កាលពីម្សិលមិញនេះ មានការរួបរួមគ្នាជាការបោះឆ្នោត Voice for Change ដែល Miss Universe Cambodia 2024 ក៏កំពុងស្ថិតនៅក្នុង Top 10 នៃចំនួនប្រទេសទាំងអស់ផងដែរ។ ក្នុងនោះមានទាំងអ្នកជំនួញ និងសិល្បករជាច្រើន បានខ្នះខ្នែង ចូលរួមជាថវិកា ដើម្បីជំរុញការបោះឆ្នោតនោះ។


ក្នុងនោះ គេសង្កេតឃើញឧកញ៉ា ស្រី ណារួម ហៅ ម៉ែរួយ ដែលជា អគ្គនាយិកាក្រុមហ៊ុនរួយអ៉ីហ្វីនីធី បានចំណាយថវិកាច្រើនក្នុងការជួយដល់ការបោះឆ្នោតវគ្គ Voice for Change ដែលជាវិញ្ញាសាមួយរបស់កម្មវិធី Miss Universe។ គ្រាន់តែឃើញការអំពាវនាវរបស់ពិធីករប្រុស ជា សុវណ្ណរិទ្ធ ភ្លាមលោកជំទាវ បានចូលរួមតាមរយៈតារាប្រុសរូបនោះ ៥០០០ vote ស្មើនឹង ១០០០ ដុល្លារ។ នៅព្រឹកថ្ងៃទី ១២ នេះដែរ ឧកញ៉ា ស្រី ណារួម បានបន្ថែមទឹកប្រាក់ ៥០០ ដុល្លារបន្ថែមទៀត ស្មើនឹងចំនួន ២៥០០ vote។
បើទោះជាក្រុមហ៊ុន រួយអ៉ីហ្វីនីធី ជាម្ចាស់ sponsor ធំរបស់កម្មវិធី Miss Planet International 2024 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក៏ដោយ តែ ឧកញ៉ា ស្រី ណារួម នៅតែមានចិត្តចង់ជួយដល់បេក្ខភាពដែលកម្ពុជាបញ្ជូនទៅចូលរួមប្រកួតបវរកញ្ញាចក្រវាល ២០២៤ នៅម៉ិកស៊ីកូ ដោយមិនរារែក ឬគិតពីកម្មវិធីប្រកួតប្រជែងសម្រស់ដ៏ធំ ដែលខ្លួនបានឧបត្ថម្ភឡើយ សំខាន់ជួយគាំទ្រខ្មែរគ្រប់កម្មវិធីតែម្ដង។


លោកជំទាវឧកញ៉ា ស្រី ណារួម តែងតែឧបត្ថម្ភដល់កម្មវិធីសិល្បៈច្រើនហូរហែ ព្រមទាំងមានចិត្តសប្បុរសជួយដល់ជនក្រីក្រដែលមានបញ្ហាកន្លងមក ហើយអ្វីដែលអ្នកលេងបណ្ដាញសង្គមឃើញ ម៉ែរួយ ជាមនុស្សចូលចិត្តចែករំលែកចំណេះដឹង និងការលើកទឹកចិត្តដល់មនុស្សទូទៅ។
បើតាមការឲ្យដឹងពីលោក ឈួង យីវឆូយ អ្នកគ្រប់គ្រង Miss Universe Cambodia 2024 បានបញ្ជាក់ថា Voice for Change – Miss Universe ប្រទេស ៣ ដែលទទួលបានការបោះឆ្នោតច្រើនបំផុត នឹងត្រូវជ្រើសរើសដោយស្វ័យប្រវត្តិទៅកាន់ Top 10 នៃការប្រកួត Voice For Change។ ៧ ប្រទេសផ្សេងទៀត នឹងត្រូវជ្រើសរើសដោយគណៈកម្មការ។ គណៈកម្មការទាំងអស់នឹងផ្ដល់ពិន្ទុ បូករួមពិន្ទុពីការបោះឆ្នោត ដើម្បីវាយតម្លៃថា សកម្មភាពសង្គមណាដែលល្អបំផុត មានតម្រូវការបំផុត ចំគោលដៅ និងមាននិរន្តរភាពទៅអនាគត។ ពិន្ទុសរុប នឹងសម្រេចលទ្ធផល៖
– ជយលាភីមាស ចំនួន ៣
– ជយលាភីប្រាក់ ចំនួន ៧
មកដល់ពេលនេះ Miss Universe Cambodia 2024 អ្នកនាង ប្រាសាទ ដាវីន បានស្ថិតក្នុងចំណោម Top 3ហើយ Voice for Change នឹងបិទការបោះឆ្នោតនៅព្រឹកថ្ងៃនេះ ត្រូវនឹងម៉ោង ១២ នៅកម្ពុជា៕



























Account
Security
Favourite Content