មិនមើលនឹងភ្នែក! តួស្រី ចាំងគីម បរិច្ចាគប្រាក់ជួយដល់ប្រទេសអ៊ុយក្រែន ច្រើនសន្ធឹក​

បច្ចុប្បន្នស្ថានភាពក្នុងប្រទេសអ៊ុយក្រែន ហាក់ដូចជាគ្មានភាពល្អប្រសើរឡើយ ខណៈមានការបំផ្ទុះគ្រាប់បែក និងវាយប្រហារពីប្រទេសរុស្សីជាបន្តបន្ទាប់។ ស្របពេលជាមួយគ្នានេះដែរស្ថានភាពក្នុងប្រទេសនេះមានភាពចលាចល និងមានប្រជាជនភៀសខ្លួនទៅប្រទេសជិតខាងច្រើនជាង ៥០ ម៉ឺននាក់។ រូបភាពទាំងអស់នេះ បានធ្វើឱ្យមនុស្សជុំវិញពិភពលោកមានការតត់ស្លុត និងសង្ឃឹមថាសង្គ្រាមរវាងប្រទេសទាំងពីរនឹងបញ្ចប់ទៅឆាប់ៗ។

ទន្ទឹមនេះ កាលពីម្សិលមិញឯកអគ្គរាជទូត អ៊ុយក្រែន ប្រចាំប្រទេសកូរ៉េ បានបង្ហោះសារថ្លែងអំណរគុណដល់តារាស្រី Lee Young Ae ឬគ្រប់គ្នាស្គាល់ថា ចាំង គីម ដោយរូបនាងបរិច្ចាគប្រាក់យ៉ាងច្រើនជួយដល់ប្រទេស អ៊ុយក្រែន។ តាមរយៈប្រភព​បានឱ្យដឹងថា តារាស្រីរូបនេះបានបរិច្ចាគប្រាក់ចំនួន ១០០ លានវ៉ុន​ ឬស្មើ ៨៣ ៤៧០ ដុល្លារ ហើយប្រាក់ទាំងអស់នឹងយកទៅជួយជនរងគ្រោះទាំងឡាយក្នុងប្រទេស។

អមជាមួយទឹកប្រាក់យ៉ាងច្រើន តារាស្រីវ័យ ៥១ ឆ្នាំនេះក៏មានភ្ជាប់ជាមួយសំបុត្រសរសេរដោយដៃក្នុងនោះមានអត្ថន័យខ្លឹមសារថា​​៖ ក្នុងនាមជាពលរដ្ឋម្នាក់ដែលធ្លាប់ឆ្លងកាត់សង្គ្រាមនិងស្ថានភាពច្របូកច្របល់ភ័យខ្លាច រូបនាងពិតជាមានការតក់ស្លុតនិងសោកស្ដាយចំពោះស្ថានភាពដែលបានកើតឡើងក្នុងប្រទេស អ៊ុយក្រែន​។

នាងបន្ដថា៖ “ខ្ញុំពិតជាសង្ឃឹមថាសង្គ្រាមក្នុងប្រទេស អ៊ុយក្រែន នឹងបញ្ចប់ឆាប់ៗ នេះ ជាពិសេសសូមកុំឱ្យប្រជាជនទាំងអស់មានសុវត្ថិភាព និងរស់នៅដោយមានក្ដីសុខសន្ដិភាព”។ មិនតែប៉ុណ្ណោះ រូបនាងសូមឱ្យប្រជាជនទាំងអស់កុំអស់សង្ឃឹម និងបន្ដតស៊ូ ព្រោះថ្ងៃណាមួយគ្រប់យ៉ាងនឹងល្អប្រសើរ។ ព្រះជាម្ចាស់តែងនៅក្បែរអ្នកជានិច្ច។

Lee Young Ae គឺជាតារាសម្ដែងស្រីដ៏មានប្រជាប្រិយម្នាក់ និងតែងតែបរិច្ចាគប្រាក់ជួយដល់អ្នកខ្វះខាត ឬនៅពេលប្រទេសមានបញ្ហា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ