ទ្រង់ពូកែខ្លាំង! គ្រាន់តែរាប់ត្រួសៗ ព្រះនាងតូច នរោត្ដម ជេនណា មានសមត្ថភាពសិល្បៈជិត ១០យ៉ាង

ព្រះនាង​តូច នរោត្តម ជេនណា មាន​គោរមងារ​ផ្លូវ​ការ​ថា អ្នក​អង្គ​ម្ចាស់​ក្សត្រិយ៍ នរោត្ដម ជេនណា «Princess Jenna Norodom»។ ព្រះនាង​ជាបុត្រីរបស់អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្ដម បុប្ផារី ត្រូវជា​ព្រះ​រាជនត្តា (ចៅស្រី) ព្រះ​ករុណា​ព្រះបាទ​សម្តេច នរោត្តម សីហនុ ព្រះបរមរតន​កោដ្ឋ​ជាទី​គោរព​សក្ការ​ដ៏​ខ្ពង់ខ្ពស់​បំផុត ​ជា​ព្រះ​ភាគិនេយ្យា (ក្មួយស្រី) នៃ​ព្រះ​ករុណា​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។ ព្រះនាងតូចមានទេពកោសល្យសិល្បៈតាំងពីនៅតូចត្រឹម ៥ ទៅ ៦ព្រះវស្សា ហើយសមត្ថភាពសិល្បៈរបស់ទ្រង់ ចេះតែបន្តរីកចម្រើនទៅតាមវ័យ រហូតមានកិត្តិនាមល្បីល្បាញខ្លាំង ត្រូវបានប្រជានុរាស្ត្រស្គាល់ទូទាំងនគរ។ មិនតែប៉ុណ្ណោះថែមទាំងល្បីនៅលើឆាកអន្តរជាតិទៀតផង ដូចជានៅប្រទេសកូរ៉េ និងចិនជាដើម។ មិនមែនជារឿងចៃដន្យ តែគ្រប់យ៉ាងដែលព្រះនាងទទួលបានពេលនេះ គឺកើតចេញពីសមត្ថភាពពិតៗ។ ដូចនេះនៅថ្ងៃនេះ AMS-Infotainment សូមលើកយកសមត្ថភាពសិល្បៈឆ្នើមៗរបស់ព្រះនាងតូច ជេនណា មករៀបរាប់ដូចតទៅ៖

១.ព្រះនាងតូច ជេនណា ជាតារាចម្រៀងមួយរូប អាចច្រៀងបានច្រើនទម្រង់ និងច្រើនភាសា

ព្រះនាងតូច ត្រូវបានមហាជនស្គាល់កាន់តែច្បាស់ពីដឹកដមសំនៀងតាមរយៈបទ «ដួងច័ន្ទ»។ ពេលនោះព្រះនាងនៅមានព្រះជន្មក្មេងខ្លាំងណាស់ តែមនោសញ្ចេតនា និងទឹកដមសំឡេងដ៏ក្រលួច ធ្វើឱ្យបទចម្រៀងមួយនេះ ផ្ទុះការគាំទ្រជាខ្លាំង។ ក្រៅពីអាចច្រៀងបទបែបមនោសញ្ចេតនា ទ្រង់អាចច្រៀងជាចង្វាក់ប្រជាប្រិយដូចជា រាំវង់ កន្ទ្រឹម តាលុង សារ៉ាន់ជាដើម។ មិនតែប៉ុណ្ណោះទម្រង់មហោរី យីកេ ក៏ទ្រង់អាចច្រៀងបានយ៉ាងពីរោះ។ ក្រៅពីភាសាជាតិ ទ្រង់អាចមានសមត្ថភាពច្រៀងភាសាបរទេសដូចជា ភាសាអង់គ្លេស ចិន បានយ៉ាងល្អ។

២.ព្រះនាងតូច ជេនណា ជាតារាភាពយន្តមួយរូបពេញដោយសមត្ថភាព

ត្រឹមព្រះជន្ម ៩វស្សា ព្រះនាង​តូច ជេនណា បាន​សម្រេច​សមិទ្ធផល​ភាពយន្ត​ភាគ​ធំៗជាបន្តបន្ទាប់ គួរ​ជាទី​កោតសរសើរ ហើយភាពយន្តដែលផ្ទុះ​ល្បី​កក្រើក គឺ​រឿង «ទេពធីតា​ព្កុល​មាស» និង «នគរ​មាស» របស់​ទូរទស្សន៍ CTN។ ថ្មីៗនេះទ្រង់ទើបបង្ហាញព្រះភ័ក្ដ្រជាថ្មីក្នុងភាពយន្តដុំ បញ្ចាំងក្នុងភាពយន្តរបស់ផលិតកម្ម LD គឺរឿង «នាងរាត្រី»។

៣.ព្រះនាងតូច ជេនណា អាចរាំរបាំព្រះរាជទ្រព្យ និងរបាំប្រពៃណីបានយ៉ាងល្អ

ព្រះនាងតូចបានហាត់រៀនរាំរបាំតាំងពីនៅតូចមកម្ល៉េះ ហើយទ្រង់ក៏ធ្លាប់បានបង្ហាញសមត្ថភាពមួយនេះ តាមរយៈវីដេអូផ្សេងៗ នៅលើបណ្ដាញសង្គមជារឿយៗ។ ទ្រង់អាចរាំរបាំអប្សរា ឬរបាំព្រះរាជទ្រព្យ របាំប្រពៃណីជាច្រើនផ្សេងទៀត។

៤.ព្រះនាងតូច ជេនណា អាចរាំចង្វាក់ K-POP បានយ៉ាងល្អ

បុរាណមិនយឺត សម័យមិនបរទេស ពាក្យនេះពិតជាស័ក្ដិសមនឹងយកមកនិយាយ ចំពោះព្រះនាងតូច ជេនណា។ ក្រៅពីទម្រង់បុរាណខ្មែរ ព្រះនាងក៏មានសមត្ថភាពរាំចង្វាក់បរទេសជាពិសេសចង្វាក់ K-POP ទ្រង់ក៏ធ្លាប់បានឡើងសម្ដែងនៅវេទិកាផ្សេងៗជាច្រើនមកហើយដែរ។ បែបនេះហើយ ទើបបានជាព្រះនាង ត្រូវបានកាសែតធំៗរបស់កូរ៉េចុះផ្សាយព្រោងព្រាតពីព្រះនាងតូច។

៥.ព្រះនាងតូចអាចសម្ដែងកីឡារាំបានយ៉ាងល្អ  

ប្រសិនបើអ្នកបានតាមដានព្រះនាងតូចជេនណា ជាប្រចាំប្រាកដជាធ្លាប់បានឃើញព្រះនាងបញ្ចេញសមត្ថភាពលើកីឡារាំបានយ៉ាងល្អ ហើយថែមទាំងធ្លាប់បង្ហាញសមត្ថភាពមួយនេះចំពោះមុខមហាជនជាច្រើនទៀតផង។

៦.ព្រះនាងតូច ជេនណា មានសមត្ថភាពអាចថត TVC ស្បតពាណិជ្ជកម្មបានយ៉ាងល្អ

ដោយសារសមត្ថភាពច្រើនយ៉ាងនេះហើយ ទើបបានជាព្រះនាងតូច នរោត្ដម ជេនណា ត្រូវបានក្រមហ៊ុនធំៗ ទាំងក្នុង និងក្រៅប្រទេស ចាប់អារម្មណ៍យកព្រះនាង ធ្វើជាទូតសុឆន្ទះជាបន្តបន្ទាប់។ ការងារទាំងនេះតម្រូវឱ្យព្រះនាងថតស្បតពាណិជ្ជកម្មឱ្យផលិតផលទាំងនោះ ហើយតាមរយៈវីដេអូផ្សព្វផ្សាយពាណិជ្ជកម្មទាំងនោះ បានបញ្ជាក់ឱ្យយើងឃើញកាន់តែច្បាស់ពីសមត្ថភាពអ្នកអង្គម្ចាស់ក្សត្រិយ៍នរោត្ដម ជេនណា ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New