One Direction ជាក្រុមចម្រៀងបុរសដ៏ល្បីមួយកំឡុងឆ្នាំ ២០១០។ បើទោះជាបច្ចុប្បន្នសមាជិកម្នាក់ៗ បានបំបែកគ្នាទៅតាមចាប់ក្ដីស្រមៃរៀងៗ ខ្លួនក៏ពិតមែន ប៉ុន្ដែអ្នកគាំទ្រជាច្រើននៅតែសង្ឃឹមថាក្រុមចម្រៀងមួយនេះអាចរិលត្រឡប់មកចេញបទរួមគ្នាសាជាថ្មីម្ដងទៀត។

ថ្មីៗ នេះ សមាជិកម្នាក់របស់ក្រុមចម្រៀង One Direction គឺតារាប្រុស Liam Payne បានធ្វើឱ្យមហាជន និងអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំងដោយសារតែមុខមាត់របស់លោកហាក់មានការប្រែប្រួលខ្លាំងមើលសឹងតែមិនស្គាល់ រហូតដល់មនុស្សជាច្រើនបញ្ចេញមតិជាហូរហែរលើកឡើងថាប្រហែលជាលោកទៅកែសម្ផស្សជាមិនខាន។
មែនទែនទៅ តាំងពីដើមមកតារាប្រុសវ័យ ២៩ ឆ្នាំរូបនេះ ជាមនុស្សដែលមានទម្រង់មុខមូលពេញខ្លាំង តែឥឡូវទម្រង់មុខរបស់លោកបែរជាប្រែប្រួលស្ទើរ ១៨០ ដឺក្រេ ដោយផ្នែកថ្ពាល់ឡើងផតខ្លាំងរហូតដល់លេចចេញឆ្អឹងថ្ពាល់ទាំងសងខាង។ ហើយទម្រង់មុខរបស់លោកក៏ហាក់ស្រកវែងជាងមុន រីឯឆ្អឺងថ្គាមរបស់ថ្គាមរបស់លោកក៏ហាក់ស្រួចជាងមុនដែរ។
បម្រែបម្រួលរូបរាងរបស់លោកធ្វើឱ្យមហាជនជាច្រើនសរសើរថាលោកមើលទៅសង្ហា និងទាក់ទាញជាងមុន។ ប៉ុន្ដែក៏មានមហាជនខ្លះមិនទម្លាប់ជាមួយទម្រង់មុខថ្មីរបស់លោកធ្វើឱ្យពួកគេមានអារម្មណ៍ថា ដូចឃើញមនុស្សម្នាក់ផ្សេងទៀតអ៊ីចឹង និងមើលទៅចម្លែកខ្លាំង។ ស្របពេលជាមួយគ្នាក៏មានអ្នកលើកឡើងថា វាជាសិទ្ធិសេរីភាពរបស់លោកក្នុងការតុបតែងខ្លួន ឬកែកុនមុខមាត់ បើទោះជាលោកពិតជាឆ្លងកាត់មុខកាំបិតកែមុខមាត់ក៏វាមិនមែនជាបញ្ហាអ្វីធំដុំនោះដែរ។
គួរបញ្ជាក់ បច្ចុប្បន្នតារាប្រុស Liam Payne បន្ដផ្ដោតលើការច្រៀង និងបញ្ចេញអាល់ប៊ុមចម្រៀងថ្មីៗ ដើម្បីមកបំពេញតម្រូវការអ្នកគាំទ្រ លោកថែមទាំងធ្វើការជាមួយតារាល្បីៗជាច្រើនផងដែរនៅប៉ែកខាងអ៊ឺរ៉ុប៕























Account
Security
Favourite Content