ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៣ ជាថ្ងៃដ៏ពិសេសមួយសម្រាប់គូស្នេហ៍ល្បីល្បាញ Mark Prin និង Kimberley ដែលជាថ្ងៃមង្គលការរបស់អ្នកទាំងពីរ។ មែនទែនទៅ អ្នកទាំងពីរតស៊ូជាមួយគ្នាអស់ជាច្រើនឆ្នាំ និងមើលចិត្តថ្លើមគ្នាជាយូរទើបចាប់ដៃគ្នាបង្កើតគ្រួសារមួយ។ ពិធីមង្គលការនេះធ្វើឡើងនៅឯតំបន់ Lake Como ប្រទេស អ៊ីតាលី និងមានការចូលរួមពីក្រុមគ្រួសារទាំងសងខាង មិត្ដជិតស្និទ្ធទាំងក្នុង និងក្រៅសិល្បៈតិចអ្នកប៉ុណ្ណោះ។



បើតាមសម្ដីរបស់អ្នកទាំងពីរ ពិធីមង្គលការទាំងមូលគឺត្រូវបានចាត់ចែងដោយតារាស្រី Kimberley ខណៈតារាប្រុស Mark Prin នៅចាំជួយជ្រោមជ្រែងពីក្រោយបើមានបញ្ហាខ្វះខាត។ ចំពោះមូលហេតុដោយសារតែ Mark Prin ចង់ឱ្យ KimBerley ជ្រើសរើសតុបតែង និងធ្វើអ្វីដែលខ្លួនស្រឡាញ់ពេញចិត្តក្នុងពិធីមង្គលការ។ ក្រោយពីរៀបការរួចអ្នកទាំងពីរបានទម្លាយថានឹងរើចូលទៅនៅផ្ទះថ្មីរបស់ខ្លួនដែលមានតម្លៃប្រមាណ ១០០ លានបាត ឬជិត ៣ លានដុល្លារអាមេរិក ជាពិសេសនឹងផ្ដោតការសំខាន់លើរឿងគ្រួសារចំណាយពេលនៅជាមួយគ្នាឲ្យបានច្រើន។
ជាមួយគ្នាដែរ មុនដល់ថ្ងៃពិធីមង្គលការ តារាប្រុសស្រីទាំងពីរ ក្រុមគ្រួសារ និងមិត្ដភក្ដិ ក៏បានហាត់សមនានាតាំងពីការដើរចូលកម្មវិធី ការញ៉ាំអាហារផងដែរ។ ថែមទាំងបង្ហោះរូប Pre-Wedding យ៉ាងស្រស់ស្អាតថែមទៀតផង។ តោះទៅមើលរូបភាពខ្លះៗ បន្ដិចមើល៖




































Account
Security
Favourite Content