ជួយផ្ដល់កម្លាំងចិត្ត! ឡូយ ច័ន្ទរស្មី Miss Cambodia 2024 ត្រៀមហោះទៅជប៉ុនដើមអាទិត្យក្រោយ

បន្ទាប់ពីការ​ហ្វឹកហាត់​ជាច្រើន​ខែ និង​ច្រើន​ប្រទេសរួច​មក ឥឡូវ​នេះជិត​ដល់​ពេល​ដែល ឡូយ ច័ន្ទរស្មី Miss Cambodia 2024 ​ត្រៀម​ខ្លួន​រួចរាល់ ក្នុង​ការ​ហោះហើរ​ចេញ​ទៅ​ប្រកួត​នៅ​ជប៉ុន​នា​ដើម​សប្ដាហ៍​ក្រោយ​ហើយ។

Miss Cambodia 2024 បាន​បញ្ចប់​ការ​ហ្វឹកហាត់​នៅ​ប្រទេស​ហ្វីលីពីន និង​ឥណ្ឌា រួច​មក កញ្ញា ឡូយ ច័ន្ទរស្មី នឹង​ត្រូវ​ឡើង​យន្តហោះ​ទៅ​ប្រកួត Miss International 2024 នៅ​ប្រទេស​ជប៉ុន​នា​ថ្ងៃ ២៨ ខែ​តុលា ឆ្នាំ ២០២៤ ដោយ​មាន​ទាំង Q&A ការ​ដើរ ចំណេះដឹង​ទូទៅ និង​ការ​រៀបចំ​ខ្លួន​។

ឡូយ ច័ន្ទរស្មី ក៏​ជា​បវរកញ្ញា​ខ្មែរ​ម្នាក់​ទៀត ដែល​ត្រូវ​អ្នក​គាំទ្រ​ដាក់​ក្ដី​សង្ឃឹម​ថា អាច​នាំ​មុខ​មាត់​ថ្មី​ដល់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ។ ព្រោះ​​ម្ចាស់​មកុដ Miss Cambodia 2024 នេះ ជា​បវរកញ្ញា​ម្នាក់​ដែល​មាន​សមត្ថភាព​ខ្ពស់ ព្រោះ​បាន​បញ្ចប់​ការ​សិក្សា​នៅ​បរទេស ហើយ​អាច​និយាយ​ដល់​ទៅ ៥ ភាសា។

រស្មី មិន​ត្រឹម​តែ​មាន​ចំណេះដឹង​ប្រើប្រាស់​ភាសា​បរទេស​បាន​ច្រើន​នោះ​ទេ កញ្ញា ក៏​មាន​បទពិសោធន៍​ក្នុង​ការងារ​សង្គម​ជាច្រើន​ដូចគ្នា។ ក្នុង​ពេល​ទៅ​ហ្វឹកហាត់​នៅ​បរទេស រស្មី ត្រូវ​បាន​គ្រូ​ជំនាញ​នៅ​ទី​នោះ​កោតសរសើរ​ពី​សមត្ថភាព ភាព​ឈ្លាសវៃ​របស់​នាង ព្រម​ទាំង​ឆាប់​ចាប់​បាន​មេរៀន​ដែល coach ប្រាប់។ កញ្ញា​នឹង​ចេញ​ដំណើរ​ទៅ​ទី​ក្រុង​តូក្យូ ប្រទេស​ជប៉ុន នៅ​ថ្ងៃចន្ទ ២៨ ខែ​តុលា ដូចនេះ​អ្នក​គាំទ្រ​អាច​ទៅ​ជូន​ដំណើរ រស្មី នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ចាប់​ពី​ម៉ោង ៣ រសៀល​ត​ទៅ។

Miss International 2024 នឹង​រៀបចំ​ការ​ប្រកួត​លើក​ទី ៦២ របស់​ខ្លួន​នៅ​ជប៉ុន ដោយ​ថ្ងៃ ២៨ តុលា​ខាង​មុខ​គឺជា​វគ្គ Preliminary និង​ថ្ងៃ ១២ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ គឺ​ជា​រាត្រី​ផ្ដាច់ព្រ័ត្រ នៅ​សាល Tokyo Dome City ទី​ក្រុង​តូក្យូ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។



Leave a Reply

Your email address will not be published.Required fields are marked *