ថ្មីៗនេះកំពូលតារាខេប៉ុបជំនាន់ ២ គឺ Lee Hyori និង G-Dragon ចាប់ផ្ដើមមានសកម្មភាពសិល្បៈឡើងវិញហាក់ដូចជាស្រវាបានប្រជាប្រិយភាពកាន់តែខ្លាំងក្រោយអ្នកទាំងពីរខកខានមិនបានបង្ហាញមុខអស់រយៈពេលជាយូរ មកហើយ។


បើកទំព័រដើមឆ្នាំ ២០២៤ តារាស្រី Lee Hyori បានបង្ហាញមុខជាពិធីការនីនៅក្នុង The Seasons – Lee Hyori’s Red Carpet រដូវកាលទី ៤ ដោយភ្ញៀវកិត្តិយសដំបូងបង្អស់នៅក្នុងរដូវកាលនេះគឺ Jennie សមាជិកក្រុមចម្រៀងនារី BLACKPINK ដែលបានទាក់ទាញចំណាប់មហាជន និងអ្នកគាំទ្រច្រើនមិនធម្មតា។
យោងតាម Nielsen Korea ការចាក់ផ្សាយវគ្គ ១ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ បានទាក់ទាញអត្រាអ្នកទស្សនាខ្ពស់បំផុត ១,៩% ក្នុងចំណោមវគ្គទាំងអស់ក្នុងកម្មវិធី The Seasons – Lee Hyori’s Red Carpet ទាំង ៤ រដូវកាល។ ការកើនឡើងចំនួនអ្នកទស្សនាបែបនេះហាក់បីដូចជាបង្ហាញប្រជាប្រិយភាពរបស់នាងនៅតែខ្លាំងក្លាមិនធម្មតា បើទោះបីជានាងមិនមានសកម្មភាពអស់ច្រើនឆ្នាំក៏ដោយ។

សម្រាប់តារាចម្រៀងប្រុស G-Dragon វិញក្រោយយកឈ្នះលើរឿងក្ដីរឿងញៀនកាលពីចុងឆ្នាំ ២០២៣ រួចមក លោកក៏ចាប់ផ្ដើមសកម្មភាពឡើងវិញក្រោមនាមជាសិល្បកររបស់ផលិតកម្ម Galaxy ។ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ លោកបានធ្វើការទៅកាន់ Las Vegas ជាមួយនាយកប្រតិបត្តិ Choi Yong Ho និងគណៈដឹកនាំក្រុមហ៊ុនផ្សេងទៀតដើម្បីចូលរួមក្នុង CES 2024 ជាពិព័រណ៌អេឡិចត្រូនិច និងព័ត៌មានវិទ្យាធំបំផុតក្នុងពិភពលោក។

អ្នកតំណាងរបស់ផលិតកម្ម Galaxy បានថ្លែងទៅកាន់អ្នកសារព័ត៌មានថាជាទូទៅក្រុមហ៊ុនតែងតែចូលរួមក្នុងព្រឹត្តិការណ៍មួយនេះជារៀងរាល់ឆ្នាំ ហើយឆ្នាំនេះក៏មានវត្តមានរបស់ G-Dragon ដែរគឺដោយសារលោកកំពុងតែមានចំណាប់ទៅលើបច្ចេកវិទ្យាថ្មី។
ការចូលរួមក្នុងកម្មវិធីលើកបានក្លាយជាប្រធានបទក្ដៅគគុកត្រូវបានអ្នកលេងអ៊ីនធឺណេតលើកយកមកពិភាក្សា ហើយនេះក៏ជាអ្វីដែលអ្នកគាំទ្រជុំវិញលោកទន្ទឹងរងចាំមើលអស់ជាយូរមកដែរហើយ។ ជាងនេះទៅទៀតនោះ អ្នកគាំទ្ររបស់លោកទូទាំងពិភពលោកបានរំពឹងថា G-Dragon នឹងត្រលប់មកវិញជាមួយអាល់ប៊ុមថ្មីនៅដើមឆមាសទីមួយក្នុងឆ្នាំ ២០២៤ ដែលមានការរួមបញ្ចូលគ្នារវាងតន្រ្តី និងបច្ចេកវិទ្យាថ្មីផងដែរ៕


























Account
Security
Favourite Content