កំពូល​ខ្សែ​ភាពយន្ត​ ៥ រឿងដែល​ថត​នៅ​កម្ពុជា

ឧស្សាហកម្ម​ភាព​យន្ត​គឺ​ជា​វិស័យ​ដ៏​សំខាន់​បំផុត​មួយ​សម្រាប់​ពិភព​លោក​ក៏​ដូច​ជា​កម្ពុជា​។ ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ក្រុម​ហ៊ុន​ផលិត​ខ្សែ​ភាព​យន្ត​ជា​ច្រើន​កំពុង​ធ្វើការ​ប្រកួត​ប្រជែង​គ្នា​ជា​ខ្លាំង​ក្នុង​ការ​នាំ​យក​ទស្សនីយភាព​ប្លែកៗ​ជូន​ដល់​ទស្សនិកជន និង​កសាង​កេរ្តិ៍ឈ្មោះ​ក្នុង​វិស័យ​មួយ​នេះ​។ ក្នុង​នាម​ជា​មជ្ឈមណ្ឌល​វប្បធម៌ ប្រវត្តិសាស្ត្រ​និង​ដែន​ដី​ដ៏​ចំណាស់​ជាង​គេ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ បាន​ធ្វើ​ឲ្យ​កម្ពុជា​ទាក់​ទាញ​ផលិតករ​លំដាប់​ពិភព​ជា​ច្រើន​ចង់​បោះជំហាន​មក​ផលិត​ខ្សែ​ភាព​នៅ​កម្ពុជា។ ​ខាង​ក្រោម​នេះ​គឺ​ជា​កំពូល​ខ្សែ​ភាព​យន្ត​ចំនួន ៥ ដែល​ត្រូវ​បាន​ថត​នៅ​កម្ពុជា។

១ City of Ghosts (២០០២)

រឿង CityofGhosts ឬ​ទីក្រុង​ខ្មោច ​ជា​ខ្សែ​ភាពយន្ត​បែប​ឧក្រិដ្ឋកម្ម​ដែល​សរសេរ ដឹកនាំ និង​សម្ដែង​ដោយ​លោក​ Matt Dillon។​ ខ្សែភាពយន្ត​មួយ​នេះ​រៀប​រាប់​ពី​អំពី​តួ​ប្រុសម្នាក់​ភៀស​ខ្លួន​ទៅ​កម្ពុជា​ដើម្បី​ប្រមូល​ប្រាក់​របស់​គាត់​មក​វិញ​ពី​ការ​បោក​ប្រាស​ពាក់ព័ន្ធ​ទៅ​នឹង​ធានា​រ៉ាប់រង។ ភាពយន្ត​នេះ​ត្រូវ​បាន​ចាក់​បញ្ចាំង​ជា​លើក​ដំបូង​នៅ​ថ្ងៃ​ទី​ ១០ កញ្ញា ២០០២ ទី​ក្រុង​ Toronto ប្រទេស​កាណាដា។

២ First They Killed My Father (២០១៧)

រឿង​ដែល​មាន​ចំណង​ជើង​ថា​ “មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ឪពុក​របស់​ខ្ញុំ” គឺ​ជា​ខ្សែ​ភាព​យន្ត​ប្រវត្តិសាស្ត្រ​ដែល​ដឹកនាំ​សម្ដែង​ដោយ​លោក​ស្រី​ Angelina Jolie និង​និពន្ធ​ដោយ​លោក​ស្រី​ អឹង លួង។ ខ្សែភាពយន្ត​នេះ​បង្ហាញ​ពី​ទិដ្ឋភាពជីវិត​ក្មេង​ស្រី​ម្នាក់​ក្នុង​ឆ្នាំ ១៩៩៥ ​ដែល​ត្រូវ​បាន​បង្ខំ​ឲ្យ​ទទួល​ការ​បណ្ដុះបណ្ដាល​ជា​ទាហាន​កុមារ និង​ការ​ជម្លៀស​ប្រជាជន​ក្នុង​ទី​ក្រុង​ភ្នំពេញ​ក្រោម​ការ​ឡើង​កាន់​អំណាច​របស់​ពួក​ខ្មែរ​ក្រហម។

រឿង​នេះ​ត្រូវ​បាន​ចេញ​ផ្សាយ​ទូទាំង​ពិភព​លោក​នៅ​លើ​ Netflix នាថ្ងៃទី ១៥ កញ្ញា ឆ្នាំ​២០១៧។

៤ Same Same but Different (២០០៩)

ជា​ខ្សែ​ភាព​យន្ត​អាល្លឺម៉ង់​ដែល​បង្ហាញ​ពី​រឿង​រ៉ាវ​ពិត​របស់​គូស្នេហ៍​មួយ​គូដែល​មាន​បុរស​ជា​ជនជាតិ​អាល្លឺម៉ង់​ឈ្មោះ​ថា​ Ben និង​នារី​ជនជាតិ​ខ្មែរ​​ឈ្មោះ​ ស្រី កែវ ដែល​មាន​ផ្ទុក​មេរោគ​អេដស៍​។ ខ្សែ​ភាពយន្ត​មួយ​នេះ​ដឹកនាំ​សម្ដែង​ដោយ​លោក Detlev Bluck និង​​ត្រូវ​បាន​ចង​ក្រង​ឡើង​បន្ទាប់​ពី​ការ​ចេញ​ផ្សាយ​ទស្សនាវដ្ដី​ជីវប្រវត្តិ​របស់​លោក​ Benjamin Prufer ក្នុង​ឆ្នាំ ​២០០៦។

៤ LARA CROFT: TOMB RAIDER (២០០១)

គឺ​ជា​ខ្សែ​ភាព​យន្ត​បែប​សកម្មភាព​ផ្សង​ព្រេង​ដែល​សម្ដែង​ដោយ​លោកស្រី​ Angelina Jolie និង​ដឹកនាំ​សម្ដែង​ដោយ​លោក​ Simon West។ TOMB RAIDER គឺ​ជា​ខ្សែ​ភាព​យន្ត​ដ៏​ល្បី​បំផុត​មួយ​ក្នុង​ឆ្នាំ​២០០១ ​ដែល​ថ្លែង​ពី​ចារនារី​ម្នាក់​មាន​ឈ្មោះ​ថា Lara Croft ​ ក្នុង​ដំណើរ​​ផ្សង​ព្រេង​ស្វែង​រក​អាថ៌កំបាំង​វត្ថុ​បុរាណ។ ខ្សែភាពយន្ត​នេះ​ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី១៥​ មិថុនា ឆ្នាំ២០០១។

https://youtu.be/Rb7ezWhWK1s

៥ Two Brother (២០០៤)

រឿង​ Two Brother ដឹក​នាំ​សម្ដែង​ដោយ​ម្ចាស់​ពាន​រង្វាន់​ Oscar លោក​  Jean-Jacques Annaud ដែល​រឿង​នេះ​បង្ហាញ​ពី​ខ្សែ​ជីវិត​របស់​កូន​ខ្លា​ភ្លោះ​មួយ​គូរ​ដែល​មាន​ឈ្មោះ​ថា​ Kumal និង​Singha ​ដែល​ត្រូវ​បាន​បំបែក​ពី​គ្នា​ក្រោយ​ពេល​ការ​ស្លាប់​របស់​ឪពុក​របស់​ពួក​គេ​ដោយ​សារ​ការ​បរបាញ់​របស់​ព្រាន។ រឿង​នេះ​ត្រូវ​បាន​ចាក់​បញ្ចាំង​ដំបូង​នៅ​ថ្ងៃ​ទៅ​ ៧ កញ្ញា ឆ្នាំ២០០៧ នៅ​ក្នុង​ប្រទេស​បារាំង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម