ហ្វេនៗពេញចិត្តស្ដូក ពេល លឹម តិចម៉េង ឆ្លើយតបទៅកាន់អ្នកពេបជ្រាយ រឿងជិះកង់បី

លឹម តិចម៉េង ជា​ម្ចាស់​ពាន Cambodian Idol រដូវកាល​ទី៤ តែ​លោក​ជា​មនុស្ស​សាមញ្ញ​ម្នាក់​ទាំង​របៀបរបប​រស់នៅ និង​ការ​និយាយ​ស្ដី​មិន​បាន​ផ្លាស់ប្ដូរ​ឡើយ ​មិន​ថា​ជាមួយ​អ្នក​គាំទ្រ និង​មិត្ត​រួម​អាជីព​ឡើយ ពោល​គឺ​ពី​មុន​យ៉ាង​ម៉េច ឥឡូវ​ក៏​នៅ​តែ​បែប​នោះ​ដដែល។

ថ្មី​ៗ​នេះ​ទៀត តារា​ចម្រៀង​សំឡេង​ស្រទន់​រូប​នេះ បាន​ជួប​រឿង​ដ៏​សែន​ហួស​ចិត្ត​មួយ ដែល​ត្រូវ​​មនុស្ស​មួយ​ក្រុម​តូច​សើច​ចំអក ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ ព្រោះ​លោក​ជិះ​កង់​បី ដោយ​គិត​ថា​ជា​តារា​ល្បី​ជិះ​កង់​បី​បែប​នោះ​ មិន​សម​នឹង​ឋានៈ។ តាម​សំណេរ​របស់​តារា​ចម្រៀង​មាន​ប្រភព​ពី​កំពង់ចាម​រ៉ាយរ៉ាប់​ថា “មាន​បងប្អូន​យើង​ច្រើន​ឃើញ​ខ្ញុំ​ជិះ​កង់​បី​ទៅ​ផ្ទះ ស្រាប់តែ​ពួក​គាត់​សើច​បែរមុខ​ចេញ ហើយ​ទើប​សួរ​ខ្ញុំ​ថា ហេតុអ្វី​មិន​ជិះ​ឡាន ខ្ញុំ​ឆ្លើយ​ថា​ឡាន​ខ្ញុំ​នៅ​ដាក់​ធ្វើ​មិន​ទាន់​ហើយ ពួកគាត់​សួរ​បន្ត​ទៀត​ថា ហេតុអ្វី​មិន​ខ្ចី​ឡាន ភិទិ ឬ បងប្អូនTop4 យក​មក​ជិះ​សិន ព្រោះ​យើង​តារា​ល្បី ខ្ញុំ​ឆ្លើយ​ថា នោះ​មិនមែន​ជា​រឿង​ចាំបាច់​សម្រាប់​ខ្ញុំ​ទេ។ សំនួរ​ទាំង​នេះ​សួរ​នៅ​លើ​ផ្លូវ ៣៧១ ពូ​ម្ចាស់​កង់បី​បើក​ភ្នែក​ធំ​ៗ​មើល​មុខ​ខ្ញុំ អានិត​ខ្ញុំ ហើយ​ខ្ញុំ​ប្រាប់​គាត់​វិញ​ថា អ្នក​ដែល​គួរ​អោយ​អានិត​គឺ​ពួក​គាត់​ទៅ​វិញ​ទេ មិនមែន​ខ្ញុំ​ទេ ព្រោះ​តម្លៃ​ពិត​ប្រាកដ​ដែល​ខ្ញុំ​មាន គឺ​មិនមែន​ស្ថិត​លើ​របស់​ថ្លៃ​ៗ​ណា​មួយ​ដែល​ខ្ញុំ​មាន​នោះ​ទេ ខ្ញុំ​បាន​ស្កប់ស្កល់​ចំពោះ​ខ្លួនឯង​រួច​ទៅ​ហើយ អ្វី​ដែល​មាន​តម្លៃ​សម្រាប់​ខ្ញុំ​គឺ​គុណធម៌“។

តិចម៉េង ក៏​បាន​បន្ថែម​ទៀត​ថា “រឿងរ៉ាវ​ជាច្រើន​ដែល​ខ្ញុំ​បាន​ជួប​ផ្ទាល់​បាន​បញ្ជាក់​ប្រាប់​ខ្ញុំ​ថា សីលធម៌ គុណធម៌ ការ​យល់​ដឹង​របស់​បង​ប្អូន​ខ្មែរ​យើង​មួយ​ចំនួន​នៅ​មាន​ភាព​ទន់ខ្សោយ គួរ​អោយ​សង្វេគ ត្រូវ​ចេះ​ស្កប់ស្កល់ យល់​ពី​តម្លៃ​ពិត​នៃ​ពាក្យ​ថា​មនុស្ស ទើប​អាច​ធ្វើ​ជា​មនុស្ស​បាន”។

ក្រោយ​ដឹងឮ​សំណួរ​មិន​ទំនង​ទាំងនោះ ហើយ​ម្ចាស់​បទ “ពេល​ណា​អូន​បែក​ជាមួយ​អ្នក​ថ្មី​” តប​ដោយ​ត្រជាក់ និង​មាន​ន័យ​របៀប​មនុស្ស​មាន​ចំណេះដឹង​​ ហ្វេន​ៗ​អ្នក​គាំទ្រ​ពិតជា​ពេញ​ចិត្ត ហើយ​ក៏​រឹតតែ​ស្រលាញ់ តិចម៉េង ខ្លាំង​ថែម​ទៀត។

លឹម តិចម៉េង គឺជា​តារា​ដែល​មិន​និយម ឬ​សំញែង​សម្ភារៈ​ទំនើបអ្វី​ឡើយ​ដោយ​កាល​ទើប​ជាប់ ​ដំបូង​ៗ លោក​ក៏​នៅតែ​ជិះ​ម៉ូតូ​ចាស់ ហើយ​បើ​មាន​កម្មវិធី​ឆ្ងាយ គឺ ភិទិ ដែល​ជា​បងប្អូន​ល្អ ទៅ​យក​តែម្ដង។ លោក​ធ្លាប់​បាន​ផ្ដល់​បទសម្ភាសន៍​ថា ​ទោះ​ជា​ជាប់​ជា​ម្ចាស់​ពាន និង​ជា​តារា​ចម្រៀង​ក៏​ពិត​មែន តែ​ទម្លាប់​ចាស់​គឺ​នៅ​ដដែល គ្មាន​ប្រែ​កន្លែង​ណា​ឡើយ។​

បើ​យើង​សង្កេត​វីដេអូ​កន្លង​មកដែល​តារា​ប្រុស​រូប​នេះ​បង្ហោះ ឃើញ​ថា​ទាំង​អត្តចរិត និង​ការ​និយាយ​ស្ដី​គ្មាន​ការ​រៀបចំ​បែប​ផ្សេង​នៅ​ពី​មុខ​កាមេរ៉ា ហើយ​ក្រោយ​កាមេរ៉ា​ផ្សេង​នោះ​ទេ។ ចរិត​ពិត​បែប​នេះ​ហើយ​ទើប​មហាជន​ស្រលាញ់​គាំទ្រ តិចម៉េង ខ្លាំង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New