ខួបកំណើតសង្សាររបស់ ថុល សុភិទិ ឆ្នាំនេះ ទិញឡាន២គ្រឿងតម្លៃខ្ទង់លានដុល្លារ

អ្នក​ជំនួញ​អនឡាញ​វ័យ​ក្មេង ឡុង ម៉ានីន ដែល​មហាជន​ស្គាល់​ថា​ជា​គូ​ស្នេហ៍​តារា​ចម្រៀង​ ថុល សុភិទិ ក្នុង​ថ្ងៃ​កំណើត​ឈាន​ចូល​វ័យ ២៧ ឆ្នាំ​បាន​ធ្វើ​រឿង​ភ្ញាក់​ផ្អើល​ជា​ច្រើន​ដែល​មិន​ត្រឹម​សម្រាប់​ខ្លួន​ឯងប៉ុណ្ណោះ ​តែ​ក៏​មាន​ចំណែក​សម្រាប់​សង្គម​ផង​ដែរ។

ក្នុង​ថ្ងៃ​កំណើត​ស្រី​ស្អាត ឡុង ម៉ានីន បានឱ្យ​គេ​ដឹក​ឡាន​ទំនើប​តម្លៃ​ខ្ទង់​លានដុល្លា ២ គ្រឿង​ចូល​គេហដ្ឋាន​ទាំង​ព្រឹក​ព្រលឹម។ ឡាន​ទំនើប​ទាំង ២ គ្រឿង​ត្រូវ​បាន​ម្ចាស់​សាមី​ចេញ​មក​ប្រាប់​ចំ​ៗ​ថា​មាន​តម្លៃ ១ លាន​ដុល្លារ ទិញ​ដាច់ដោយ​១គ្រឿងជារថយន្ត Rolls Royce Cullinan black badge និង១គ្រឿងទៀតជារថយន្ត Ferrari 488 GTB – Rosso Corsa។

មួយ​វិញ​ទៀត ក្នុង​ថ្ងៃ​កំណើត​ឈាន​ចូល​វ័យ ២៧ ឆ្នាំ អ្នក​ជំនួញ​អនឡាញ​រូប​នេះ​បាន​រៀប​ចំ​ពិធី​ជួប​ជុំ​ដោយ​បាន​អញ្ជើញ​ញាតិ​មិត្ត​ និង​បណ្ដា​អ្នក​នៅ​ក្នុង​វិស័យ​ជំនួញ​ដូច​គ្នា​ចូល​រួម​ជា​កិត្តិយស។ ក្នុងថ្ងៃពិសេសនោះដែរ ​អ្នក​នាង​ត្រូវ​បាន​គូ​ស្នេហ៍​រូប​សង្ហា​លុត​ជង្គង់​សុំ​រៀប​ការ​ភ្ជាប់​ដោយ​ចិញ្ចៀន​ពេជ្រ​នៅ​កណ្ដាល​ឆាក​នៃ​កម្មវិធី។ សំឡេង​ហ៊ោ​កញ្ជ្រៀវ​ស្រែក​ឱ្យ​គូ​ស្នេហ៍​តារា​ប្រុស​រូប​សង្ហា ថុល សុភិទិ យល់​ព្រម​ទទួល​ក្ដី​ស្រលាញ់​ពី​បុរស​ដ៏​ស្មោះ​ស្នេហ៍​រូប​នេះ​ត្រូវ​បាន​ស្ងប់ស្ងាត់​ទៅ​វិញ​ព្រម​ជាមួយ​ស្នាម​ញញឹម​ដោយ​ក្ដី​រំភើប​ព្រោះ​ថា​ម្ចាស់​ចិញ្ចៀន​ព្រម​ហុច​ម្រាម​ដៃ​​ឱ្យ​បុរសជាគូ​ស្នេហ៍​បំពាក់​ចិញ្ចៀន​ដែល​តំណាង​ឱ្យ​ពាក្យ​សន្យា​ដែល​លោក​សុំ​មើល​ថែ​អ្នក​នាង​អស់​មួយ​ជីវិត​និង​ត​រៀង​ទៅ។

ក្រៅ​អំពី​ការ​បំពេញ​ក្ដី​សុខ​ឱ្យ​ដល់​ខ្លួន​ឯង​និង​ក្រុម​គ្រួសារ​អ្នក​ជំនួញ​ស្រី​វ័យ​ក្មេង​រូប​នេះ​ក៏​មិន​ភ្លេច​អើ​ពើ​ចំពោះ​សង្គម​ជាតិ​ផង​ដែរ។ អ្នក​នាង​បាន​ប្រកាស​បរិច្ចាគ​ចំណង​ដៃ​ក្នុង​ថ្ងៃ​កំណើត​ទាំង​អស់​ជូន​ទៅ​កាន់​មណ្ឌល​កុមារ​កំព្រា។ ដោយ​ឡែក ​អ្នក​នាង​នៅ​មិន​ទាន់​បញ្ជាក់​ថា​នឹង​បរិច្ចាគ​ទៅ​កាន់​មណ្ឌល​មួយ​ណា​នៅ​ឡើយ​ទេ។

មួយ​វិញ​ទៀត​នេះ ​ក៏​ជា​ដំណឹង​ដ៏​រីករាយ​ផង​ដែរ​ថា​អ្នក​នាង​និង​គូរ​ស្នេហ៍បាន​ប្រកាស​ភ្ជាប់​ពាក្យ​នៅ​ក្នុង​ខែ ០៨ ឆ្នាំ​នេះ​តែ​ម្ដង។ យ៉ាង​ណា​មិញ​សម្រាប់​បង​ប្អូន​មហាជន​ដែលនិយម​គាំទ្រ​អ្នក​ជំនួញ​វ័យ​ក្មេង​និង​តារា​ចម្រៀង ថុល សុភិទិ អាច​បន្ត​តាម​ដាន​នៅ​លើ​ផេក​ផ្លូវ​ការ​របស់​អ្នក​ទាំង​ពីរ​សម្រាប់​ការ​អាប់ដេត​បន្ថែមទៀត៕

រូបភាព ៖ NIN NIN



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា



Leave a Reply

Your email address will not be published.Required fields are marked *