ម៉ៅ សាលភាពនែលលី ដែលគេឯងគ្រប់គ្នាស្គាល់ថាជាកូនស្រីពិធីការិនីសាច់សខ្ចី គង់ សុជាតិ មិនត្រឹមតែជាសិស្សរៀនពូកែខ្លាំង ធ្លាប់ទទួលបានពានរង្វាន់ច្រើន ព្រមទាំងមេដាយផ្សេងៗពីការសិក្សា និងការប្រកួតប្រជែងទាំងក្នុង និងក្រៅប្រទេស កញ្ញាថែមទាំងមានសមត្ថភាពខ្ពស់ក្នុងការឌីហ្សាញម៉ូដសម្លៀកបំពាក់យ៉ាងប្រណីតប្រកបដោយគំនិតច្នៃប្រតិដ្ឋទៀតផង។

ព្រឹត្តិការណ៍ UNFILTERED Fashion Show របស់សាលាផ្នែកច្នៃម៉ូដអន្ដរជាតិ Raffles International College Phnom Penh បានបញ្ចប់ទៅយ៉ាងជោគជ័យ និងភាពអស្ចារ្យគួរជាទីចង់ចាំំ។ ក្នុងនោះ មហាជននៅតែជាប់ចិត្តជាមួយម៉ូដសម្លៀកបំពាក់ប្លែកៗដែលជាស្នាដៃរបស់កូនស្រីពិធីការិនីកំពូលវោហារ អ្នកនាង គង់ សុជាតិ គឺ ម៉ៅ សាលភាពនែលលី ហៅ នីម៉ូ និងមិត្តរួមថ្នាក់របស់នាង ដែលបានបង្ហាញនារាត្រីដ៏អស្ចារ្យនោះ។
សម្លៀកបំពាក់ដ៏ស្រស់ស្អាតជាច្រើនៗផុសឡើងពីគំនិតរបស់និស្សិត ៦ នាក់ មកផ្នែក Fashion Designer បានរួមគ្នាបញ្ចេញស្នាដៃម៉ូដសម្លៀកបំពាក់នេះឡើង ក្រោមការណែនាំ និងផ្ដល់ការប្រឹក្សាផ្ទាល់ពីសំណាក់សាស្ត្រាចារ្យបរទេសប្រចាំសាលា Raffles ដែលរួមគ្នាបង្កើតកម្មវិធីលំដាប់អន្តរជាតិនោះឡើង។


នីម៉ូ ដ្បិតនៅក្មេង តែមានទេពកោសល្យពិតៗ បូករួមការរៀនសូត្រចំជំនាញទៀត បានញ៉ាំងឲ្យនាងមានភាពលេចធ្លោ ក្លាយជាទីចាប់អារម្មណ៍ទាំងភ្ញៀវជាតិ និងអន្តរជាតិក្នុងព្រឹត្តិការណ៍ UNFILTERED Fashion Show។
ពិធីការិនី គង់ សុជាតិ បានលើកឡើងថា «ទាំងនោះគឺជាស្នាដៃការងារដែលបានបង្កើតឡើងដោយស្នាដៃ កូនស្រី នីម៉ូ និងមិត្តរួមថ្នាក់ សម្រាប់មុខជំនាញ Fashion Marketing & Management របស់ Raffles International College»។ ក្នុងនាមជាម្ដាយ ពេលឃើញសមិទ្ធផលហើយ សប្បាយចិត្ត ហើយកោតសរសើរពីភាពអស្ចារ្យ ដែលកូនស្រី ម៉ៅ សាលភាពនែលលី និងក្រុមការងារសម្រេចបាន។


នេះមិនមែនជាលើកដំបូងដែលអ្នកម្តាយរូបនេះបង្ហាញមោទនភាពចំពោះកូនស្រីរបស់ខ្លួន ព្រោះកន្លងមកអ្នកនាង គង់ សុជាតិ និងស្វាមី តែងបង្ហាះសារអបអរសាទរចំពោះភាពជោគជ័យ និងស្នាដៃដែលកូនស្រីរូបនេះសម្រេចបាន មិនថាការសិក្សា ការងារជា MC នោះឡើយ នីម៉ូ ធ្វើបានយ៉ាងល្អ ជាពិសេសគឺការសិក្សា នាងរៀនពូកែខ្លាំង និងតែងតែទទួលបានពានរង្វាន់ ហើយចេញទៅប្រកួតនៅក្រៅប្រទេសច្រើនដង ព្រមទាំងនាំលទ្ធផលល្អមកវិញ។
កញ្ញាស្រអែមស្រស់ ម៉ៅ សាលភាពនែលលី ហៅ នីម៉ូ ត្រូវបានមហាជនចាប់អារម្មណ៍ ទាំងរូបសម្រស់ ចំណេះដឹង និងស្ទីល៍តុបតែងខ្លួន មើលទៅស៊ិចស៊ីដូចនារីអឺរ៉ុប ពិសេសនាងតែងរក្សាអត្តសញ្ញាណស្បែកបែបខ្មែរ៕






រូបភាព៖ ផ្ដល់ឲ្យ



















































Account
Security
Favourite Content