គ្រាន់តែផ្លាស់ប្ដូរម៉ូតសក់ តួប្រុសរឿង “Marry My Husband” សង្ហាប្លែក ត្រូវគេចំណាំសឹងមិនបាន

មួយ​រយៈ​ក្រោយ​ននេះ តារាសម្ដែងប្រុសកូរ៉េ​ Kim Joong-Hee បានក្លាយជាប្រធានបទត្រូវមហាជន និងអ្នកគាំទ្រលើកយកមកពិភាក្សាពាសពេញបណ្ដាញសង្គម ដោយសារតែរូបរាងរបស់លោក។ តារាប្រុសរូបនេះបានបង្ហាញខ្លួនក្នុងរឿងភាគកូរ៉េល្បី “Marry My Husband” ក្នុងរឿងនេះដែរ Joong-Hee សម្ដែងជាតួអង្គ Kim Kyung Wook។ តួអង្គរបស់​លោកគឺ ជាតួអង្គថ្នាកលើម្នាក់ដែលមានអត្ដចរិតមិនល្អ និងតែងធ្វើបាបកូនចៅខ្លួន។ ការសម្ដែងប៉ិនប្រសប់របស់លោក ពិតណាស់ធ្វើឲ្យអ្នកគាំទ្ររឿងភាគមួយនេះអត់ទ្រាំមិនខឹង មិនស្អប់ មិនបាន។

មែនទៅការតុបតែងខ្លួន និងរូបរាងរបស់តារាប្រុស Kim Joong-Hee ក្នុងរឿង “Marry My Husband” ធ្វើឲ្យមនុស្សជាច្រើនជឿថា លោកមានអាយុជាង ៥០ ឆ្នាំទៅហើយ។ តែក្នុងជីវិតជាក់ស្ដែង តារាប្រុសរូបនេះទើបមានអាយុ ៣៩ ឆ្នាំប៉ុណ្ណោះ។ អ្វីដែលកាន់តែធ្វើឲ្យភ្ញាក់ផ្អើល ការពិតទៅរូបរាងរបស់លោកក៏មើលទៅសង្ហាមិនចាញ់តារាប្រុសផ្សេង​​ដែរ គ្រាន់តែស្ទីលតុបតែងធ្វើឲ្យលោកមើលទៅចាស់ជាងអាយុច្រើន។  

រូបភាពរបស់លោកជាមួយស្ទីលម៉ូតសក់បែបយុវវ័យពិតជាទទួលបានការចាប់អារម្មណ៍ច្រើន និងត្រូវគេសរសើរមិនដាច់ពីមាត់ ដោយសារតែលោកមើលទៅពិតជាសង្ហា បើប្រៀបធៀបជាមួយរូបរាង​ក្នុងរឿងភាគ “Marry My Husband”។ មនុស្សជាច្រើនបានបញ្ចេញមតិថា ម៉ូតសក់ពិតជាសំខាន់ព្រោះវាធ្វើឲ្យរូបរាងរបស់មនុស្សម្នាក់មានការប្រែប្រួលខ្លាំងដល់ថ្នាក់នេះ។

គួរបញ្ជាក់ថា តារាប្រុស Kim Joong-Hee បានចេញប្រឡូកក្នុងសិល្បៈដំបូងក្នុងឆ្នាំ ២០១៥។ លោកទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន និងអ្នកគាំទ្ររឿងកូរ៉េ តាម​រយៈ​ការបង្ហាញខ្លួនក្នុងរឿង “Voice” ចេញ​ឆ្នាំ ២០១៧, “Mr.SunShine” ចេញក្នុងឆ្នាំ ២០១៨, “Moving” ចេញក្នុងឆ្នាំ ២០២៣ និង “Marry My Husband” ចេញនៅដើមឆ្នាំ ២០២៤៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ