គ្រាន់តែទៅដល់ឥណ្ឌាមិនបានប៉ុន្មានថ្ងៃផង លី មួយលាង បានបង្ហាញឲ្យអ្នកគាំទ្រដឹងថា ការត្រៀមខ្លួនយ៉ាងយូរកន្លងមក ពិតជាមិនខកបំណងឡើយ។ ក្រឡេកទៅមើលការតុបតែងខ្លួនរបស់ មួយលាង វិញឃើញថា ខ្ញង់រាល់ថ្ងៃ ចាប់តាំងពីចាកចេញពីព្រលានយន្តហោះតែម្ដង។



ពីមួយថ្ងៃទៅមួយថ្ងៃ មួយលាង កាន់តែ update ខ្លួនស្អាតទៅៗ ដើម្បីចូលរួមតាមកម្មវិធីផ្សេងៗ។ ងាកមកមើលពីម៉ូដសម្លៀកបំពាក់របស់ Miss Teen Cambodia វិញ ពិតជាស្រស់ស្អាតគ្រប់ម៉ូដ ស័ក្ដិសមជាមួយរូបរាង និងតម្រូវតាមការរៀបចំរបស់ស្ថាប័ន Miss Teen International។
មិនថាកម្មវិធីបែបផ្លូវការត្រូវស្លៀកពាក់ឈុតអាវធំ, ឈុតរាត្រីសមោសរ, ឈុតដើរលេងប្រចាំថ្ងៃ និងឈុតហែលទឹកសុទ្ធតែទទួលបានការកោតសរសើរពីសំណាក់អ្នកគាំទ្រវិស័យបវរកញ្ញា ព្រមទាំង fan page ក្នុងវិស័យប្រកួតប្រជែងសម្រស់។
សម្រាប់សម្លៀកបំពាក់គ្រប់ម៉ូដរបស់ លី មួយលាង ទទួលបានការជួយជ្រោមជ្រែងពីហាងកាត់ដេរសម្លៀកបំបាក់ល្បីៗប្រចាំប្រទេសកម្ពុជារួមមាន ហាងសុផលកាត់ដេរ,ហាង NARYA Fashion, សុខជា កាត់ដេរ ជាដើម។ បើនិយាយពីម៉ូដសក់ និង style ផាត់មុខរបស់ មួយលាង វិញ ឃើញថាស៊ីនឹងទម្រង់មុខ ត្រូវកាលៈទេសៈព្រមជាមួយសម្លៀកបំពាក់៕
ខាងក្រោយគឺជាម៉ូដសម្លៀកបំពាក់ដែល លី មួយលាង Miss Teen Cambodia 2023 ស្លៀកពាក់សរុបប៉ុន្មានថ្ងៃមកនេះ៖











































Account
Security
Favourite Content