កំពូលតារាស្រីសាច់ចាំ លី ម៉ារីណា សម្រេចចិត្តដឹកដៃអនាគតស្វាមីចូលរោងការល្ងាចនេះហើយ។ អ្នកនាង និងអនាគតស្វាមីរូបសង្ហាបានកំណត់ថ្ងៃរៀបអាពាហ៌ពិពាហ៌ដោយបង្ហោះលើបណ្តាញសង្គមជាមួយរូបថត Pre-wedding យ៉ាងស្រស់ស្អាត។



អ្នកនាង លី ម៉ារីណា តែងបង្ហាញទំនាក់ទំនងរបស់នាង និងគូរស្នេហ៌ជាសាធារណៈទាំងលើបណ្តាញ សង្គម និងក្នុងជីវិតពិត។ ជារឿយៗតែងសង្កេតឃើញអ្នកនាងបណ្តើរមន្ត្រីប៉ូលិសរូបសង្ហាចូលរួមកម្មវិធីធំតូចជាមួយគ្នា ដែលធ្វើឱ្យមហាជន ក៏ដូចជាមិត្តភ័ក្ដិទាំងក្នុង និងក្រៅរង្វង់សិល្បៈ លួចសរសើរពីភាពផ្អែមល្ហែមរបស់អ្នកទាំងពីរថែមទៀតផង។

យ៉ាងណាមិញ បន្ទាប់ពីមើលចិត្តគ្នាមួយរយៈ តារាស្រី លី ម៉ារីណា ក៏បានបោះជំហានឈានដល់ការរៀបមង្គលការ ជាមួយគូស្នេហ៍ វរៈសេនីយ៍ឯក ទៀង ច័ន្ទសារ ដែលជាអធិការនគរបាលខណ្ឌដូនពេញនាថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៤។ ដោយឡែក អ្នកនាងក៏បានបង្ហោះជាសារជូនដំណឹងពីពិធីមង្គលរបស់អ្នកនាងទៅដល់ញាតិមិត្តជិតឆ្ងាយដើម្បីចូលរួមជាកិត្តិយសផងដែរ៕























Account
Security
Favourite Content