Liu YiFei ទម្លាយប្រវត្ដិស្នេហាធ្លាប់លង់ស្រឡាញ់បុរសម្នាក់កាលពីនៅវ័យក្មេង

Liu YiFei ជាតារាសម្ដែងស្រីចិនជួរមុខម្នាក់ ដែលទោះជាមានតារាស្រីជំនាន់ក្រោយបានបង្ហាញមុខ ក៏តារាស្រីរូបនេះនៅតែជាប់ឈ្មោះជាតារាស្រីរៀមច្បងលេចធ្លោម្នាក់ ពិបាកនឹងរកនរណាជំនួសតំណែងបាន។ មិនត្រឹមតែជាតារាស្រីមានទេពកោសល្យ រូបនាងក៏ជាប់ឈ្មោះជាតារាស្រីចិនម្នាក់មានសម្រស់ធម្មជាតិយ៉ាងស្រស់ស្អាត។

មែនទែនទៅ បើក្រឡេកទៅមើលពីជីវិតស្នេហារបស់នាងវិញ តារាស្រី Liu YiFei ធ្លាប់បានប្រកាសពីទំនាក់ទំនងជាមួយតារាសម្ដែងប្រុសកូរ៉េ Song SeungHo។ ក្រោយសេពគប់គ្នាអស់រយៈពេលប្រមាណជាង ៣ ឆ្នាំ អ្នកទាំងពីរក៏ប្រកាសចែកផ្លូវគ្នានៅក្នុងឆ្នាំ ២០១៨ ដោយសារតែជាប់រវល់ការងាររៀងៗ ខ្លួនខ្លាំងពេក ធ្វើឲ្យគ្មានពេលវេលាគ្រប់គ្រាន់ក្នុងការសាងទំនាក់ទំនងឲ្យរឹងមាំ។

មុនសេពគប់ជាមួយ តារាប្រុស Song SeungHo តារាស្រី Liu YiFei ក៏ធ្លាប់សារភាពថា ខ្លួនធ្លាប់ស្រឡាញ់បុរសម្នាក់ កាលពីនាងមានអាយុប្រមាណ ​១៩ ឆ្នាំ។ កំលុងពេលដែលឡើងកម្មវិធីរបស់ស្ថានីយទូរទស្សន៍ Hunan TV នាងត្រូវបានគេចោទសួរពីរឿងទំនាក់ទំនងស្នេហា។ តើនាងមានមនុស្សដែលលួចស្រឡាញ់ដែរ ឬទេ? ជាការឆ្លើយ តារាស្រី Liu YiFei បានឆ្លើយទាំងអឹមអៀនថា មាន។ នាងក៏ត្រូវគេបន្ដសួរ ថា តើបុរសម្នាក់នោះដឹងដែរ ឬទេ អំពីរឿងនេះ? ថ្វីបើនាងអឹមអៀន មិនបានឆ្លើយតប ប៉ុន្ដែពិធីករក៏បានជូនពរឲ្យរូបនាង អាចសម្រេចបំណងនៅពេលអនាគត។

បច្ចុប្បន្ន មានវ័យ ៣៦ ឆ្នាំ តារាស្រី Liu YiFei នៅមិនទាន់ស្វែងរកដៃគូជីវិតឃើញឡើយ និងបន្ដផ្ដោតលើអាជីពសិល្បៈរបស់ខ្លួន។ Liu YiFei កើតក្នុងឆ្នាំ ១៩៨៧ និងចាប់ផ្ដើមប្រឡូកក្នុងពិភពសិល្បៈចិន ចាប់តាំងពីឆ្នាំ ២០០២ មកម្ល៉េះ។ នាងចាប់ផ្ដើមមានឈ្មោះល្បីល្បាញក្រោយបង្ហាញខ្លួនក្នុងរឿង “Chinese Paladin” និង “Return Of The Condor Heroes”។ ចាប់តាំងពី ២០០៦ មក នាងផ្អាកសម្ដែងក្នុងរឿងភាគ និងបង្ហាញខ្លួនតែក្នុងភាពយន្ដកុនប៉ុណ្ណោះ រហូតដល់ឆ្នាំ ២០២២ ទើបរូបនាងត្រឡប់មកសម្ដែងក្នុងរឿងភាគវិញ គឺរឿង “A Dream Of Splendor” ដែលរឿងមួយនេះធ្វើឲ្យនាងមានភាពល្បីល្បាញកាន់តែខ្លាំង។ ឆ្នាំ ២០២៤ នាងក៏ត្រឡប់មកបង្ហាញខ្លួនក្នុងរឿង “The Tale Of Rose” ហើយទើបតែបញ្ចេញបានប៉ុន្មានភាគ រឿងនេះក៏ទទួលបានការគាំទ្រមិនធម្មតា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New