ម៉ូដែលតូច ឡឺរេន-Leraine ដែលធ្លាប់ទើបមានវ័យ ៦ឆ្នាំ ហើយបានដើរបង្ហាញម៉ូដលើឆាកអន្តរជាតិជាច្រើនមកហើយនោះ កំពុងតែរះត្រចះត្រចង់ ហើយក៏ជាមុខមាត់ថ្មីនៃប្រទេសកម្ពុជាក្នុងវិស័យ Fashion នេះផងដែរ។

កុមារីកូនកាត់រូបនេះ ឡឺរេន ធ្លាប់បានធ្វើដំណើរចេញទៅប្រទេសអ៊ីតាលី ជាមួយលោក និងតារាម៉ូដែលផ្សេងទៀត ដើម្បីទៅចូលរួមដើរបង្ហាញម៉ូដ Milan Fashion show កាលពីឆ្នាំ ២០២៣ ហើយដែលកាលនោះ នាងតូចទទួលបានការចាប់អារម្មណ៍ខ្លាំងជាមួយទេពកោសល្យ និងការបញ្ចេញទឹកមុខបែបអ្នកបង្ហាញម៉ូដអាជីពពេញវ័យ តែកាលនោះ ឡឺរេន ទើបមានវ័យ ៥ ឆ្នាំប៉ុណ្ណោះ។
វ៉ា ជាងវ៉ាលឡឺរេន (Leraine) ចាប់ផ្តើមជីវិតជាតារាបង្ហាញម៉ូដពីឆ្នាំ ២០២៣ ហើយក៏បង្ហាញវត្តមានចូលរួមដើរបង្ហាញម៉ូដថ្នាក់ជាតិ និងអន្តរជាតិធំៗ រហូតដល់ទៅ ៩ លើក និងធ្លាប់ទទួលពានរង្វាន់ ៣ នៅក្នុងកម្មវិធី កម្មវិធី Vietnam International Junior Fashion Week ប្រទេសវៀតណាម, Milan Fashion Week ពីប្រទេសអ៊ីតាលី និង CSTD International Ballet Examination ពីប្រទេសអូស្រ្តាលី ហើយថ្មីៗនេះដែរ នាងក៏បានចូលរួមThe Los Angeles Fashion Show សហរដ្ឋអាមេរិក។


ឡឺរេន មានសមត្ថភាព ស័ក្ដិសមជាអ្នកអាជីពពិតៗ ត្បិតែវ័យនៅខ្ចី តែអត្តចរិត របៀបរបបរស់នៅ ដេក ដើរ ឈរអង្គុយដូចមនុស្សធំតែម្ដង។ ពេលនេះ Leraine កំពុងប្រឡង Mini Miss Cambodia ២០២៤ ហើយថ្ងៃ ២២ ខែធ្នូខាងមុខ គឺជាវគ្គផ្ដាច់ព្រ័ត្រ អ្នកគាំទ្រសង្ឃឹមថានាងទទួលបានជោគជ័យ។
ក្រៅពីទេពកោសល្យបង្ហាញម៉ូដ ឡឺរេន នៅមានជំនាញរាំរបាំបាឡេយ៉ាស្ទាត់ ព្រមទាំងធ្លាប់ទទួលបានពានរង្វាន់ជាច្រើនមកហើយដែរ៕










រូបភាព៖ FB Leraine ឡឺរេន























Account
Security
Favourite Content