Marian Rivera ជាតារាស្រីហ្វីលីពីនដែលមានឈ្មោះល្បីល្បាញម្នាក់ មិនតែប៉ុណ្ណោះនាងតែងត្រូវមហាជនសរសើរថាមានរូបសម្រស់ស្រស់ស្អាតខ្លាំងបើទោះជាមានវ័យ ៣៩ ឆ្នាំក៏ដោយ។ លើសពីនេះ រូបនាងក៏ជាប់ឈ្មោះជាតារាសម្ដែងស្រីហ្វីលីពីនដែលស្អាតស៊ីចស៊ីបំផុតដោយទស្សនាវដ្ដីល្បី Men’s Magazine រហូតដល់ទៅ ៣ ដងជាប់គ្នា។
យោងតាមប្រភពព័ត៌មាន preview.ph ដោយសារតែនាងជាតារាស្រីម្នាក់ដែលចូលចិត្តស្លៀកពាក់ស៊ីចស៊ី ដូច្នេះនាងក៏ត្រូវបានគេចោទសួរទាក់ទងនឹងការស្លៀកពាក់ថា៖ តើនាងយល់យ៉ាងណាដែរចំពោះការស្លៀកពាក់ស៊ីចស៊ីសម្រាប់មនុស្សស្រី?
ជាការឆ្លើយតបរូបនាងក៏បានលើកឡើងថា៖ សម្រាប់នាងគឺនាងមិនឈប់ស្លៀកពាក់ស៊ីចស៊ីនោះទេ បើទោះជានាងមានវ័យច្រើនបន្ដិចទៅហើយក្ដី។ ការស្លៀកពាក់វាជាសិទ្ធិសេរីភាពរបស់មនុស្សម្នាក់ៗ ណាមួយមិនមែនអាយុច្រើន ឬមានគ្រួសារហើយត្រូវគេកំណត់មិនអាចស្លៀកពាក់ស៊ីចស៊ីឡើយ។
ជាចុងក្រោយ នាងបន្ថែមថា៖ នាងជាមនុស្សចូលចិត្តលេងស្ទីលសម្លៀកបំពាក់ ដូច្នេះវាពិតជាពិបាកដែលមិនស្លៀកសម្លៀកបំពាក់ដែលមិនបញ្ចេញសាច់សោះ។ ហើយវាមិនខុសនោះទេដែលគ្រាន់តែស្លៀកពាក់បញ្ចេញសាច់ ឬស្លៀកស៊ិចស៊ី៕
























Account
Security
Favourite Content