អ៊ីវ៉ា មិនប្រាថ្នាស្នេហាណាផ្តើមចេញពីមិត្តភាព

តារា​ចម្រៀង​ស្រី​ប្រចាំ​ផលិតកម្ម សាន់ដេ កញ្ញា អ៊ីវ៉ា ថ្មី​ៗ​នេះ​បាន​ប្រាប់​ឱ្យ AMS ដឹង​ថា នាង​បាន​សម្រេចចិត្ត​ពន្យារ​ពេល​គិត​រឿង​បេះដូង​សិន​ហើយ ដោយ​ចង់​ទុក​ពេល ១ ឬ ២ ឆ្នាំ​ទៅ​មុខ​ទៀត ឬ​អាច​យូរ​ជាង​នេះ​ក៏​ថា​បាន។ ការ​ប្រាប់​យ៉ាង​ដូច្នេះ ខណៈ​គេ​មើល​ឃើញ​ថា ពេល​នេះ​ស្រី​ស្រស់​កូន​អ្នក​កំពង់ស្ពឺ កំពុងតែ​មមាញឹក និង​ការងារ​សិល្បៈ​ចម្រៀង ក៏​ដូច​ជា​របរ​រកស៊ី​ក្រៅ​រង្វង់​សិល្បៈ ដោយ​នាង​មាន​បើក​ហាង​អាហារ និង​ហាង​លក់​សម្លៀកបំពាក់​ថែម​ទៀត​ផង ជា​ហេតុ​ធ្វើ​ឱ្យ​នាង​កាន់តែ​មមាញឹក​ខ្លាំង​ឡើង។

ថ្វី​បើ​ប្រាប់​មក​ថា នាង​សម្រេចចិត្ត​ពន្យារ​ពេល​រឿង​បេះដូង តែ​ម្ចាស់​បទ «បើ​អស់​ចិត្ត» មិន​លាក់លៀម​នោះ​ទេ​ថា នាង​ពិត​ជា​មាន​គេ​ស្រលាញ់​ពេញ​ចិត្ត​ច្រើន​មែន ប៉ុន្តែ​រូប​នាង​នៅ​មិន​ទាន់​គិត​ពី​រឿង​នេះ​នៅ​ឡើយ។ រឿង​ម៉្យាង​ដែល​តារា​ស្រី​រាង​ស្លីម​សំឡេង​ធ្ងន់​ដែល​មាន​ឈ្មោះ​ពិត​ថា ឃិន ស្រីនាថ សង្កត់​ធ្ងន់​នោះ​គឺ នាង​មិន​ប្រាថ្នា​ស្នេហា​ដែល​ផ្ដើម​ចេញ​ពី​មិត្តភាព​នោះ​ទេ។ 

អ៊ីវ៉ា រៀបរាប់​​ថា៖ «សម្រាប់​រឿង​បេះ​ដូង​អត់ទាន់​គិត​ទេ ចាំ​មើល ១ ឆ្នាំ២ទៀត … លើក​រហូត ឆ្នាំ​ក្រោយ​ៗ​ទៀត។ សម្រាប់​ខ្ញុំ ខ្ញុំ​អត់​រើស​អី​ច្រើន​ទេ តែ​គ្រាន់​ថា បើ​និ​យាយ ១ ម៉ាត់​ទៅ សម្បូរ​គេ​ស្រលាញ់​ដែរ តែ​គ្រាន់​ថា​យើង​វា​អត់​ទាន់​មាន​និស្ស័យ​អី​ជាមួយ មើល​ទៅ​អ្នក​រាប់អាន​គ្នា​ភាគច្រើន ច្រើនតែ​ប្តូរ​ពី​ការ​រាប់អាន​គ្នា​មក​ស្រលាញ់​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​អត់​អាច​ទទួល​ក្ដី​ស្រលាញ់​មួយ​ហ្នឹង​បាន​ទេ ដោយសារ​តែ​ខ្លាច​ថ្ងៃ​ក្រោយ​ទៅ​យើង​មាន​បញ្ហា​អី​ទៅ វា​ទៅ​ជា​មើល​មុខ​គ្នា​អត់​ត្រង់! ចឹង សុខ​ចិត្ត​ឱ្យ​គឺ​ជា​ការ​រាប់អាន​គ្នា​ធម្មតា ឱ្យ​គេ​លួច​ស្រលាញ់​យើង​ម្នាក់ឯង (សើច

គួរ​រលឹក​ផង​ដែរ​ថា ឃិន ស្រីនាថ ឬ អ៊ីវ៉ា ធ្លាប់​ផ្ដល់​កិច្ច​សម្ភាសន៍​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​កាល​ពី​ពេល​កន្លង​ទៅ​ថា នាង​មិន​ទុក​ភាព​នៅ​លីវ​របស់​ខ្លួនឯង​ឱ្យ​លើស​ពី​អាយុ ៣០ ឆ្នាំ​នោះ ខណៈ​ឆ្នាំ​នេះ​រូប​នាង​មាន​អាយុ ២៩ ឆ្នាំ​ហើយ តែ​បែរជា​ប្រាប់​លើក​ពេល​រឿង​បេះដូង​ទៅ​វិញ ធ្វើឱ្យ​អ្នក​លួច​ស្នេហ៍​នាង​ត្រូវ​ខក​ចិត្ត​សិន​ទៅ​តាម​នោះ​ដែរ។

អ៊ីវ៉ា មិន​ខុស​ពី​សិល្បករ​រួម​អាជីព​ប៉ុន្មាន​ទេ ដែល​គេច​មិន​ផុត​ពី​រឿង​អាស្រូវ​ស្នេហា ព្រោះ​កន្លង​មក​រូប​នាង​ត្រូវ​គេ​ដឹង​ថា ធ្លាប់​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​ទ្រព្យ​ស្តុក​ម្នាក់​នៅ​ខេត្ត​សៀមរាប តែ​ស្នេហា​នោះ​បាន​ចែក​ផ្លូវ​គ្នា​តាំង​ពី​ឆ្នាំ ២០១៣ ហើយ​ក្រោយ​មក​ក៏​ធ្លាប់​លេចឮ​ដំណឹង​ថា នាង​មាន​គេ​តាម​ស្នេហ៍​ហូរហែ​ដែរ។ កន្លង​ទៅ​ថ្មី​ៗ​នេះ អ៊ីវ៉ា ក៏​ត្រូវ​មហាជន​សង្ស័យ​ចំពោះ​សម្ពន្ធភាព​ជាមួយ​ប្អូន​ប្រុស​លោក មាស សាលី វេហាស៍ បន្ទាប់ពី​បុរស​ម្នាក់​នេះ​បង្ហាញ​ការ​យកចិត្ត​ទុក​ដាក់​ខ្លាំង​លើ​រូប​នាង។ ជុំវិញ​ការ​សង្ស័យ​នេះ​ត្រូវ ​អ៊ីវ៉ា បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​កាល​ពេល​កន្លង​ទៅ​ថា នាង​ប្រាកដ​ក្នុង​ចិត្ត ថា​រឿង​នេះ​វា​មិន​អាច​ក្លាយ​ទៅ​ជា​ស្នេហា​បាន​ទេ ទើប​ធ្វើ​ឱ្យ​រឿង​នេះ​រសាយ​បាត់​ទៅ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ