យោងតាមប្រភពព័ត៌មាន JTBC របស់ប្រទេសកូរ៉េបានទម្លាយឲ្យដឹងថា តារាសម្ដែងប្រុសល្បី Lee Seung Gi និងភរិយាតារាស្រី Lee DaIn កំពុងមានដំណឹងល្អជិតក្លាយជាឳពុកម្ដាយរបស់គេហើយ។ តារាស្រី Lee DaIn កំពុងស្ថិតក្នុងដំណាក់កាលពរពោះកូនដំបូង និងអាចសម្រាលនៅក្នុងឆ្នាំ ២០២៤ ខាងមុខ។


ជាមួយគ្នាដែរ ផលិតកម្មដែលគ្រប់គ្រងតារាស្រី Lee DaIn ក៏បានមកចេញបញ្ជាក់ថា នាងពិតកំពុងមានផ្ទៃពោះពិតមែន។ ដំណឹងនេះធ្វើឲ្យអ្នកគាំទ្រជាច្រើនរបស់តារាសម្ដែងប្រុស Lee Seung Gi ពិតជាមានអារម្មណ៍រីករាយ និងជូនពរដល់លោកព្រមទាំងភរិយាថែមទៀតផង។
បច្ចុប្បន្ន តារាស្រី Lee DaIn កំពុងថតរឿងថ្មីមានចំណងជើងថា “My Dearest” ជារឿងភាគរបស់បុស្ដិ៍ទូរទស្សន៍ MBC។ រូបនាងនឹងបន្ដថតរឿងរហូតដល់ចប់ ខណៈដែលឈុតឆាករបស់នាងត្រូវបានរាយការណ៍ថាថតជិតចប់សព្វគ្រប់ហើយ។



គួរបញ្ជាក់ថា តារាប្រុស Lee Seung Gi និងតារាស្រី Lee DaIn បានប្រកាសពីទំនាក់ទំនងរបស់ខ្លួននៅក្នុងឆ្នាំ ២០២១ និងដឹកដៃគ្នាចូលរោងមង្គលនៅខែមេសា ឆ្នាំ ២០២៣។ តារាប្រុស Lee Seung Gi ធ្លាប់បានទម្លាយជារឿយៗថា ភរិយារបស់លោកជាមនុស្សដែលកម្ររកបាន និងធ្វើឲ្យលោកមានអារម្មណ៍សុវត្ថិភាព ហើយនាងជាមនុស្សស្រីម្នាក់ដែលតែងតែនៅក្បែរកំដរ លើកទឹកចិត្តដល់រូបលោកមិនថាស្ថិតក្នុងស្ថានភាពណាក៏ដោយ៕

























Account
Security
Favourite Content