កាលពីចុងឆ្នាំ ២០២៣ មានព័ត៌មានចុះផ្សាយថា តារាសម្ដែងប្រុសកូរ៉េល្បីឈ្មោះ Lee JongSuk កំពុងរៀបចំការងារឲ្យបានកាន់តែល្អប្រសើរ និងត្រៀមនាំយកអ្វីដែលថ្មីមកជូនអ្នកគាំទ្ររបស់លោក។ ស្របពេលបច្ចុប្បន្ន រូបលោកក៏កំពុងត្រៀមបើកក្រុមហ៊ុនផ្ទាល់ខ្លួនមួយថែមទៀត។



យ៉ាងណាមិញ នៅថ្ងៃទី ៣ ខែ មករា ឆ្នាំ ២០២៣ ក្រុមហ៊ុន Ace Factory បានប្រកាសជាផ្លូវការថា តារាប្រុស Lee JongSuk នឹងចូលរួមជាមួយក្រុមហ៊ុន។ Ace Factory បានលើកឡើងថា៖ Lee JongSuk ជាតារាប្រុសមានសមត្ថភាព និងពូកែរកអ្វីដែលថ្មីមកជូនអ្នកគាំទ្រ។ ក្រុមហ៊ុនសន្យា នឹងតាមគាំទ្រដល់តារាប្រុសរូបនេះ និងនាំអ្វីដែលកាន់តែថ្មីមកជូនអ្នកគាំទ្រក្នុងឆ្នាំថ្មី។ បើតាមប្រភពផ្ទៃក្នុង តារាប្រុស Lee JongSuk ក៏កំពុងពិភាក្សាលើការសម្ដែងរឿងថ្មីផងដែរ។
ជាមួយគ្នាដែរ ក្រុមហ៊ុន Ace Factory ជាទ្រនំរបស់តារាសម្ដែងរៀមច្បង និងល្បីៗ ជាច្រើនដូចជា Lee Jun Hyuk, Yoo JaeMyung, Lee Si Young, Yoon Se Ah និងផ្សេងៗទៀត។

គួរបញ្ជាក់ថា Lee JongSuk បានចេញសម្ដែងជាផ្លូវការក្នុងឆ្នាំ ២០១០ ក្នុងរឿង Prosecutor Princess។ លោកចាប់ផ្ដើមមានឈ្មោះល្បីល្បាញក្រោយសម្ដែងរឿង School 2013។ ជាបន្ដបន្ទាប់ លោកបានបង្ហាញខ្លួនក្នុងរឿងល្បីៗ ដូចជា W, I Hear Your Voice,While You Were Sleeping, Pinocchio និង Big Mouth ៕


























Account
Security
Favourite Content