ភាពយន្ត​ល្បី​ពេញពិភពលោក ប៉ុន្តែ​តួ​រឿង “All of Us are Dead” នៅ​តែ​​ធ្វើ​ការ​សំណង់ និង​ការងារ​ក្រៅម៉ោង​ផ្សេងទៀត​ដើម្បី​​ជីវភាព

បន្ទាប់ពីរឿង “All Of Us Are Dead” បានចាក់ផ្សាយជាផ្លូវការតួសម្ដែងសំខាន់ៗក្នុងរឿងភាគមួយនេះត្រូវបានមហាជនចាប់អារម្មណ៍ជាខ្លាំងដូចជា Park Ji-Hoo, Yoon Chan Young, Jo Yi Hyun  និង Solomon Park។ ប៉ុន្ដែក្រៅពីតារាប្រុសស្រី ៤ រូបនេះ តារាប្រុស Lim JaeHyeok  ដែលសម្ដែងជាតួអង្គ Yang DaeSoo ក៏ត្រូវបានមហាជនចាប់អារម្មណ៍ច្រើនមិនធម្មតាដែរព្រោះការសម្ដែងដ៏ល្អរបស់លោកគួបផ្សំនឹងតួអង្គមានអត្ដចរិតល្អចេះជួយការពារមិត្តរួមថ្នាក់ទៀតនោះគឺថាមិនចូលចិត្តមិនបានតែម្ដង។

កាលពីថ្មីៗ ទើបតែលឺដំណឹងថាដើម្បីថតរឿង “All Of Us Are Dead” តារាប្រុសវ័យ ២៧ ឆ្នាំនេះត្រូវប្រឹងប្រែងយ៉ាងខ្លាំងក្នុងការហូបអាហារឲ្យឡើង ៣២ គីឡូធ្វើយ៉ាងណាឲ្យសក្ថិសមនឹងតួអង្គដែលត្រូវសម្ដែង ហើយក៏បានសម្រកគីឡូមកដូចដើមវិញបន្ទាប់ពីថតរឿងចប់។ រឿងនេះដែរបានធ្វើឲ្យមនុស្សជាច្រើនបានដឹងពីការខិតខំប្រឹងប្រែងរបស់លោកនិងជូនពរឲ្យកាន់តែជោគជ័យក្នុងវិថីសិល្បៈ។

មិនបានប៉ុន្មានផងស្រាប់តែឥឡូវអ្នកក្នុងបណ្ដាញសង្គមបានរកឃើញថាបច្ចុប្បន្នលោកកំពុងតែមានការលំបាកខ្លាំងទៅលើជីវភាពប្រចាំថ្ងៃពោលដើម្បីចិញ្ចឹមខ្លួនឯងនិងក្រុមគ្រួសារលោកត្រូវធ្វើការក្រៅម៉ោងច្រើនរហូតដល់ទៅ ៣ កន្លែងផ្សេងទៀតដើម្បីបានប្រាក់កំរៃ។ ក្នុងនោះមានដូចជា អ្នកធ្វើសំណង់ អ្នកដឹកជញ្ជូន និងអ្នកយកសំបុត្រដាក់តាមផ្ទះ។ ខណៈអាជីពជាអ្នកសម្ដែងរបស់លោកហាក់មិនទាន់រឹងមាំនូវឡើយដោយពេលនេះលោកទើបតែមានឱកាសសម្ដែងក្នុងរឿងភាគចំនួន ២ ប៉ុណ្ណោះ។

ភាពជោគជ័យរបស់រឿង “All Of Us Are Dead” បានធ្វើឲ្យប្រជាប្រិយភាពរបស់តួអង្គសំខាន់ៗ សុទ្ធតែឡើងខ្ពស់ស្រឺតៗ និងបានឡើងកម្មវិធីផ្សេងៗជាហូរហែរ។​ សម្រាប់តារាប្រុសនេះវិញ កាលពីមុនរឿងចេញផ្សាយបណ្ដាញសង្គម  ​ អ៊ីនស្ដារក្រាម គឺមានអ្នកចុចតាមដានតែជាង ១ ពាន់នាក់ប៉ុណ្ណោះ។ ប៉ុន្ដែឥឡូវមានជាង ៦០ ម៉ឺននាក់ទៅហើយ។ ដូច្នេះទស្សនិកជនជាច្រើនក៏បានបញ្ចេញមតិលើកទឹកចិត្តដល់រូបលោកឲ្យបន្ដខិតខំប្រឹងប្រែងកុំចុះចាញ់ឲ្យសោះហើយសង្ឃឹមថាថ្ងៃណាមួយរូបលោកនឹងមានឱកាសសម្ដែងរឿងកាន់តែច្រើនជាងនិងមានឈ្មោះកាន់តែល្បីអាចរកប្រាក់បានច្រើនមិនចាំបាច់ធ្វើការច្រើនកន្លែងដូចពេលឥឡូវនេះទៀត។

សម្រាប់រឿង “All Of Us Are Dead” វិញថ្វីបើមិនទាន់មានការប្រកាសជាផ្លូវការថាមានវគ្គ ២ ប៉ុន្ដែចម្ងល់ដែលនៅសេសសល់ពីភាគបញ្ចប់វគ្គ ១ បានធ្វើឲ្យមហាជនជាច្រើនជឿថាមិនយូរមិនឆាប់វគ្គ ២ នឹងប្រកាសជាផ្លូវការមិនខាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន