គំនិត Miss Cambodia 2024 ឡូយ ច័ន្ទរស្មី ប្លែកពីគេ ដោយបេសកកម្មដំបូងចាប់ផ្ដើមពីការពង្រឹងចំណេះដឹងទូទៅ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

ក្រោយ ឡូយ ច័ន្ទរស្មី ទទួល​បាន​មកុដ Miss Cambodia 2024 ព្រម​នឹង​ប្រាក់​រង្វាន់​ជាច្រើន​ផង​ដែរ​នោះ ឥឡូវ​កញ្ញា​ក៏​បាន​បង្ហាញ​ពី​បេសកកម្ម​ដំបូង​របស់​ខ្លួន ថា​ត្រូវ​ធ្វើ​អ្វី​បន្ត​ហើយ។​ មិន​តែ​ប៉ុណ្ណោះ​កញ្ញាក៏​នឹងត្រូវ​ទៅ​បរទេស ដើម្បី​ស្វែង​យល់​បន្ថែមឲ្យកាន់តែ​ស៊ីជម្រៅ។

​ថ្មី​ៗ​នេះ រស្មី បាន​ឆ្លើយតប​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន និង​បាន​បញ្ជាក់​ថា​ការ​តំណាង​ឲ្យ​កម្ពុជា​លើ​ឆាក​អន្តរជាតិ​មិនមែន​ជា​សម្ពាធ​ទេ តែ​ជា​មោទនភាព​ក្នុង​នាម​ជា​ស្ត្រី​ខ្មែរ។ បវរកញ្ញា​វ័យ ២៣ ឆ្នាំ​រូប​នេះ​បន្ថែម​ទៀត​ថា រឿង​ដែល​ត្រូវ​តែ​ធ្វើ​បន្ថែម គឺ​ត្រូវ​ពង្រឹង​ចំណេះដឹង​ទូទៅ​សិន ជាពិសេស​ទាក់ទង​ទៅ​នឹង SDG (Sustainable Development Goals) ព្រោះ Miss International ផ្ដោត​សំខាន់​ទៅ​លើ SDG។

ចំណែក​ជំហាន​បន្ត​ទៀត រស្មី ត្រូវ​ពង្រឹង​ផ្នែក​ការ​តុបតែង​ខ្លួន​ឲ្យ​ស្អាត​បែប​ស្ត្រី​ខ្មែរ ដែល​យក​អត្តសញ្ញាណ​ជាតិ​​ទៅ​បង្ហាញ​តាម​រយៈ Fashion ឬ​ក៏​សម្រស់​ខាង​ក្រៅ បូក​រួម​ជាមួយ​សម្រស់​ខាង​ក្នុង​ដែល​ជា​ចំណេះដឹង ក៏​ដូចជា​អត្តចរិត ចរិយាសម្បត្តិ ព្រោះ​​កម្ពុជា​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​ប្រទេស​មាន​បដិសណ្ឋារកិច្ច​ល្អមួយ​ផង​ដែរ។

ដូចនេះ​ហើយ​ក្នុង​នាម​ជានាង​អ្នក​តំណាង​ឲ្យ​កម្ពុជា​លើ​វេទិកា​ក្រៅ​ស្រុក ត្រូវ​នាំ​យក​ចំណុច​ល្អ​អស់​ទៅ​ទាំងនោះ​ទៅ​បង្ហាញ​ឲ្យ​គេ​ដឹង ព្រោះ​ថា​ខ្មែរ​មាន​អ្វី​ៗ​អស្ចារ្យ​ច្រើនខ្លាំង ក្រៅ​តែ​ពី​សំណង់​ស្ថាបត្យកម្ម​ផ្សេង​ៗទៅទៀត។

កញ្ញា​ក៏បាន​បន្ថែម​ទៀត​ដែរ​ថា នាង​បាន​ពង្រឹង​ការ​ដើរ និង​ស្លៀកពាក់​បន្ថែម​ទៀត​ដែរ ដើម្បី​ឲ្យ​មក​ដល់​គោលដៅជា​ម្ចាស់​មកុដ Miss Cambodia 2024 នេះ ហើយ​ក៏​ត្រូវតែ​វិវត្តន៍​បន្ត​ទៀត ដើម្បី​ឲ្យ​កាន់តែ​ស័ក្ដិសម​នឹង​កិត្តិនាម​កញ្ញា​ឯក​កម្ពុជា។ នាង​មាន​ការ​ប្ដេជ្ញា​ចិត្ត​យ៉ាង​មោះមុត សម្រាប់​បេសកកម្ម​មួយ​នេះ ដើម្បី​ធ្វើឲ្យ​កម្ពុជា​​​លេចធ្លោ​លើ​ឆាក​អន្តរជាតិ។

ទស្សនិកជន​ដែល​បាន​តាមដាន​កម្មវិធី Miss Cambodia 2024​ ដឹង​យ៉ាង​ច្បាស់​ពី​សមត្ថភាព​របស់ ឡូយ ច័ន្ទរស្មី រហូត​ដល់​ហ៊ានទស្សន៍ទាយថា បេក្ខភាព​ដែល​កម្ពុជា​បញ្ជូន​ទៅ​ប្រកួត Miss International 2024 ពិតជា​អាច​បំបែក​ចូល​ក្នុង Top ណា​មួយ​ជាក់ជា​មិន​ខាន ព្រោះ​នាង​មាន​ទាំង​សម្រស់ ចំណេះដឹង​ទូទៅ ចំណេះដឹង​ផ្នែក​ភាសាបរទេស ហើយ​និង​មាន​បទពិសោធន៍កិច្ចការងារ​សង្គម​ជោកជាំ​ថែម​ទៀតផង។

ចំណុច​លេចធ្លោ​បំផុត​របស់ រស្មី គឺ​ការ​ឡើង​បញ្ចេញមតិ​ជា​សាធារណៈ នាង​អាច​និយាយ​យ៉ាង​ជឿជាក់ មិន​ខ្លាច​កាមេរ៉ា ហើយ​ការ​លើកលែងមួយ​ម៉ាត់ៗ​​សុទ្ធតែ​ច្បាស់លាស់ និង​ឆ្លងកាត់​ការ​ត្រិះរះពិចារណា​៕

រូបភាព៖ Miss Cambodia



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *