តារាប្រុស Lee Seung Gi និងភរិយា ស្វាគមន៍កូនស្រីដំបូងយ៉ាងរីករាយ

កាលពីល្ងាចថ្ងៃទី ៥ ខែ កុម្ភៈ ឆ្នាំ ២០២៤ សារព័ត៌មានកូរ៉េ Osen បានរាយការណ៍ថា តារាប្រុស Lee Seung Gi និងភរិយា Lee Da In បានក្លាយជាឳពុកម្ដាយរបស់គេហើយ។ ដោយភរិយារបស់ Lee Seung Gi បានសម្រាលបានកូនស្រីម្នាក់យ៉ាងសុវត្ថិភាព។

បើតាមភ្នាក់ងារតំណាងរបស់តារាប្រុសស្រីទាំងពីរ ក៏បានបញ្ជាក់ថា តារាស្រី Lee Da In ពិតជាបានសម្រាលកូនស្រីម្នាក់មែន ស្របពេលដែលម្ដាយ និងទារក សុទ្ធតែមានសុខភាពល្អ។ ចំណែកក្រុមគ្រួសារពិតជាមានភាពរីករាយ ចំពោះវត្ដមានកូនស្រីតូចរបស់ខ្លួន។ នេះជាកូនស្រីដំបូងរបស់គូស្វាមីភរិយាថ្មីថ្មោងមួយគូនេះ។

Lee Seung Gi និងភរិយា Lee Da In បានរៀបការនៅខែ មេសា ឆ្នាំ ២០២៣ បន្ទាប់ពីសេពគប់មើលចិត្ដថ្លើមគ្នាអស់រយៈពេលជាង ២ ឆ្នាំ។ មង្គលការរបស់អ្នកទាំងពីរត្រូវបានរាយការណ៍ថា ចាយប្រាក់ជាង ៨ ម៉ឺនដុល្លារអាមេរិក។

ជាមួយគ្នាដែរ តារាប្រុស Lee Seung Gi ធ្លាប់បានលើកឡើងថា ភរិយារបស់លោកជាមនុស្សស្រីកម្ររកបានម្នាក់ នាងជាមនុស្សម្នាក់តែងលើកទឹកចិត្ដដល់លោក និងជាមនុស្សម្នាក់ដែលនៅកំដរពេលលោកជួបបញ្ហាជាច្រើន។ លើសពីនេះ ម្ដាយរបស់តារាប្រុស Lee Seung Gi ក៏បានលើកសរសើរដល់កូនប្រសាស្រីពីអត្ដចរិតស្លូតបូត ចិត្ដល្អ និងចេះជួយយកអាសាអ្នកដទៃ ជាហេតុធ្វើឲ្យលោកស្រីពេញចិត្ដពេញថ្លើមកូនប្រសា​ម្នាក់នេះយ៉ាងខ្លាំង។

ក្រឡេកមកមើលអាជីពសិល្បៈរបស់អ្នកទាំងពីរវិញ អំឡុងពេលពពោះកូនស្រីដំបូង តារាស្រី Lee DaIn នៅតែបន្ដថតរឿងភាគថ្មីរបស់ខ្លួនដល់ចប់ ហើយនាងនឹងអាច​វិល​ត្រឡប់​ចូលសិល្បៈបន្ទាប់ពីសម្រាលកូនរួចមួយរយៈ។ សម្រាប់តារាប្រុស Lee SeungGi លោកនៅបន្ដអាជីពជាតារាចម្រៀង តារាសម្ដែង និងពិធីករក្នុងពិភពសិល្បៈកូរ៉េ​ដដែល៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ