ឃើញមិនសូវមាត់! តែតាមពិត Lee Minho ស្និទ្ធគ្នាខ្លាំងជាមួយតារាប្រុសប៉ុន្មានដួងនេះ

បើរំលឹកដល់ឈ្មោះតារាប្រុស Lee Minho ជឿថាហ្វេនជាច្រើនគឺស្គាល់តែម្ដងព្រោះជាតារាប្រុសមានរូបរាងសង្ហាខ្លាំង ឯសមត្ថភាពសម្ដែងក៏មិនធម្មតា។ ប៉ុន្ដែជឿថាប្រិយមិត្តមួយចំនួនប្រហែលជាមិនចាប់អារម្មណ៍ទេថាមិត្ដភក្ដិណាខ្លះដែលមានភាពស្និទ្ធិស្នាលជាមួយលោកទេ ដោយសារតែតារាប្រុសវ័យ ៣៤ ឆ្នាំនេះហាក់ដូចមិនសូវបញ្ចេញសកម្មភាពណាមួយគួរឱ្យកត់សម្គាល់ឡើយថាខ្លួនជិតដិតនឹងតារាប្រុសផ្សេងទៀត។ តោះមកមើលតិចមើលនរណាខ្លះជាមិត្ដជិតស្និទ្ធរបស់លោកខ្លះ៖

១.Kim Heechul សមាជិកក្រុម Super Junior

មិនត្រឹមតែជាតារាសម្ដែងឆ្នើមទេ លោក Lee Minho ក៏ជំនាញខាងលេងហ្គេមអនឡាញដែរ ជារឿយៗ ឱ្យតែទំនេរពីការងារសិល្បៈលោកនឹងបិទទ្វារបន្ទប់លេងហ្គេម League of Legends តែម្ដង។ មនុស្សដែលលោកឧស្សាហ៍លេងជាមួយជាងគេគឺតារាចម្រៀងប្រុស Kim Heechul នេះហើយ អ្នកទាំងពីរជាដៃគូលេងហ្គេមដ៏ស្និទ្ធិគ្នា ក៏រាប់អានគ្នាយ៉ាងជិតដិតនៅជីវិតក្រៅសិល្បៈ។

២.Jung II Woo

សម្រាប់ Lee Minho និងតារាប្រុស Jung II Woo គឺស្គាល់គ្នាតាំងពីវិទ្យាល័យមកម្ល៉េះ អ្នកទាំងពីរក៏ជាមិត្តជិតស្និទ្ធនិងរាប់អានគ្នាមកដល់បច្ចុប្បន្ន។ អ្នកទាំងពីរថែមទាំងធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍ជាមួយគ្នា និងដេកពេទ្យអស់ជិតមួយខែទៀតផង។ កំឡុងពេលដែលតារាប្រុស Lee Minho ថតរឿង “The King: Eternal Monarch”  Jung II Woo បានផ្ញើអាហារជាច្រើនទៅកាន់កន្លែងថតដើម្បីជាការគាំទ្រ និងលើកទឹកចិត្តដល់មិត្តខ្លួន។ ចំណែកឯ Lee Minho ក៏ដូចគ្នាតែងផ្ញើអាហារទៅគាំទ្រដល់មិត្តខ្លួនពេលដែលថតរឿង។

៣.Lee Jung Jae

សម្រាប់ Lee Jung Jae តួប្រុសក្នុងរឿង Squid Game អាចនិយាយថាជាមិត្ដជិតស្និទ្ធផង និងរៀមច្បងផងចំពោះតារាប្រុស Lee Minho។ លោក Lee Minho តែងតែគោរពតារាប្រុស Lee Jung Jae ណាស់ ជាពិសេសធ្លាប់ទៅបញ្ចេញមតិនិយាយលេងឆ្លើយឆ្លងលើអ៊ីនស្ដាក្រាមរបស់តារាប្រុសរូបនេះទៀត។ រីឯ Lee Jung Jae ក៏តែងគាំទ្រដល់តារាប្រុស Lee Minho ផងដែរដោយផ្ញើអាហារទៅគាំទ្រពេលលោកថតរឿង Pachinko ទៀត។ មិនតែប៉ុណ្ណោះ បង្ហោះរូបជាមួយលោក Lee Minho ផងដែរជាការគាំទ្រ។

៤. Woo Do Hwan

តារាប្រុសរូបនេះជាមនុស្សតែម្នាក់ប៉ុណ្ណោះក្នុងចំណោមតារាប្រុសដទៃដែលលោក Lee Minho បង្ហាញភាពស្និទ្ធស្នាលខ្លាំងក្រោយថតរឿងជាមួយគ្នា។ ជាពិសេសថតរូបកំប្លែងៗ រួមគ្នាទៀត បើតាមប្រភពអ្នកជិតដិតលើកឡើងថា បច្ចុប្បន្នអ្នកទាំងពីរនៅតែទាក់ទងរាប់អានគ្នា។

មែនទែនទៅ អ្នកគាំទ្រជាច្រើនរបស់តារាប្រុស Lee Minho សង្ឃឹមថាលោកនឹងរាប់អានមិត្តភក្ដិឱ្យបានច្រើនជាងនេះក្នុងវិស័យសិល្បៈដោយសារតែលោកមើលទៅហាក់ដូចឯកាមិនសូវដូចតារាផ្សេងទៀតដែលមានមិត្តភក្ដិក្នុងសិល្បៈច្រើន៕  



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ