្ស​ម្នាក់​នាង​តែង​ជ្រើស​យក​សន្តិភាព ក្ដី​ស្រលាញ់ និង​ទឹក​ចិត្ត​ល្អ​បរិសុទ្ធ​ជា​និច្ច។ ដ្បិត​ថា​ភាព​តានតឹង​រវាង​ប្រទេសទាំង​ពីរ​នៅ​បន្ត​កើត​មាន ​តែ​នាង​ជឿជាក់​ថា​ការ​បោះ​ជំហាន​ទៅ​មុខ​គឺ​ជា​ជំហាន​នៃ​ការ​រួបរួម។

ក្នុង​នោះ​ដែរ​នាង​បាន​ស្នើ​សុំ​ទៅ​កាន់​អ្នក​ដែល​ចូលចិត្ត​យក​ចំណុច​ខ្សោយ​របស់​គេ​មក​លេង​សើច​ត្រូវ​ចាំ​ថា​ការ​លេង​សើច​របៀប​នេះ​គឺ​ពិត​ជា​ធ្វើ​ឱ្យ​គេ​ឈឺ​ចាប់​ហើយ​វា​ក៏​ឆ្លុះ​បញ្ចាំង​ពី​តម្លៃ​របស់​អ្នក​ដូច​គ្នា។ សូម​រក្សា​នូវ​សន្តិភាព​ផ្លូវ​ចិត្ត​ហើយ​លុប​បំបាត់​នូវ​ការ​រិះគន់​មិន​ល្អ​ចែក​រំលែក​នូវ​ក្ដី​ស្រលាញ់​ដោយ​និយាយ​ចេញ​អ្វី​ដែល​មាន​ប្រយោជន៍​ដល់​សង្គម​ជាតិ​និង​ខ្លួន​ឯង។ សំឡេង​របស់​អ្នក​ពិត​ជា​សំខាន់​ខ្លាំង​ណាស់។

ជា​ចុង​ក្រោយ​បវរ​កញ្ញា​ខ្មែរអាមេរិកាំង​រូប​នេះ​បាន​បញ្ជាក់​យ៉ាង​ម៉ឺង​ម៉ាត់​ថា៖ «ខ្ញុំ​មាន​មោទកភាព​បំផុត​ក្នុង​ការ​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​ក្នុង​នាម​ជា​មនុស្ស​ជាតិ​ និង​ជា​ស្ត្រី​ម្នាក់​ដែល​តស៊ូ​ ដើម្បី​សន្តិភាព​ពិភពលោក​ ហើយ​​វប្បធម៌​ចម្រុះ​គ្នា។ ​ខ្ញុំ​នឹង​តំណាង​ឱ្យ​ប្រទេស​របស់​ខ្ញុំ​ដោយ​សេចក្ដី​ថ្លៃ​ថ្នូរ មោទកភាព និង​សេចក្ដី​ស្រលាញ់»៕

រូបភាព ៖ Mealyann Nita Saing


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្អូនជីដូនមួយទាំង២របស់ព្រះនាង ជេនណា ទទួលបានមេដាយមាសលើការប្រកួត កីឡាជឺជីតស៊ូ ជើងឯកថ្នាក់ជាតិ

ចូលរួមអបអរសាទរ ប្អូន​ជីដូន​មួយ​ទាំង​២​ព្រះ​អង្គ​របស់​ព្រះ​នាង នរោត្ត ជេនណា គឺ​អ្នក​អង្គ​ម្ចាស់ នរោត្តម ច័ក្រាមុន្នី និង​អ្នក​អង្គ​ម្ចាស់ នរោត្តម ពង្សច័ក្រី បាន​ក្លាយ​ជា​ម្ចាស់​ជយលាភី អម​ដោយ​មេដាយ​មាស ក្នុង​ការ​ប្រកួត​កីឡា​

ឧស្សាហកម្ម «រឿងភាគខ្នាតខ្លី» របស់ចិន ក្លាយជាទីពឹងរបស់និស្សិតចប់ថ្មី ខណៈវិស័យការងារកាន់តែចង្អៀត

ឧស្សាហកម្មរឿងភាគខ្លីៗរបស់ប្រទេសចិន កំពុងមានប្រជាប្រិយភាពប្រជែងជាមួយភាពយន្តខ្នាតធំ ហើយភាពជោគជ័យនេះបាននាំមកនូវឱកាសការងារដល់និស្សិតបញ្ចប់ការសិក្សាថ្មី និងអ្នកអត់ការងារធ្វើ។ នេះបើផ្អែក

មុននឹងខឹង ឬសន្និដ្ឋាន មកដឹងពីមូលហេតុពិតដែលធ្វើឱ្យ ARMY ក្លាយជាខែលការពារដ៏រឹងមាំបំផុតរបស់ BTS

ARMY ជាក្រុមអ្នកគាំទ្រ BTS ដែលចាប់ផ្ដើមពីក្រុមមនុស្សតែប៉ុន្មាននាក់រហូតដល់ក្លាយក្រុមអ្នកគាំទ្រលំដាប់លេខមួយលើពិភពលោក។

Bai Lu ជួបបញ្ហាសុខភាពរ៉ាំរ៉ៃ ជាផលបន្សល់ទុកតាំងពីចូលប្រឡូកសិល្បៈដំបូងៗ

Bai Lu បានទម្លាយឱ្យដឹងថា នាងបានកើតជំងឺរលាកសន្លាក់ឆ្អឹង (Rheumatism) ដែលជាផលពីការខិតខំបំពេញតួនាទីនៅពេលចូលប្រឡូកអាជីពសិល្បៈដំបូងៗ ខណៈនៅតែបន្ដផ្ដល់ផលពិបាកមកទល់នឹងសព្វថ្ងៃ។ នេះបើ

Miss Planet International ទាំង ៣២ ប្រទេស ទៅទស្សនារូបគំនូរសិល្បៈ ដើម្បីសន្តិភាព

ក្រោយ​បេក្ខភាព Miss Planet International ២០២៥ បាន​មក​ជួបជុំ​គ្នា​នា​ទឹកដី​កម្ពុជា ដែល​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កម្មវិធី​ប្រកួត​រួច​មក​នោះ អ្នក​រៀបចំ​កម្មវិធី​បាន​ដឹកនាំ​បវរកញ្ញា​មកពី​គ្រប់ទិសទី​ទៅ​ទស្សនកិច្ច

ក្រុមហ៊ុន Sabay ទិញយករោងកុន Major Cineplex ផ្ដាច់មុខ និងបានប្ដូរឈ្មោះជា Sabay Cinema

ក្រុម​ហ៊ុន SABAY ដែល​មាន​នាយក​ប្រតិបត្តិ​ជា​ជនជាតិ​ខ្មែរ​បាន​ទិញ​យក​ភាគ​ហ៊ុន​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​រោង​កុន Major Cineplex របស់​ថៃ​ដើម្បី​គ្រប់គ្រង​បន្ត ដោយ​បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា Sabay Cinema ជំនួស​វិញ

ត្រៀមចេញទៅប្រកួត ល្អហួស ដូរស្ទីល៍ផាត់មុខបែបនារីឡាទីន នៅសមុទ្រ ស្អាត ទាក់ទាញ និងប្លែកខ្លាំង

Miss Teen Cambodia 2025 ជូរី ល្អហួស កាន់​តែ​កៀក​ថ្ងៃ​ចេញ​ទៅ​ប្រកួត​នៅ​អន្តរជាតិ ការ​រៀបចំ​ខ្លួន និង​ស្ទីល៍​ផាត់​មុខ​របស់​បវរកញ្ញា​វ័យ​ក្មេង​រូប​នេះ ក៏​កាន់តែ​ស្រស់​ស្អាត និង​ប្លែក​ខ្លាំង​មួយ​កម្រិត​ទៀត​ផង​ដែរ

ហ្វេន TREASURE កម្ពុជាបានបរិច្ចាគថវិកាសល់ពីគម្រោង ជូនមន្ទីរពេទ្យ Japan Heart

ជោគជ័យនៃការប្រគំតន្ត្រីដ៏ធំរបស់ក្រុមចម្រៀង TREASURE នៅក្នុងប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះ នៅតែបន្តបន្សល់ទុក​រឿងរ៉ាវគួរឱ្យកោតសរសើរមិនដាច់ពីមាត់។ ក្រៅពីភាពរំភើបញាប់ញ័រនៅលើឆាក អ្វីដែលធ្វើឱ្យ

ប្លែក ស្អាត ច្នៃប្រតិដ្ឋ! កម្ពុជា ធ្វើកម្រងផ្កាពីក្រដាសប្រាក់រៀលខ្មែរ ជូនបេក្ខភាពបវរកញ្ញា Miss Planet International

តំណាង​ស្ថាប័ន Miss Planet Cambodia បាន​ស្វាគមន៍​ការ​មក​ដល់​របស់​បវរ​កញ្ញា​ភព​ផែន​ដី​អន្តរជាតិ​នៅ​ប្រទេស​កម្ពុជា ជាមួយ​កម្រង​ផ្កា​ដែល​ធ្វើ​អំពី​ប្រាក់​រៀល​របស់​ខ្មែរ ដែល​មើល​ទៅ​មិន​ត្រឹម​មាន​ភាព​ច្នៃ​ប្រឌិត​ខ្ពស់ ថែម​ទាំង​

ទេព បូព្រឹក្ស ថានេះជាការរួមចំណែកចុងក្រោយរបស់ខ្លួន ក្នុងការនាំយកសិល្បៈវប្បធម៌ខ្មែរលើឆាកអន្តរជាតិ

ទេព បូព្រឹក្ស ទុក​ការ​រិះ​គន់​បែប​ងងឹត​ងងុល​របស់​ជន​ឆ្លៀត​ឱកាស​មួយ​ឡែក បន្ត​នាំ​យក​វប្បធម៌​ខ្មែរ​ទៅ​បង្ហាញ​លើ​ឆាក​តន្ត្រី​ដ៏​ធំ​ក្នុង​ប្រទេស​ហ្វីលីពីន ដើម្បី​ឱ្យ​អន្តរជាតិ​បាន​ឃើញ​និង​យល់​ជ្រាប​កាន់​តែ​ច្បាស់​ពី​វប្បធម៌​ដ៏​ស្រស់​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published. Required fields are marked *