ក្មេងស្រីជនជាតិម៉ាឡេស៊ីម្នាក់បានបង្ហាញកាយវិការដ៏គួរឱ្យស្រលាញ់ ក្នុងនាមជាអ្នកគាំទ្រព្រះនាង នរោត្តម ជេនណា។ នេះបើតាមរយៈវីដេអូមួយដែលបង្ហោះដោយអ្នកផលិតមាតិកាកម្ពុជា Rainniedara នាកម្មវិធី all star influencers របស់ប្រទេសម៉ាឡេស៊ី។


ថ្មីៗនេះអ្នកផលិតមាតិកា Rainniedara បានទៅចូលរួមកម្មវិធីមួយដែលមានឈ្មោះថា all star influencers នៅប្រទេសម៉ាឡេស៊ី។ ក្នុងដំណើរទៅកាន់ប្រទេសម៉ាឡេស៊ីនាលើកនេះលោកបានបង្ហាញវីដេអូខ្លីមួយដែលកំពុងធ្វើឱ្យមហាជនជាច្រើនចាប់អារម្មណ៍ទៅលើក្មេងស្រីអាយុ ១២ ឆ្នាំ ដែលជាជនជាតិម៉ាឡេស៊ីម្នាក់ដោយនាងជាអ្នកគាំទ្រមួយរូបរបស់ព្រះនាងតូច នរោត្តម ជេនណា។
តាមរយៈការឆ្លើយឆ្លងរវាងអ្នកទាំងពីរក្មេងស្រីដ៏គួរឱ្យស្រលាញ់រូបនោះបានសួរទៅកាន់ Rainniedara ថាតើលោកមកពីប្រទេសណា? គ្រាន់តែបានដឹងថា Rainniedara មកពីប្រទេសកម្ពុជា ស្រាប់តែក្មេងស្រីអាយុ ១២ ឆ្នាំ ជនជាតិម៉ាឡេស៊ីរូបនោះបានប្រាប់ទៅលោកថា នាងស្រលាញ់ប្រទេសកម្ពុជា ជាពិសេសនោះនាងស្រលាញ់ព្រះនាងរបស់កម្ពុជា គឺព្រះនាង នរោត្តម ជេនណា ។



ក្មេងស្រី ១២ ឆ្នាំនោះបាននិយាយថា៖ «My Name is Alyna. I really love Cambodia. I really princess of Cambodia»។ នាងបានប្រាប់ទៀតថានាងបានឃើញទ្រង់ នរោត្តម ជេនណា នៅលើបណ្ដាញសង្គម តិកតុក ហើយនាងពិតជាស្រលាញ់ទ្រង់ខ្លាំងណាស់។ ជាមួយគ្នានេះដែរ ក្មេងស្រីដ៏គួរឱ្យស្រលាញ់រូបនោះក៏បានប្រើសំនៀងជាភាសាខ្មែរថា ជម្រាបសួរទៅកាន់ព្រះនាងទៀតផង៕
ចុចទីនេះដើម្បីទស្សនាវីដេអូ ៖ https://www.facebook.com/reel/1809582353011444
រូបភាព ៖ Screenshot from VDO























Account
Security
Favourite Content