ក្មេងស្រីម៉ាឡេស៊ីម្នាក់ បង្ហាញកាយវិការគួរឱ្យស្រលាញ់ក្នុងនាមជាអ្នកគាំទ្រព្រះនាង នរោត្តម ជេនណា

ក្មេង​ស្រី​ជន​ជាតិ​ម៉ាឡេស៊ី​ម្នាក់​បាន​បង្ហាញ​កាយ​វិការ​ដ៏​គួរ​ឱ្យ​ស្រលាញ់ ​ក្នុង​នាម​ជា​អ្នក​គាំទ្រ​ព្រះ​នាង នរោត្តម ជេន​ណា។ នេះ​បើ​តាម​រយៈ​វីដេអូ​មួយ​ដែល​បង្ហោះ​ដោយ​​អ្នក​ផលិត​មាតិកា​កម្ពុជា Rainniedara នាកម្មវិធី all star influencers របស់​ប្រទេស​ម៉ាឡេស៊ី។

ថ្មីៗ​នេះ​អ្នក​ផលិត​មាតិកា Rainniedara បាន​ទៅ​ចូល​រួម​កម្មវិធី​មួយ​ដែល​មាន​ឈ្មោះ​ថា all star influencers នៅ​ប្រទេស​ម៉ាឡេស៊ី។ ក្នុង​ដំណើរ​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី​នា​លើក​នេះលោកបាន​បង្ហាញ​វីដេអូ​ខ្លី​មួយ​ដែល​កំពុង​ធ្វើ​ឱ្យ​មហាជន​ជា​ច្រើន​ចាប់​អារម្មណ៍​ទៅ​លើ​ក្មេង​ស្រី​អាយុ ១២ ឆ្នាំ ដែល​ជា​ជន​ជាតិ​ម៉ាឡេស៊ី​ម្នាក់​ដោយ​នាង​ជា​អ្នក​គាំទ្រ​មួយ​រូប​របស់​ព្រះ​នាង​តូច នរោត្តម ជេន​ណា។

តាម​រយៈ​ការ​ឆ្លើយ​ឆ្លង​រវាង​អ្នក​ទាំង​ពីរ​ក្មេង​ស្រី​ដ៏​គួរ​ឱ្យ​ស្រលាញ់​រូប​នោះ​បាន​សួរ​ទៅ​កាន់ Rainniedara ថា​តើ​លោក​មក​ពី​ប្រទេស​ណា? គ្រាន់​តែ​បាន​ដឹង​ថា​ Rainniedara មក​ពី​ប្រទេស​កម្ពុជា​ ស្រាប់​តែ​ក្មេង​ស្រី​អាយុ ១២ ឆ្នាំ ជន​ជាតិ​ម៉ាឡេស៊ី​រូប​នោះ​​បាន​ប្រាប់​ទៅ​លោក​ថា នាង​ស្រលាញ់​ប្រទេស​កម្ពុជា ជា​ពិសេស​នោះ​នាង​ស្រលាញ់​ព្រះ​នាង​របស់​កម្ពុជា​ គឺ​ព្រះ​នាង​​ នរោត្តម ជេន​ណា ។

ក្មេង​ស្រី ១២ ឆ្នាំ​នោះ​បាន​និយាយ​ថា៖ «My Name is Alyna. I really love Cambodia. I really princess of Cambodia»។ នាង​បាន​ប្រាប់​ទៀត​ថា​នាង​បាន​ឃើញទ្រង់ នរោត្តម ជេន​ណា នៅ​លើ​បណ្ដាញ​សង្គម តិកតុក ហើយនាង​ពិត​ជា​ស្រលាញ់​ទ្រង់​ខ្លាំង​ណាស់។ ជាមួយ​គ្នា​នេះ​ដែរ ក្មេង​ស្រី​ដ៏​គួរ​ឱ្យ​ស្រលាញ់​រូប​នោះ​ក៏​បាន​ប្រើ​សំនៀង​ជា​ភាសា​ខ្មែរ​ថា ជម្រាប​សួរ​ទៅ​កាន់​ព្រះ​នាង​ទៀត​ផង៕

ចុចទីនេះដើម្បីទស្សនាវីដេអូ ៖ https://www.facebook.com/reel/1809582353011444

រូបភាព ៖ Screenshot from VDO



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​



Leave a Reply

Your email address will not be published.Required fields are marked *