ទីបំផុតបញ្ហាដែលមនុស្សជាច្រើនលើកយកមកនិយាយ ត្រូវបានអាជ្ញាធរចាត់វិធានការហើយ ចំពោះករណីចង់ទៅលម្ហែស្ដាប់សំឡេងទឹកសមុទ្រ បែរជាត្រូវមនុស្សមួយចំនួន ចាក់ភ្លេង តម្លង់ រកតែរីករាយជាមួយនឹងធម្មជាតិមិនបាន។
បើតាមទំព័រហ្វេសប៊ុកផេក ប្រជាជនខេត្តព្រះសីហនុ បានឱ្យដឹងថា ចំពោះការប្រើប្រាស់ឧបករណ៍បំពងសំឡេងមិនមានការហាមឃាត់ចំពោះការបើកស្ដាប់នោះទេ ប៉ុន្ដែត្រូវគោរពដល់សិទ្ធិអ្នកដទៃ អាចចាក់ក្នុងកម្រិតមួយជាការកំដរប៉ុណ្ណោះ ។ ករណីដែលមានសកម្មភាពចាក់ចម្រៀង ឬច្រៀងលឺៗ ត្រូវបានហាមឃាត់ និងធ្វើការណែនាំ ករណីនៅតែបន្ដ រដ្ឋបាលក្រុង នឹងចាត់វិធានការដកហូតយកមករក្សាទុកជាបណ្ដោះអាសន្ន ។ សូមបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ កុំយកឆ្នេរសមុទ្រ ធ្វើជាទីកន្លែងចាក់បាស់ ចម្រៀងលឺៗ ឬច្រៀងកម្សាន្តលឺៗ ឆ្នេរសមុទ្រជាកន្លែងលំហែកាយសម្រាប់សាធារណជនទូទៅ ៕
See more